លោក លាង រឿនសុធី អភិបាលនៃក្រុងបូកគោ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នាយក នាយិកាសាលារៀនទាំងអស់ក្នុងក្រុងបូកគោ នៅការិយាល័យអប់រំ យុវជន និងកីឡាក្រុងបូកគោ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

លោក លាង រឿនសុធី អភិបាលនៃក្រុងបូកគោ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នាយក នាយិកាសាលារៀនទាំងអស់ក្នុងក្រុងបូកគោ នៅការិយាល័យអប់រំ យុវជន និងកីឡាក្រុងបូកគោ...

 


ក្រុងបូកគោ÷ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងបូកគោ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ នាយក នាយិកាសាលារៀនទាំងអស់ក្នុងក្រុងបូកគោ នៅការិយាល័យអប់រំ យុវជន និងកីឡាក្រុងបូកគោ ក្នុងពិធីដ៏មានសារៈសំខាន់នេះដែរ លោកអភិបាលក្រុង មានប្រសាសន៍ណែនាំដល់នាយក នាយិកាសាលា អោយខិតខំប្រែងប្រែងយកចិត្តទុកដាក់ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសាលារៀន  ដើម្បីរក្សាជំនឿ ទុកចិត្តពីអ្នកពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្ស និងអាណាព្យាបាល ឲ្យបានស្ថិតស្ថេរក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ លើសពីនេះទៀត នាយក នាយិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ដើម្បីធានាដល់ការបម្រើសេវាក្នុងវិស័យអប់រំអោយកាន់តែល្អប្រសើរឡើងថែមទៀត។















No comments:

Post a Comment

Pages