2021 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស០៤នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទៅតុលាការហើយ!

KKKចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ ÷ ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កង

យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និងដឹកនាំបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបដល់សម្បុកមេក្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ ហើយជនសង្ស័យបានបញ្ជូនដល់តុលាការហើយ។

តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេក្លោង និងជាអ្នក រៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង មូលហេតុដែលនាំឲ្យខ្លួនសម្រេចចិត្តប្លន់គឺដោយសារ:

ទី១ គឺសព្វថ្ងៃខ្លួនខ្វះខាតលុយកាក់ទ្រទ្រង់ជីវភាពនិងបក្ស ជាក់ស្តែងរថយន្តដែលខ្លួនជិះ គឺបង់រំលោះមិនទាន់ដាច់នៅឡើយ ហើយផ្ទះដែលខ្លួន រស់នៅ គឺជួលក្នុងតម្លៃ ២៥០០$ក្នុង១ខែ ជំពាក់ឈ្នួលផ្ទះគេ២ខែហើយ ចំណែកស្នាក់ការបក្សចំនួន១៦ខេត្ត ក៏មិនមានប្រាក់បង់ឈ្នួលផ្ទះឲ្យគេ ព្រមទាំងជំពាក់បំណុលគេជុំទិសទៀតផង។ ទី២ គឺខ្លួនមានទស្សន: អ្នកក្រនិយម ជ្រិញពួកអ្នកមាន ឡាយតាម Facebook បង្អួតទ្រព្យសម្បត្តិ ដូចនេះ ក៏កើតចិត្តចង់ ព្រមានដល់អ្នកមាន មួយចំនួនដែលមានចរិតបែបនេះ ។

កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន០២លើក:ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។

ទី២គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម។

ក្រោមវិធានការជំនាញ ក្នុងចំណោមមនុស្ស១២នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៤នាក់ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង៕



សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ

KKKចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។ សម្តេចតេជោ ហ៊ុន សែន បន្តថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។ ការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ៕ ដោយ៖ dara

សម្ដេចតេជោ ហ៊ុន សែន៖ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាផលប្រយោជន៍មួយទៀត ដែលកម្ពុជាទទួលបានពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយក្រោមគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ

KKKចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកសាងឡើងក្រោមជំនួយឥសំណង របស់សាធារណរដ្ឋប្រជាមានិតចិនប្រមាណ១៦០លានដុល្លារអាម៉េរិក គឺជាផលប្រយោជន៍ មួយ ក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀតដែលកម្ពុជាទទួលបាន នៅក្នុងក្របខ័ណ្ឌនៃ សហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ”។


ក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឈ្ពោះទៅកាន់ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងអំណរគុណយ៉ាង ជ្រាល ជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជាជំនួយឥតសំណងសម្រាប់វិមាន ដ៏ស្កឹមស្កៃ ហើយបានបញ្ជាក់ពីមោទនភាព ដែលសមិទ្ធផលនេះ វាជាផ្លែផ្កានៃទំនាក់ទំនង រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ថា មិត្តដែកថែបចិនបានប្រគល់នូវអ្វីដែលមាននៅថ្ងៃនេះ មិនមែនជាការកើតឡើងដោយចៃដន្យ ហើយខ្វះទំនាក់ទំនងនោះទេ ពោលកម្ពុជា-ចិន បានខិតខំកសាងនូវទំនាក់ទំនងរវាង ប្រទេស ទាំងពីរ ដោយឈរលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការសាមគ្គីភាពជាមួយគ្នា។


សម្ដេចតេជោ បន្ដថា ជំនឿទុក ចិត្តខាងនយោបាយ ការគោរពនូវឯករាជ្យ អធិបតេយ្យភាពគ្នាទៅវិញ ទៅមក ជាមូលដ្ឋានគ្រឹះ ដ៏រឹងមាំបំផុតតាំងពីសម័យសង្គមរាស្ដ្រនិយម រហូតមកដល់ពេល នេះ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីថ្លែងសង្កត់ធ្ងន់ថា «ទាំងអស់នេះហើយជាមូលដ្ឋានគ្រឹះ ដែលយើងឈានទៅកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ហើយ ឥឡូវ នេះ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រសិទ្ធនាមមិត្តកម្ពុជា-ចិន ជាមិត្តភាព ដែកថែប ដែលគ្មានអ្នកណាអាចបំបែកបានឡើយ»។


សម្ដេចតេជោបានបន្ដទៀតថា ជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន មិនមែនគ្រាន់តែត្រឹមមានន័យ លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ប៉ុន្ដែជំនួយបានជួយដល់ការពង្រឹងនូវឯករាជ្យ អធិបតេយ្យភាពខាងនយោ បាយ របស់កម្ពុជាផងដែរ។  


នៅក្នុងពិធីសម្ពោធសមិទ្ធផលប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះដែរ សម្ដេចតេជោនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានធ្វើការអបអរសាទរពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ ពិសេស សម្ដេចតេជោបានប្រកាសបើកយុទ្ធនាការជាតិ ផ្សព្វផ្សាយព្រឹត្តិ ការណ៍ ប្រកួតកីឡា SEA Games-ASEAN Para Games ជាមួយចក្ខុវិស័យ ៥ចំណុច ដើម្បីជំរុញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ឱ្យទទួលបានជោគជ័យ ដែលក្នុងនោះរួមាន ១- ក្រសួង ស្ថាប័ន រាជធានី-ខេត្ត មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ច ត្រូវចូលរួមផ្សព្វផ្សាយ ប្រកបដោយប្រសិទ្ធភាព នូវព្រឹត្តិការណ៍ប្រកួត SEA Games-ASEAN Para Games ឆ្នាំ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឱ្យបានផុលផុសនៅ គ្រប់ទីកន្លែង។ ២- ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ ស្ថានទូត ស្ថាន តំណាង នៅក្រៅប្រទេស និងក្រសួងស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការការទូត និងកិច្ចការបរ ទេសកីឡា ដោយដាក់របៀបវារៈ នៃការផ្សព្វផ្សាយ ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ជាលើកដំបូង ដោយប្រើប្រាស់គ្រប់វេទិកាសវនាការ ជំនួបទ្វេភាគី ពហុភាគី ជាឱកាសក្នុងការផ្សព្វផ្សាយ ដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រជាអន្ដរជាតិ។ ៣-ត្រូវរួមគ្នាលើកម្ពស់កិត្តិយស និង មុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ក្នុងយុទ្ធនាការអប់រំសង្គម និងផ្សព្វផ្សាយ «កីឡារស់ក្នុងសន្ដិភាព» «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជាស្អាត» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយ ឥទ្ធិពល គ្រឿងញៀន»។ ៤-គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវ ចំពោះការរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតង និងកីឡាស្អាតស្អំ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ក្នុងនាមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡា ស៊ីហ្គេមជាលើកដំបូង។


ជាមួយគ្នានេះ សហព័ន្ធកីឡាជាតិ កីឡាករ-កីឡាការិនី និងកីឡាករ-កីឡាការិនីជនពិការ សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការ ហ្វឹកហាត់ អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈកីឡា និងបំពេញបេសកកម្មរៀងៗខ្លួន ជាមួយ នឹងស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ៥-សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី និងក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់ មូលនិធិ កី ឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ការចំណាយរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។


ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រមានិតចិនប្រចាំកម្ពុជាបាន លើកឡើងថា គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានដែលមានទ្រង់ ទ្រាយ ធំបំផុតនិងមានកម្រិតខ្ពស់បំផុតក្នុងចំណោមជំនួយរបស់រដ្ឋាភិបាលចិនរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្ដមបន្ដថា កាលពីប៉ុន្មានខែមុន ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការ បរទេសចិនបានអញ្ជើញចូលរួមក្នុងពិធីប្រគល់និងទទួលគម្រោងពហុកីឡដ្ឋានជាតិនេះ និង មានប្រសាសន៍ថាពហុកីឡដ្ឋាននេះគឺជាកាដូដ៏ថ្លៃថ្លារបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា ហើយនឹងក្លាយជាទីគំរូដ៏សំខាន់ដែលតំណាងឱ្យទំនាក់ទំនងមិត្តភាព ជាប្រពៃណីរវាងចិន និងកម្ពុជា។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបន្តទៀតថា នៅសល់តែ៥០០ថ្ងៃទៀត កម្ពុជានឹងធ្វើ ជា ម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកដំបូងនៅទីនេះ។ អត្តពលិកដែលមកពីបណ្តាប្រទេស ក្នុងអាស៊ី អាគ្នេយ៍នឹងជួបជុំគ្នានៅទីនេះ បង្ហាញនិងឈ្វេងយល់ពីជំនាញនៃវិស័យកីឡា ពិភាក្សាអំពី សន្តិភាពនិងមិត្តភាព។ នៅពេលនោះ ទាំងតំបន់អាស៊ីនិងពិភពលោកនឹងចោលក្រសែភ្នែកមក លើកម្ពុជា ជឿជាក់ថាកម្ពុជានឹងអាចធ្វើឱ្យការប្រកួតកីឡានេះក្លាយជាព្រឹត្តិការណ៍ ប្រកួតដ៏ អស្ចារ្យដែលបង្ហាញពីមុខមាត់ជាតិ លើកកម្ពស់ការអភិវឌ្ឍជាតិ និងជំរុញស្មារតីប្រជាជាតិ។


គួរបញ្ជាក់ដែរថា វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងស្ថិតក្នុង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយត្រូវបានសាងសង់កាល ពីថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែល អាចផ្ទុកអ្នក ទស្សនា បាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ ប្រកួត កីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក៕

ដោយ ជឹម ណារី

តំណាងក្រសួងអប់រំ ស្នើឱ្យអ្នកជំនាញកីឡាអុកចត្រង្គខិតខំអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណី ជាតិនេះ ឱ្យកាន់តែរីកចម្រើន

KKKចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១-- លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យសិក្ខាកាមជាអាជ្ញាកណ្តាលកីឡាអុកចត្រង្គទាំងអស់បន្តកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាអុកចត្រង្គរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការលើកឡើងនេះ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាលកីឡាអុកចត្រង្គ កម្ពុជា កម្រិតអន្តរជាតិ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈ កម្មាធិការ ជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរអស់រយៈពេល៥ថ្ងៃ។ 

 លោក ប៉ែន វុទ្ធី តំណាងក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដោយសារតែ កីឡាអុកចត្រង្គ គឺជាប្រភេទកីឡាប្រពៃណីជាតិខ្មែរ និងជាប្រភេទកីឡាអត្តសញ្ញាណជាតិ ដោយត្រូវបានចារឹកទុកនៅលើប្រាសាទបុរាណ និងឯកសារនានា ដូច្នេះហើយនេះជាមោទន ភាព នៃវិស័យកីឡាអុកចត្រង្គ ដែលយើងទាំងអស់គ្នាត្រូវថែរក្សា និងត្រូវអភិវឌ្ឍន៍ឱ្យ កាន់ ប្រសើរ បន្ថែមទៀត។ 

តាមរយៈវគ្គបណ្តុបណ្តាលនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលមកពី១៦ក្លិបនៃរាជធានី-ខេត្តនឹងយកចំណេះដឹង ក្បួនច្បាប់នៃការលេងកីឡាអុក នេះទៅ ផ្សព្វផ្សាយឱ្យបានទូលាយ និងកសាងធនធានអុកចត្រង្គឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។ លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កម្រិត អន្តរជាតិ នាពេលនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកធនធាន មនុស្ស ដើម្បីអភិវឌ្ឍន៍ស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធ ផលល្អ ក្នុងការដឹកនាំការប្រកួតលើឆាកអន្តរជាតិនានា ក៏ដូចជាការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។

 លោកបន្ថែមថា វគ្គនេះមានអាជ្ញា កណ្តាល ចូលរួមសិក្សាសរុបចំនួន ៣២នាក់ មកពី១៦ក្លឹបរាជធានី-ខេត្ត ដែលជាសមាជិកពេញ សិទ្ធិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។ យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល៥ថ្ងៃ ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ ប្រកបដោយភាពទទួលខុសត្រូវ ត្រូវបាន វាយតម្លៃលទ្ធផលសិក្សារួមមាន៖ និទ្ទេសល្អ ២០នាក់ និទ្ទេសល្អបង្គួរ ៨នាក់ និងនិទ្ទេសមធ្យម ៤នាក់។ 

វគ្គនេះ មានគ្រូឧទ្ទេស គឺលោកគ្រូ ហូយ សូណា និងលោកគ្រូ ប៊ិន គាសេង ក្រោម ការ ផ្ត ល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១ ដោយប្រើប្រាស់ កញ្ចប់ ថវិកា ចំនួន ៣៥ភាគរយ នៅក្នុងចំណោមការកំណត់ជាបីមុខសញ្ញា គឺការងាររដ្ឋបាល ២០ ភាគរយ ការងារបណ្តុះបណ្តាល ៣៥ភាគរយ និងការងារប្រកួត ៤៥ភាគរយ៕

ដោយ ហេង ណាលីន  

បណ្ឌិត ថោង ខុន៖ ការគ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ឈរលើមូលដ្ឋានគ្រឹះសំខាន់ៗ៥ ខណៈមន្ត្រីជំនាញ, កម្មករ-បុគ្គលិក ១១០នាក់ ប្រចាំការថែទាំ

KKKចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាប្រធានគណៈកម្មការបច្ចេកទេស សម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» បានថ្លែងថាការគ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ»ឈរលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៥ ដែលអាចរក្សាបាននូវភាពរឹងមាំ សោភ័ណភាព សន្សំសំចៃ កៀរគរចំណូល និងទាក់ទាញចំណាប់អារម្មណ៍កីឡា និងទេសចរណ៍។ 
 ការថ្លែងរបស់លោកបណ្ឌិត ថោង ខុន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃហុកីឡដ្ឋានជាតិមរតកតជា» និងរាល់ថយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាជាតិផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAME ឆ្នាំ២០២៣។ 

 លោករដ្ឋមន្ត្រីបានថ្លែងថា យន្តការគ្រប់គ្រង វិមានកីឡដ្ឋាន ក៏ដូចពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូល ត្រូវបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរួមមាន៖ ផ្នែករដ្ឋបាល, សន្តិសុខ, សណ្តាប់ធ្នាប់, អនាម័យ, គ្រប់គ្រងកម្មវិធីកីឡា, គ្រប់គ្រងបច្ចេកទេសថែទាំ, ថែរក្សាសំណង់ ប្រព័ន្ធទឹក-ភ្លើង និងផ្នែកទីផ្សារ និងចលនូបត្ថម្ភកីឡា។ 

 លោក ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា គោលការណ៍គ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ គឺឈរលើមូលដ្ឋានគ្រឹះសំខាន់ៗ ៥យ៉ាងជាអាទិ៍៖ ១៖ រក្សាឱ្យបាននូវភាពរឹងមាំ គុណភាព សោភ័ណភាព និងភាពបៃតងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ 

 ២៖ យកស្មារតីសន្សំសំចៃ កាត់បន្ថយរបៀបប្រើប្រាស់ខ្ជះខ្ជាយលើថាមពលទឹក-ភ្លើង និងធនធានមនុស្សមិនចាំបាច់។

 ៣៖ រៀបចំផែនការកៀរគរស្វែងរកចំណូល តាមវិធីសាស្រ្តទីផ្សារកីឡា និងចលនូបត្ថម្ភកីឡា (Sport Marketing & Sponsorship) ពិសេសបង្កើតកម្មវិធីស្វែងរកចំណូល តាមព្រឹត្តិការណ៍ប្រកួតកីឡា ថ្នាក់ជាតិ និងអន្តរជាតិគ្រប់រដូវកាលពេញមួយឆ្នាំ ជារៀងរាល់ឆ្នាំ។

 ៤៖ រៀបចំបន្ថែមគុណតម្លៃស្តង់ដារបច្ចេកទេសទីលាន ប្រកួតកីឡាទាំងអស់ ក្នុងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដើម្បីទាក់ទាញចំណាប់អារម្មណ៍ចលនាកីឡាពិភពលោកមកកម្ពុជា ។

 ៥៖ ប្រែក្លាយពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារភ្ជាប់ជាមួយវិមាន ឈ្នះ-ឈ្នះ រមនីយដ្ឋានសួនសត្វសាហ្វារីភ្នំពេញ, តារាងកូនហ្គោល Garden City និងតំបន់ជុំវិញ ជាមេដែក និងជានិមិត្តរូបគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ។

 ជាមួយគ្នានេះ លោកបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ដែលបានសម្រេចផ្តល់ការជ្រើសរើស មន្ត្រីជំនាញបច្ចេកទេសជាប់កិច្ចសន្យា កម្មករ-បុគ្គលិកថែទាំពហុកីឡដ្ឋានជាតិទាំងមូល ចំនួន១១០នាក់ ដើម្បីរៀបចំតាមសំណូមពរ នៃរចនាសម្ព័ន្ធគ្រប់គ្រងជាក់ស្តែងរបស់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»។ 

 វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។

 វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។

 ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។ វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន ដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ 

 ក្នុងទិដ្ឋភាពបច្ចេកទេស វិមានកីឡដ្ឋាន បានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបចុងក្រោយ តាមស្តង់ដារ កីឡាអន្តរជាតិ ដែលអាចជួយអោយកម្ពុជាកាន់ តែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា ក៏ដូចជាព្រឹត្តិការណ៍ទេសចរណ៍ ដែលមាន៖ ស្រ្គីន LED ចំនួន៤ (ខាងក្នុង៣ ខាងក្រៅ១) មានហាងលក់ទំនិញ, កន្លែងតាំងពិព័ណ៌, មានចំនួន៣៤បន្ទប់សណ្ឋាគារ និងមានបន្ទប់១៧ទៀត ជាលក្ខណៈ VIP សម្រាប់ទស្សនាកីឡា ។ 

 ជាងនេះទៀត វិមានកីឡដ្ឋានដ៏មហាអស្ចារ្យនេះ បានសាងសង់ឡើងក្នុងកម្រិតស្តង់ដាសុវត្ថិភាពខ្ពស់ ពោលគឺអាចជម្លៀសមនុស្ស ៦ ម៉ឺននាក់ ចេញពីវិមានកីឡដ្ឋាន ក្នុងករណីមានហានិភ័យកើតឡើងជាយថាហេតុ ដោយប្រើរយៈពេលតែ៧នាទីប៉ុណ្ណោះ ។ 

វិមានកីឡដ្ឋាននេះមានច្រកទ្វារចំនួន ៥៤សម្រាប់ចេញចូលទៅទស្សនាកីឡា មានបន្ទប់ទឹក ចំនួន៩៣ តំបន់ ស្មើនឹង ៨៦៣ បង្គន់អនាម័យ៕ 


លោកជំទាវ ពុំ ចន្ទីនី និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកូរ៉េខាងត្បូង ចែកជូនសិស្សានុសិស្សនៅស្រុកឱរ៉ាល់

KKKចំនួនអ្នកទស្សនា: Views

កំពង់ស្ពឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាជំនួយឧបត្ថម្ភរបស់កាកបាទក្រហមកូរ៉េខាងត្បូង រួមមាន៖ អណ្តូងខួងបំពាក់ម៉ូទ័រចំនួន០៨ ស៊ីទែនស្តុកទឹកចំនួន០៨ និងស្ថានីយលាងសម្អាតដៃចំនួន២១ ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាស្ទឹងឃ្លៀច ឃុំតាសា ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

របថត៖ លឹម សាន្ត

ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅខេត្តសៀមរាបលើកដំបូងបានធ្វើតេស្តរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជាមានទាំងអស់

KKKចំនួនអ្នកទស្សនា: Views

 


 សៀមរាប: ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១-អ្នកដំណើរមកពីបរទេសចំនួន៦៧នាក់ ដែលបានមកកម្សាន្ត នៅខេត្តសៀមរាបតាមជើងហោះហើរអន្តរជាតិលើកដំបូងរបស់ Singapore Airlines នៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១នេះ ហើយអ្នកដំណើរទាំងនេះត្រូវបានឱ្យធ្វើតេស្តរកមេរោគកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

លោកវរេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា តាមប្រព័ន្ធតេលេក្រាម នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះថា មន្រ្តីចត្តាឡីស័កសាខាខេត្តសៀមរាប និងក្រុមRRT មន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើតេស្តរហ័ស(RDT) នៅព្រលានយន្តហោះសរុប៦៥(ស្រី៣០ ប្រុស៣៥)ក្មេងអាយុក្រោម៤ឆ្នាំ២នាក់ អត់ធ្វើទេ ជាលទ្ធផលអវិជ្ជមានទាំងអស់ ការងារបានបញ្ចប់នៅវេលាម៉ោង១២ និង ១៥នាទីថ្ងៃត្រង់។

សូមបញ្ជាក់ថា នេះជាភាពជោគជ័យមួយ សម្រាប់ខេត្តសៀមរាបដែលភ្ញៀវទេសចរបរទេសលើកដំបូង ដែលមកកម្សាន្តនៅខេត្តសៀមរាប ក្រោយស្ថានភាពកូវីដ១៩មានការធូស្បើយ ហើយលទ្ធផលតេស្តអវិជ្ជមាន។ អ្នកទេសចរទាំងនេះ អាចចេញដើរកម្សាន្តយ៉ាងសប្បាយបានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា៕ដោយ ឃុត សៅ

 
kkk