កម្ពុជាចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣៣ - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

កម្ពុជាចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣៣


(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៣៣ នៃ «ទិវាសេរីភាពសារព័ត៌មានពិភពលោក» (World Press Freedom Day) ដែលត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដោយឡែកនៅកម្ពុជា ក៏បានរៀបចំឡើងយ៉ាង អធិកអធម បានដាក់ តាំងពិព័ររូបថតអ្នកសារព័ត៌មានចំនួន៤០ផ្ទាំងនៅលើសួនច្បាជ័យមង្គលបរិវេណនៃក្រសួងព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន។

​ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣ ក្នុងគោលបំណងរំលឹកដល់រដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ឱ្យគោរពតាមការប្តេជ្ញាចិត្តចំពោះសេរីភាពសារព័ត៌មាន និងជាឱកាសសម្រាប់អ្នកសារព័ត៌មានទាំងអស់ រួមគ្នាពិភាក្សាអំពីក្រមសីលធម៌ និងការការពារសុវត្ថិភាពក្នុងការបំពេញភារកិច្ច។

​ក្នុងឱកាសខួបលើកទី៣៣ នេះ ឯកឧត្តមនេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមទាំងបងប្អូនអ្នកសារព័ត៌មាននៅកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តដើរតួនាទីជាអ្នកផ្តល់ព័ត៌មានប្រកបដោយតម្លាភាព តុល្យភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីបម្រើផលប្រយោជន៍សាធារណជន ជាពិសេសគឺការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលកំពុងរីករាលដាលក្នុងយុគសម័យឌីជីថល។

​បន្ថែមពីនេះ ទិវានេះក៏ជាការរំលឹកគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសារព័ត៌មានដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងអ្នកដែលបានពលីជីវិតនៅក្នុងបុព្វហេតុស្វែងរកការពិត ដើម្បីនាំយកព័ត៌មានពីគ្រប់ទិសទីមកផ្សព្វផ្សាយជូនពិភពលោកបានដឹង។












​សូមបញ្ជាក់ថា សេរីភាពសារព័ត៌មាន គឺជាគ្រឹះយ៉ាងសំខាន់នៃលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលទាមទារឱ្យមានការចូលរួមការពារ និងលើកកម្ពស់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងសង្គម៕

No comments:

Post a Comment

Pages