March 2026 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឯកឧត្ដម​ ឆេង​ គឹមស៊ុន​ អញ្ជើញ​ជាអធិបតី​បេីកកិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ត្រីមាស​ទី​១​ និង​ទិសដៅ​ការងារ​ត្រីមាស​ទី​២​ ឆ្នាំ​២០២៦​ របស់ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​!!!

KKKចំនួនអ្នកទស្សនា: Views


នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៦​ ក្នុង​ស្នាក់​គណបក្សប្រជាជន​ស្រុក​អូររាំងឪ​ បាន​បេីក​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី​១​ និង​លេីកទិសដៅការងារ​សម្រាប់​ត្រីមាស​ទី​២​ របស់​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​អូររាំងឪ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ឆេង​ គឹមស៊ុន​ អនុប្រធាន​ទី១​ ក្រុម​កាងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​អូររាំងឪ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ លោកជំទាវ​ លោ​ លោកស្រី​ អនុប្រធាន​ សមាជិក​ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ គណ:អចិន្ទ្រៃយ៍គណបក្ស​ និងសមាជិក​ សមាជិកា​ ប្រមាណ​ជាង​ ៥០០នាក់។ 

កិច្ចប្រជុំ​ត្រូវ​បិទ​បញ្ចប់​ដោយ​រលូន​ និង​ពោរពេញ​ដោយ​ស្នាមញញឹម​ ស្មារតី​សាមគ្គី​ឯកភាព​។











បន្ដអនុវតប្រសាសន៍​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ "ពន្លក​បៃតង​"​.

KKKចំនួនអ្នកទស្សនា: Views

 


កំពង់​ស្ពឺ​៖​ ឯកឧត្ដម​បណ្ឌិត​ សាម​ អីន​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អមដំណេីរ​ដោយ​  ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ ក្នុង​យុទ្ធនាការ​ "ពន្លក​បៃតង​"​ នាព្រឹក​ថ្ងៃ​ទី២២​ ខែ​មីនា​ ឆ្នាំ​២០២៦​ ស្ថិត​នៅក្នុង​បរិវេណ​វត្ត​អង្គ​ក្ដី​ ភូមិព្រៃស្មាច់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


យុទ្ធនាការ​ "ពន្លក​បៃតង​"​ នាព្រឹក​នេះ​ ជា​កិច្ចសហការ​រៀបចំ​ដោយ​ វត្ដអង្គក្ដី​ និងអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ រួមទាំង​សាលាបឋម​សិក្សា​អង្គក្ដី​ ដេីម្បី​ចូលរួម​អភិវឌ្ឍ​ពន្លក​បៃតង​នៅកម្ពុជា​ ដោយ​បាន​ដាំកូនឈេី​ជុំវិញ​បរិវេណ​វត្ត​ និង​សាលារៀន​ ប្រមាណ​ជា​ ៣០០០ដេីម​។

ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​ យុទ្ធនាការ​ "ពន្លក​បៃតង​"​ ឯកឧត្ដម​បណ្ឌិត​ សាម​ អីន​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បាន​ពាំនាំ​ការសួរ​សុខទុក្ខ​របស់​ ឯកឧត្ដម​បណ្ឌិត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ជូន​ដល់​ ព្រះសង្ឃ​ លោក​គ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ ពន្លក​បៃតង​ នេះផងដែរ។ 

ឯកឧត្ដម​បណ្ឌិត​ បាន​បន្ដលេីកឡេីងទៀត​ថា​ ការ​ចូលរួម​លេីយុទ្ធនា​ការ​ ពន្លក​បៃតង​ គឺ​ភារកិច្ច​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ដេីម្បី​ថែរក្សា​ ការពារ​ បរិស្ថាន​ និង​រក្សា​នូវ​អព្យាក្រឹត​កាបូន​នៅកម្ពុជា​។ ជាពិសេស​ ដេីម្បី​ទប់​ស្កាត់​នូវ​ការ​បម្រែបម្រួល​អាកាសធាតុ​ ទាំង​កម្ពុជា​ និង​ជា​សកល។

ឯកឧត្តម​បណ្ឌិត​ សូមលេីក​ទឹកចិត្ត​ ឱ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ រួម​ទាំងសមាជិក​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ បន្ត​យ៉ាង​សកម្ម​លេីការ​ចូលរួម​ថែរក្សា​បរិស្ថាន​ តាមរយៈ​ យុទ្ធនាការ​ទាំងបួន​ ដែលបាន​ដាក់ចេញ​ដោយ​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ រួម​មាន​ "យុទ្ធនាការ​  ថ្ងៃនេះ​ ខ្ញុំ​មិនប្រេី​ថង់​ប្លាស្ទិក​ទេ​"​ "កម្ពុជា​ស្អាត​ ខ្មែរ​ធ្វើ​បាន​"​ "ផ្លូវ​ជាតិ​គ្មាន​សំណល់​សំរាម​ប្លាស្ទិក​"​ និង​យុទ្ធនាការ​ "ពន្លក​បៃតង​"​។








រដ្ឋបាល​ស្រុក​អូររាំងឪ​ ធ្វើ​​ពិធី​ក្រុងពាលី​ ដេីម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​

KKKចំនួនអ្នកទស្សនា: Views


អូររាំងឪ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន​ និងជាអនុប្រធាន​ទី២​ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន និងជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ អញ្ជើញជាអធិបតី ក្នុង​ពិធីក្រុងពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៦​ ស្ថិតនៅ​សួនឧទ្យានទន្លេស្ងួត ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ គណ:អភិបាល​ស្រុក​ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ កងកម្លាំង​ទាំងបី​ មេឃុំ​ទាំង​៧​ រួម​ទាំង​មេភូមិ​ លោក​យាយ​ លោកតា​ មន្ត្រី​រាជការ​ សរុប​ប្រមាណ​ជាង​ ១០០នាក់ផងដែរ។ 


មុនចាប់​ផ្តេីម​ពិធី​ក្រុង​ពាលី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​អញ្ជេីញ​អុជធូប​ធ្វើការបួងសួងប្រសិទ្ធពរជ័យ សុំសេចក្ដីសុខចម្រើន និងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពកម្ពុជាដែលកំពុងឈរជេីនៅជួរមុខ​ នៅវត្តព្រះធាតុបាស្រី ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ​ផងដែរ។ 


សូមបញ្ជាក់​ផងដែរ​ថា​ កន្លង​មក​រដ្ឋបាល​ស្រុក​អូររាំងឪ​ បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ជា​ច្រើនលេីកមកហេីយ​ ដេីម្បី​អបអរសាទរ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ស្រប​តាម​ទំលៀម​ទំលាប់​ ប្រពៃណី​ ដូនតា​ ជាការ​សបញ្ជាក់​ពី​ វប្បធម៌​ អរិយធម៌​ ដ៏​ផូរផង់​របស់​ខ្មែរ​ ជាងនេះទៅទៀត​ គឺជាការ​បង្កើត​ឱកាស​រីករាយ​ និង​ជា​ឃឿនសេដ្ឋកិច្ច​ក្នុង​តំបន់​ ជា​ពិសេស​ជំរុញ​ឱ្យមានការកេីនឡើងលេីវិស័យទេសចរណ៍។  


បេីតាម​ការ​លេីក​ឡើង​របស់​ លោក​ ជា​ ណារ៉ុន​ អភិបាលស្រុក​អូររាំងឪ​ បាន​បញ្ជាក់ថា​ សង្រ្កាន្ត​អូររាំងឪ​ ឆ្នាំ​២០២៦នេះ​ ជា​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នឹងបានរៀបចំ​នូវ​ព្រឹត្តិការណ៍ កម្សាន្ដសប្បាយ​ រួម​ទាំង​បង្ហាញ​ពី​វប្បធម៌​ អរិយធម៌​ ប្រពៃណី​ជាតិ​ខ្មែរ​ ការ​តាំងពិព័រណ៍​ផល្លិតផលក្នុងស្រុកអូររាំងឪ និង​ល្បែង​ប្រជាប្រិយ​នានា។  


លោកអភិបាល​ បាន​បន្ដប្រាប់ថា​ ចំពោះ​ការរៀប​ចំ​គឺ​ អនុត្ដ​តាម​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។  ហេីយ​ចំពោះ​ការ​រាំងលែងកម្សាន្ដ​តាម​ប្រពៃណី​ គឺមាន​ចូលរួម​រៀបចំការ​ប្រគំតន្ត្រី​ដោយ​ក្រុម​ហ៊ុន​ ប៊ូស្ដ្រង​ (BOOSTROMG)​។










ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអធិការកិច្ច បានជួបប្រជុំ និងស្តាប់នូវការលើកឡើងនិងសំណូមពររបស់បងប្អូនពលរដ្ឋដើម្បីរកដំណោះស្រាយសមស្របជូន...

KKKចំនួនអ្នកទស្សនា: Views


កិច្ចប្រជុំដោះស្រាយករណីដីដេប៉ូស្ថានីយរថភ្លើងសំរោង ដែលស្ថិតនៅភូមិតិក្ខបញ្ញេ ភូមិសំរោង ភូមិចែងម៉ែង សង្កាត់សំរោងក្រោម និងភូមិកាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ


២០ មីនា ២០២៦


#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី


#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

#គណៈកម្មការសុរិយោដី

#អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

#MLMUPC














ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជេីញ​ជាអធិបតី​ក្នុង​វេទិកា​សាធារណៈ​ ក្នុង​សង្កាត់​ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ​..!.

KKKចំនួនអ្នកទស្សនា: Views

 


កំពង់​ស្ពឺ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​សង្កាត់​ព្រះស្រែ​ បាន​អញ្ជើញ​ជាអធិបតី​ ក្នុង​កម្មវីធី​វេទិកា​សាធារណៈ​ ដេីម្បី​ត្រួតពិនិត្យ​ គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​បញ្ជកោណ​ដំណាក់កាលទី១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រះ​ស្រែ​ ក្រុង​ឧដុង្គ​ម៉ែជ័យ​ ខេត្ត​កំពង់ស្ពឺ​ នាព្រឹក​ថ្ងៃ​ទី​១៨ ខែមីនា​ ឆ្នាំ​២០២៦​ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ អភិបាល​រងក្រុង​ មន្រ្ដី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញក្រុង​ និង​ប្រជាពលរដ្ឋ​សរុប​ជាង​ ៣៥៨នាក់។


ក្នុងឱកាស​វេទិកា​សាធារណៈ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​ថ្លែង​អំណរគុណ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ និងយក​ចិត្ត​ទុកដាក់​ចូលរួម​ជួយ​ដោះស្រាយ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ភូមិទាំង​៥​ នៃ​សង្កាត់​ព្រះស្រែ​។

ឯកឧត្ដម​ បាន​បន្ដថា​ បញ្ហា​នានា​ សូមឱ្យ​ប្រជាពលរដ្ឋ​ ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​ស្វែងរកដំណោះស្រាយ​ ហេីយ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ យកចិត្ត​ខ្ពស់លេីបញ្ហា​ សុខភាព​ បរិស្ថាន​រស់នៅ​ ការ​ទុកដាក់​សំរាម​ និងការកាត់​បន្ថយ​ការប្រេីប្រាស់​ថង់​ប្លាស្ទិក​ និង​ចូលរួម​កាត់​បន្ថយ​ឱ្យ​បាន​នូវ​ផលប៉ះពាល់​ នៃ​ការ​ដុត​សំណល់​ប្លាស្ទិក​។

ឯកឧត្ដម​ បាន​គូសបញ្ជាក់​ទៀតថា​ អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ ត្រូវ​តែធ្វើ​ឱ្យ​បាន​ និង​អនុវត្ត​ឱ្យ​ភូមិឃុំ​ មាន​សុវត្ថិភាព​ ដេីម្បី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ទទួលបាន​សុខសុវត្ថិភាព​ និង​គ្មាន​បញ្ហា​គ្រឿងញៀន​ ដែល​បំផ្លាញ​សង្គម​ជាតិ​
៕









លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាវត្តមាន ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ...

KKKចំនួនអ្នកទស្សនា: Views


 លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។​ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។.


យើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរកងទ័ព ពិសេសក៏បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។ ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា​ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា​ ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ។

រាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia.














 
kkk