អភិបាលក្រុងកំពង់ឆ្នាំង និងចាត់វិធានការណ៍ ម្ចាស់ផ្ទះជុំវិញផ្សារលើ យកចំណីផ្លូវជួលឱ្យអាជីវករលក់ដូរ បាត់សណ្ដាប់ធ្នាប់ ក្នុងករណីមិនស្ដាប់ការណែនាំ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

អភិបាលក្រុងកំពង់ឆ្នាំង និងចាត់វិធានការណ៍ ម្ចាស់ផ្ទះជុំវិញផ្សារលើ យកចំណីផ្លូវជួលឱ្យអាជីវករលក់ដូរ បាត់សណ្ដាប់ធ្នាប់ ក្នុងករណីមិនស្ដាប់ការណែនាំ...

 -


អាជីវករខាងក្នុងផ្សារលើ បានសំណូមពរចំពោះលោកអភិបាលក្រុង សុំឱ្យអាជីវករដែលលក់នៅក្រៅផ្សារទាំងពេលព្រឹកទាំងពេលល្ងាច ចូលមកលក់ក្នុងផ្សារ។


នៅព្រឹកថ្ងៃ ២៤ ខែមេសា ឆ្នាំ២០២៦ លោកអភិបាលក្រុងកំពង់ឆ្នាំង បានចុះធ្វើការត្រួតពិនិត្យទៅលើការរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូររបស់អាជីវករនៅខាងក្រៅផ្សារ និងខាងក្នុងផ្សារ។

-សូមរំលឹកថា ដែលកន្លងមកអាជ្ញាធរក្រុង បានជូនដំណឹង ទៅដល់អាជីវករដែលលក់នៅខាងក្រៅផ្សារ ឲ្យចូលក្នុងផ្សារ ហើយអាជ្ញាធរក្រុង និងមានវិធានការចំពោះបងប្អូនដែលមិនព្រមចូលខាងក្នុង ដោយហេតុថា បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍។

-លោកអភិបាលក្រុង បញ្ជាក់ថា អាជីវករដែលលក់ខាងក្រៅផ្សារ លើដីចំណីផ្លូវរបស់រដ្ឋ បច្ចុប្បន្នបានចូលលក់នៅខាងក្នុងផ្សារមានចំនួន ៨០% នៅសល់តែ ២០% ទៀតដែលនឹងត្រូវធ្វើកិច្ចការបន្ត។

-ក្នុងការចុះពិនិត្យនេះផងដែរយើងឃើញថាមានតូបនិងទីតាំងជាច្រើន ដែលនៅសល់មិនទាន់ចូលទៅលក់  ដូច្នេះអាជ្ញាធរក្រុង និងជំរុញអាជីវករនៅខាងក្រៅឲ្យចូលលក់ខាងក្នុង។

-អាជ្ញាធរក្រុង ក៏ជូនដំណឹងទៅដល់ម្ចាស់ផ្ទះ ដែលនៅជុំវិញផ្សារ សូមបញ្ឈប់ការជួលឲ្យអាជីវករលក់ក្រៅផ្សារ (ត្រី បន្លែ) ប្រសិនបើមិនអនុវត្តតាមការណែនាំអាជ្ញាធរក្រុង និងចាត់វិធានការផ្លូវច្បាប់។

-អភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមីនា បានអំពាវនាវចំពោះបងប្អូនដែលមានលំនៅដ្ឋានជុំវិញផ្សារ សូមចូលរួម និងអាជីវករលក់ក្រៅផ្សារ គោរពនូវការណែនាំទាំងអស់គ្នា ដើម្បីក្រុងកំពង់ឆ្នាំងមានរបៀបរៀបរយ។













No comments:

Post a Comment

Pages