ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត! - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!

 


នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ក្រុមគ្រូបង្គោលប្រចាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ។ 


ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកសរសើរដល់ ក្រុមគ្រូឧទ្ទេសនាមទាំងអស់ ដែលជាគ្រូបង្គោលផ្ទាល់ របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ហ្វឹកហ្វឺនជាប់ជាប្រចាំ ដល់កម្លាំងអាវុធហត្ថ ទូទាំងរាជធានីភ្នំពេញ តាមរូបមន្តឆ្លាស់វេនគ្នា មកទទួលការហ្វឹកហ្វឺន ជាលក្ខណៈវិលជុំ លើមុខវិជ្ជាសំខាន់ៗដូចជា៖ មេរៀន វិន័យនិងសណ្តាប់ធ្នាប់ របស់កងរាជអាវុធហត្ថ, មេរៀន ទទួលពាក្យបណ្តឹង តាមប្រព័ន្ធទូរស័ព្ទ១២៩១, មេរៀន និតិវិធីប្រតិបត្តិការ មណ្ឌលព័ត៌មានរហ័ស១២៩១, មេរៀន សង្គ្រោះបឋម, មេរៀនប្រតិបត្តិការការពារថ្នាក់ដឹកនាំ, មេរៀនវាយលុកចូលអាគារបង្ក្រាបជនល្មើស, មេរៀនចាប់វាយខ្នោះជនល្មើសបណ្ដើរចូលរថយន្ត, មេរៀន បង់សំណាញ់ចាប់ជនល្មើស និងប្រើឧបករណ៍សុវត្ថិភាព, មេរៀន ក្បាច់គុន, មេរៀន កីឡា, មេរៀនប្រើប្រាស់អាវុធវែងខ្លី, មេរៀនព័ត៌មានវិទ្យា កុំព្យូទ័រ, មេរៀន ប្រើប្រាស់វិទ្យុទាក់ទងនិងបំភ័ន្តអក្ខរៈ, មេរៀនជីកលេណដ្ឋាន, មេរៀនឋានលេខា, មេរៀនទ័ពព្រៃ ។ល។ 


លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក់ថា ដោយសារបានការហ្វឹកហ្វឺនជាប្រចាំទាំងនេះហើយ ទើបធ្វើឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ មានភាពស្ទាត់ជំនាញ ក្នុងការបង្ក្រាបប្រឆាំងជាមួយនឹងក្រុមជនសង្ស័យ ដែលបង្កបាតុភាព បទល្មើសគ្រប់ទម្រង់ កាន់តែមានប្រសិទ្ធភាពខ្ពស់ តែលោកក៏ផ្តាំផ្ញើដល់គ្រូបង្គោលរបស់អាវុធហត្ថ រាជធានីភ្នំពេញទាំងអស់ ត្រូវដកពិសោធន៍មេរៀនបង្កើនសមត្ថភាពបំពេញបន្ថែមនូវមេរៀនផ្សេងៗ តាមការវិវត្តន៍របស់សម័យកាលផងដែរ៕





















No comments:

Post a Comment

Pages