September 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

លោក Trump សង្ឃឹមថា «មនុស្សរាប់មិនអស់មកពីជុំវិញពិភពលោក នឹងទៅចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 និងកីឡាអូឡាំពិកឆ្នាំ 2028

KKKចំនួនអ្នកទស្សនា: Views

(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា លោកសង្ឃឹមថា «មនុស្សរាប់មិនអស់មកពីជុំវិញពិភពលោក» នឹងចូលរួមព្រឹត្តិការណ៍ World Cup 2026 និងកីឡាអូឡាំពិកឆ្នាំ Olympics 2028 ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះខាងមុខនេះ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការធ្វើដំណើរក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ 2.9% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែសីហា នៅប្រហែលប្រមាណ ៣.៥លាននាក់ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យបឋមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថារបស់លោក Trump បាននិយាយថា នៅឆ្នាំ២០២៦ សហរដ្ឋអាមេរិកនឹងប្រារព្ធខួបលើកទី២៥០ឆ្នាំ នៃឯករាជ្យរបស់ពួកគេ ហើយលោកបានបន្តថា យើងក៏នឹងធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2026 ប្រកបដោយមោទនភាព ហើយមិនយូរប៉ុន្មាន ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៩ «វានឹងគួរឱ្យរំភើបណាស់ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមក ខ្ញុំសង្ឃឹមថាមនុស្សរាប់មិនអស់មកពីជុំវិញពិភពលោកនឹងចូលរួម»។

ជាមួយគ្នាននោះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បាននិយាយនៅដើមខែនេះថា ពាក្យស្នើសុំសំបុត្រជាង ១.៥លានពីអ្នកគាំទ្រចំណោម ២១០ ប្រទេស ត្រូវបានទទួលដោយ FIFA សម្រាប់ការកក់សំបុត្រទស្សនាការប្រកួត World Cup ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការផ្តើមកក់សំបុត្រ ។

សូមជម្រាបផងថា ការប្រកួត FIFA World Cup 2026 នឹងត្រូវធ្វើជាសហម្ចាស់ផ្ទះដោយរួមគ្នារវាងប្រទេសម៉ិកស៊ិក កាណាដា និងសហរដ្ឋអាមេរិក ជាមួយការបង្កើនក្រុមដល់ចំនួន៤៨ ហើយនឹងមានការប្រកួតចំនួន ១០៤ប្រកួត នៅទូទាំង ១៦ទីក្រុងរបស់ម្ចាស់ផ្ទះត្រូវរៀបចំ ខណៈកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ គ្រោងនឹងប្រារព្ធធ្វើនៅទីក្រុង Los Angeles ក្នុងរដ្ឋ California នៅអំឡុងខែកក្កដា ៕

ផែនទីឯកតោភាគីរបស់ថៃបង្ហាញអំពីការកាន់កាប់របស់ថៃ ចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

KKKចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បានបង្ហាញថា ក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។

យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។

ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដីក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង នាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិ បានពន្យល់ថា បើទោះជាគេផ្អែកលើខ្សែបន្ទាត់ព្រំដែនមិនផ្លូវការដែលបានគូសដោយឯកតោភាគី លើផែនទីរូបភាពផ្កាយរណបរបស់ថៃ ចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ក៏ដោយ តែនៅក្នុងភូមិសាស្ត្រជាក់ស្តែងក្នុងមូលដ្ឋានបង្ហាញឱ្យឃើញការពិត៖ «ការស៊ើបអង្កេតជាក់ស្តែងនៅនឹងកន្លែងបង្ហាញយ៉ាងច្បាស់ថា មានការកាន់កាប់ និងការប្រើប្រាស់ទឹកដីកម្ពុជាពិតប្រាកដ ដោយពលរដ្ឋថៃ»។

លោកក៏បានកត់សម្គាល់ថា អាជ្ញាធរថៃកំពុងអនុវត្តស្តង់ដារពីរក្នុងបញ្ហានេះ។ លោកបានថ្លែង «ជាមួយគ្នានេះ ខ្ញុំគួរសង្កត់ធ្ងន់ថា កន្លងមកយោធាថៃ និងអាជ្ញាធរខេត្តថៃបានជ្រើសរើសយកការប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីធ្វើការទាមទារដោយបានបង្ហាញតែកន្លែងដែលពួកគេចោទថា ពលរដ្ឋខ្មែរទន្ទ្រានចូលទឹកដីថៃ ខណៈដែលពុំបានបង្ហាញទីតាំងដែលពលរដ្ឋ និងទាហានថៃបានរំលោភចូលទឹកដីកម្ពុជាសោះឡើយ»៕

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន!.

KKKចំនួនអ្នកទស្សនា: Views


នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រារព្ធធ្វើនៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប។​


#SiemReapGRK : https://www.facebook.com/share/16SCVnPnHA/
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr



ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ២)!.

KKKចំនួនអ្នកទស្សនា: Views


 នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក​ ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់ឱ្យក្រុមការងារ​ បាននាំយកបច្ច័យ ចូលរួមពិធីបុណ្យកាន់បិណ្ឌ(បិណ្ឌ២)ចំនួន ២វត្ត ជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោក អុឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក និងវត្តទេពពោធិ៍វង្ស ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។






#SiemReapGRK : https://www.facebook.com/share/16SCVnPnHA/
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​សំណេះសំណាល​ សួរសុខទុក្ខជាមួយនាយ ពលទាហាន និងមន្ត្រី​ឧទ្យានុរក្សនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ...

KKKចំនួនអ្នកទស្សនា: Views



ស្ទឹងត្រែង​​ ៖​ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយនាយ ពលទាហាន និងមន្ត្រី​ឧទ្យានុរក្ស​ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ​ ដោយមាន​ការអញ្ជេីញ​ចូលរួមពី​ ថ្នាក់ដឹកនាំ​ ក្រសួង​បរិស្ថាន​ មន្ទីរ​បរិស្ថាន​ខេត្ត​ និងមន្រ្តី​រាជការ​ នៃក្រសួងបរិស្ថាន​  នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង​ នៅព្រឹកថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៥។




នាក្នុង​ឱកាស​ពិធី​សំណេះសំណាល​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានពាំនាំការផ្តាំផ្ញេី​សួរ​សុខទុក្ខ​ និង​ថវិការ​ សម្ភារៈ​ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ផ្តល់ជូននាយ​ពល​ទាហាន​ នៃ​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី១​ និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ សម្រាប់​ប្រេីប្រាស់​ តាមតម្រូវការចាំបាច់។


 
kkk