ជាបន្តបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជេីញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ​ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី!!! - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ជាបន្តបានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជេីញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី របស់ខេត្តព្រះវិហារ​ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី!!!


ការជួបសំណេះសំណាល​នេះ​ លោកជំទាវបណ្ឌិត​ ចូលរួមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀម​ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហាន​ និងសូមបួងសួងឱ្យវិញាណក្ខន្ធវីរកងទ័ពបានទៅកាន់សុខគតិភពកុំបីឃ្លៀតឡេីយ។ 

ព្រមជាមួយគ្នានេះដែរ​ លោកជំទាវបណ្ឌិតបានធ្វេីការសាកសួរដោយផ្ទាល់ជាមួយក្រុមគ្រួសារវីរកងទ័ព ដេីម្បីដឹងសុខទុក្ខ​ ពិសេសតម្រូវការផ្សេងៗដែលលោកជំទាវបណ្ឌិត​ អាចនឹងជួយដោះស្រាយ​ និងសម្របសម្រួលដល់ជីវភាពរស់នៅឱ្យបានល្អប្រសេីរ។ 

នេះជាការគិតគូរជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពយេីង​ ដែលបានលះបង់អាយុជីវិតដេីម្បីជាតិ​ និងប្រជាជនកម្ពុជាក្នុងបេសកកម្មការពារជាតិកន្លងទៅ​ ដែលមិនទុកវីរកងទ័ព​ និងក្រុមគ្រួសារកងទ័ពណាម្នាក់ចោលនោះឡេីយ។ 

ខេត្តកំពង់ធំ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia















No comments:

Post a Comment

Pages