February 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពស្នាក់ការនិងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី១ ក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ...

KKKចំនួនអ្នកទស្សនា: Views


ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានលេចចេញជារូបរាងដោយគំនិតផ្តួចផ្តើម និងដឹកនាំបង្កើតឡើង ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសាងសង់ដោយបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើរដោយថាមពលព្រះអាទិត្យ។ ក្រសួងបរិស្ថាន រៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះឡេីង ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែកដាំដើមឈើពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។


សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន បានរៀបចំថ្នាលបណ្តុះកូនឈើនៅទូទាំងរាជធានីខេត្ត។ ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើ ដែលបានបណ្តុះទាំងនោះ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ចំនួន ១.៣លានដើម តាមរយៈការរៀបចំពិព័រណ៍ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» នៅក្នុងឆ្នាំ២០២៤។ បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១(៣ហិកតា) បានសម្ពោធបើកការដ្ឋានសាងសង់កាលពី នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់មកនៅខេត្តមណ្ឌលគិរី ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៕










ឯកឧត្តម ម៉ៅ ឌុង ចុះពិនិត្យ បរិវេណ ឧទ្យាន ទន្លេ ស្ងួតដេីម្បីត្រៀមរៀបចំ ពិធីអបអរសាទរ សង្ក្រាន្ត អូររាំងឪ ២០២៥...

KKKចំនួនអ្នកទស្សនា: Views


ត្បូងឃ្មុំ ៖ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរង ខេត្ត ត្បូងឃ្មុំ និង ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក បានចុះ ពិនិត្យ ទីតាំង រៀបចំពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ម្សាញ់ ឆស័ក ព.ស. ២៥៦៨ ដេីម្បីអបអរសាទរ សង្រ្កាន្តឆ្នាំថ្មី ឆ្នាំ ២០២៥ ដែល នឹងប្រារព្ធឡើង នៅតំបន់សួនឧទ្យាន ទន្លេស្ងួត ស្ថិត នៅភូមិ ថ្នល់កែង ឃុំ ព្រះធាតុ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានការ អញ្ជើញ ចូលរួមពី លោក ឈិន សុជា អភិបាលរង ស្រុក អូររាំងឪ និង មន្រ្ដី ភូមិឃុំ ជាច្រើនអ្នកទៀត។


ក្នុងដំណើរចុះពិនិត្យ និងទស្សនកិច្ចលេីវឌ្ឍនភាពក្រោយពេល គណៈកម្មការរៀបចំ សង្ក្រាន្ត អូររាំងឪ បានដាក់ចេញ ជាផែនការ រៀបចំពិធី អបអរសាទរ សង្ក្រាន្តឆ្នាំថ្មី ឯកឧត្ដម ម៉ៅ ឌុង បាន ចង្អុលបង្ហាញ និង ណែនាំលេី ការ កំណត់ទីតាំងតុបតែង លម្អការ ដាក់ បង្ហាញ អំពីវប្បធម៌ សាសនា សួន ផ្កា ស្បៃលឿង១លានគុម្ព របាំ ល្បែងប្រជាប្រិយ តាម បែប ប្រពៃណី ជាតិ ខ្មែរ រួម ទាំង ស្ដង់ ពិព័រណ៍ ផលិតផល សមិទ្ធផល ស្នាដៃ ក្នុង ស្រុក អូររាំងឪ ដែល មាន ឃុំ ទាំង ៧ សហភាព សហព័ន្ធ យុវជន កម្ពុជា ទីបញ្ជាការស្រាល ពេទ្យ សង្គ្រោះ បឋម សន្ដិសុខ សណ្ដាប់ធ្នាប់ បរិស្ថាន ជា ពិសេស តំបន់ ត្រជាក់ ចិត្ត និង ឆាកតន្ត្រី ផងដែរ។

ឯកឧត្ដមបាន បន្ដទៀតថា សូមឱ្យស្មារតី នៃ គណៈកម្មការរៀបចំ សង្ក្រាន្ត អូររាំងឪ ទាំងអស់ គ្នា យកចិត្តទុកដាក់ និង ខិតខំយ៉ាងណាដេីម្បី បង្កឱ្យមាន លក្ខណៈសប្បាយរីករាយជូន ប្រជាពលរដ្ឋ ស្រុក អូររាំងឪ និងមក ពីគ្រប់មជ្ឈដ្ឋាន ផ្សេង ៗ ។








ឯកឧត្ដមបណ្ឌិត​​ អ៊ាង​ សុផល្លែត​ ដឹកនាំប្រតិភូក្រសួងបរិស្ថាន​ ចុះពិនិត្យការរៀបចំគោលដៅលំហែបៃតង សម្រាប់​ប្រជាសហគមន៍នៅតំបន់ភ្នំខ្នងផ្សារ...

KKKចំនួនអ្នកទស្សនា: Views


កំពង់ស្ពឺ៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ និង​ប្រតិភូក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ  ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ​ ជា​គោលដៅ​លំហែបៃតង ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរ ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង ៣គីឡូ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍។

បន្ដមកទៀតនៅថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូក្រសួងបរិស្ថាន បានបន្ដពិនិត្យទីតាំងសម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ​ ដេីម្បី​ជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ  តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។

ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ។

ក្រសួងបរិស្ថាន​ បន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស រៀបចំថ្នាលបណ្ដុះកូនឈើខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕









ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី លោក អេង រស្មី ជំនួសលោក នុត ពុទ្ធារ៉ា ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថាន...

KKKចំនួនអ្នកទស្សនា: Views


 ខេត្តពោធិសាត់៖ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺលោក អេង រស្មី ជំនួសលោក នុត ពុទ្ធារ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅក្រសួងបរិស្ថានវិញ។

ពិធីប្រកាសនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណអភិបាលខេត្តពោធិ៍សាត់ លោក ពៅ ពិសិដ្ឋ ព្រមទាំងមន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្តជាច្រើនរូប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបានប្រគល់តួនាទីជូនលោក អេង រស្មី ថែទាំផ្ទះឱ្យស្អាត និងមានភាពបៃតងស្រស់បំព្រងដោយចីរភាព សម្រាប់អ្នកជំនាន់ក្រោយរបស់យើង។ ការបង្ហាញពីភាពស្អាតផ្ទះរបស់យើង គឺប្រៀបដូចជាការតបគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា តាមរយៈការធ្វើឱ្យសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមានការអនុវត្តច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ ការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ រួមនឹងក្រុមអ្នកច្បាប់របស់ក្រសួងបរិស្ថាន។ លើសពីការពង្រឹង ការពង្រីកវិសាលភាពព្រៃឈើ តាមរយៈការបណ្តុះកូនឈើច្រើនជាង១លានដើម និងចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ រួមនឹងការអភិវឌ្ឍចំណេះដឹងដល់ប្រជាសហគមន៍ឱ្យមានផ្នត់គំនិតស្អាត និងចេះកៃច្នៃពីមុខរបរចូលព្រៃតាមទំលាប់មកជារបរបែបអាជីវកម្មខ្នាតតូច មធ្យម ដែលមានការផ្តល់សេវាកម្មទេសចរណ៍ជាដើម ក៏ជាសមិទ្ធផលគួរជាទីមោទនរបស់យើងដែរ។

ឆ្លៀតក្នុងឳកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជូនចំពោះមន្រ្តីរាជការទាំងអស់នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់បន្ថែមជាមួយអនុសាសន៍ ៨ចំណុច និយាយជារួមអនុសាសន៍ទាំងនោះបានផ្តោតលើ ការការពារព្រៃឈើ តាមរយៈការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ហើយការធ្វើការដែលគោរពតាមឋានានុក្រម និងមានរបាយការណ៍អំពីវឌ្ឍនភាពការងារជាក់លាក់ គឺជាជំហានឈានឆ្ពោះទៅការដោះស្រាយបញ្ហាបានទាន់ពេលវេលា ឆ្លើយតបតម្រូវការចាំបាច់ ជាមួយគ្នានេះដើម្បីប្រសិទ្ធភាពការងារ ការរួមចំណែកពីបច្ចេកវិទ្យា និងការយល់ដឹងពី AI ក៏ជាល្បឿនជំរុញការងារសុក្រឹតកម្មបរិស្ថានកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរ៕









លោក​ ជា​ ណារ៉ុន អភិបាល​ នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ​ ដឹកនាំ​កិច្ចប្រជុំ​ គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​ថ្មី​២០២៥...

KKKចំនួនអ្នកទស្សនា: Views


 អូររាំងឪ​៖​ លោក​ ជា​ ណារ៉ុន​ អភិបាល​ នៃ​គណៈ​អភិបាល​អូររាំងឪ​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ សម្រាប់​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​២០២៥​ នាព្រឹក​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​សាលាស្រុក​អូររាំងឪ​ ដែល​មាន​ការ​ចូលរួម​ដោយ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ រួមទាំង​អភិបាល​រងស្រុក​ មេឃុំ​ទាំង​៧​ និងសមាជិក​ សមាជិកា​ នៃគណ:កម្មការ​ផងដែរ​។


ពិធី​រៀប​ចំអបអរ​សាទរ​ សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ២០២៥​  នឹង​ប្រារព្ធ​ទៅ​នៅ​ភូមិ​ថ្នល់កែង​ ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។

ថ្លែងក្នុង​អង្គ​ប្រជុំ​ លោ​ក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ បាន​ធ្វើ​ការ​ចង្អុល​បង្ហាញ​ និង​ណែនាំ​លេីប្លង់​ទីតាំង​រៀបចំ​តុបតែង​ ឆាកតន្ត្រី​ រថយន្ត​បាញ់​ទឹក​ ល្បែង​ប្រជាប្រិយ​ និង​ស្ដង់​ពិព័រណ៍​បង្ហាញ​សមិទ្ធផល​របស់ស្រុក​ ជូន​គណៈ​កម្មការ​ ដេីម្បី​ជាមូលដ្ឋានក្នុងការ​រៀប​ចំ​  ប្រកបដោយ​ប្រសិទ្ធភាព​។












ចាប់ផ្ដើម​លេីកទី១៖​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​...

KKKចំនួនអ្នកទស្សនា: Views


នៅថ្ងៃទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ បាន​ចេញ​ដំណើរ​តាម​ការ​គ្រោងទុក នូវ​ការរៀប​ចំ​សិក្ខាសាលា​ ស្ដីពី​ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ដ​ ដោយចាប់ផ្តើម​ពីខេត្ដ​ត្បូងឃ្មុំ​មុន​គេ​ ដែលមានសិក្ខាកាម​ ចូលរួម​សរុប​ចំនួន​ ៤៣២នាក់​ ក្នុងនោះ​ ស្រី​ ៦៥នាក់​ និង​ប្រុស​ ៣៦៧នាក់​ ស្ថិត​នៅ​អគារ​តេជោ​បូព៌ា​ ស្នាក់ការ​ សសយក​ ខេត្ត​ត្បូង​ឃ្មុំ​។



សិក្ខាសាលា​ស្ដី​ពី​ ការផ្សព្វផ្សាយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ សារព័ត៌មាន​ និង​សមិទ្ធផល​ថ្នាក់​ខេត្ត​ គឺ​ទទួល​បាន​ ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពីសំណាក់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ខេត្ត​ត្បូងឃ្មុំ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ សមាគម​សម្ពន្ធ​សារព័ត៌មាន​គេហទំព័រ​កម្ពុជា​ សមាគម​ទី​ផ្សារ​កម្ពុជា​ សមាគម​មាគ៌ា​អ្នក​សារព័ត៌មាន​ដេីម្បី​សន្ដិភាព​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និងក្រុម​ហ៊ុន​ សេវ​ ឌឹ​ ឡាហ្វស៍​ ខេមបូឌា​ ឯ.ក​ ផងដែរ។

សិក្ខាសាលា​បាននឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពេញ​ ១ថ្ងៃ​ ចាប់​ពី​វេលា​ម៉ោង​ ៨:០០នាទី​ព្រឹក​ ដោយមាន​ការ​អញ្ជើញ​ជាអធិបតី​ភាព​ បេីក​សិក្ខាសាលា​ ឯកឧត្ដម​ សុខ​ ចាន់​ភក្ដី​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​មាន​ការចូលរួម​ពី​ លោកជំទាវ​ មាន​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ តំណាង​ ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ និង​មន្រ្ដី​រាជការ​ មន្ទីរ​ពាក់ព័ន្ធ​ កងកម្លំាង​ទាំង​បីប្រភេទ​ អភិបាល​គណៈ​អភិបាល​ស្រុក​ ឃុំ​ នាយក​សាលា​ សិស្ស​ និស្សិត​ អ្នកសារព័ត៌មាន​ អ្នក​លេង​បណ្តាញ​សង្គម​ យុវជន​សសយក​ យុវជន​កាយឫទ្ធិ​ យុវជន​កកាបាតក្រហម​ និង​អង្គការ​ សមាគម​នានា​ ផងដែរ។

ក្នុង​អង្គ​សិក្ខាសាលា​ វាគ្មិន​កិត្តិយស​បាន​ធ្វេី​បទបង្ហាញ​ ទៅ​តាម​របៀបវារៈ​កម្មវិធី​ដូច​ជា៖​
១.​ បទ​បង្ហាញ​ស្ដីពី​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ និង​មូលដ្ឋានគ្រឹះ​សរសេរ​ព័ត៌មាន​ ក្នុង​សម័យ​ឌីជីថល​ ដោយ​ លោក​បណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​
២.​ ការអាន​សេចក្ដី​ណែនាំ​ លេខ​ ០៧៤​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ការផ្សព្វផ្សាយ​ព័ត៌មាន​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​ សម្រាប់មន្ត្រី​មាន​សមត្ថកិច្ច​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ​ ដោយ​លោក​ ធីន​ ស៊ីថាច​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​
៣.​ បទបង្ហាញ​ស្ដីពី​ ការកែច្នៃ​សំណល់​សំរាម​ ទៅជា​ពហុបំណង​ ដោយ​ លោក​ ស៊ី​ ឡែន​ អគ្គនាយក​ ក្រុមហ៊ុន​ សេវ​ ឌឹឡហ្វស៍​ ខេមបូឌា​
៤.​ បទបង្ហាញ​ ស្ដីពី​ សមិទ្ធផល​ និង​ការអភិវឌ្ឍន័​ខេត្ត​ត្បូងឃ្មុំ​ ដោយ​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រងខេត្ដ​ត្បូងឃ្មុំ​
៥.​ បទ​បង្ហាញ​ស្ដីពី​ វិស័យ​បរិស្ថាន​ ដោយ​ លោកជំទាវ​ មាន​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ និង
៦.​ នៅ​ពេល​រសៀល​ ក៏មាន​វេទិកា​ សំណួរ​ ចម្លើយ​ និងកិច្ច​ពិភាក្សា​បន្ថែម​ផងដែរ។ ជាមួយ​គ្នានោះ​ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ធ្វើ​ការ​ដាក់​តាំងពិព័រណ៍​​នូវ​សមិទ្ធផល​ ផលិតផល​ កសិកម្ម​ ឧស្សាហ៍​ រួម​ទាំង​ក្រុម​ហ៊ុន​ សេវ​ ឌឹឡាហ្វស៍​។

ជាលទ្ធផល​ សិក្ខាកាម​ទទួលបាន​ចំណេះដឹង​ រួមទាំង​បាន​ស្វែងយល់​ពី​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ការ​សរសេរ​ព័ត៌មាន​ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ (ឌីជីថល​) និង​បាន​តាំងចិត្ត​ចូលរួម​ផ្សព្វផ្សាយ​នូវ​ចំណុច​វិជ្ជមាន​ និងការ​អភិវឌ្ឍន៍​ របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ និង​ជា​ពិសេស​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏ឈ្លាសវៃរបស់​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។
នៅពេលរសៀល​វេលា​ម៉ោង​ ៤:០០នាទី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ភាព​បិទ​សិក្ខាសាលា​ រួមទាំង​មានវត្តមាន​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ ឯកឧត្ដម​ម៉ៅ​ ឌុង​ អភិបាល​រង​ តំណាង​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ​ មន្ត្រី​រដ្ឋបាល​ខេត្ត​ ប្រធាន​មន្ទីរ​ អភិបាល​ស្រុក​ទាំង៣​ និង​មាន​សិក្ខាកាម​សរុប​ចំនួន​ ៤៣២នាក់​ ក្រោយ​ពេល​បិទ​បញ្ចប់​ ក៏បាន​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ជូន​ដល់​សិក្ខាកាម​ផងដែរ​។
អង្គសិក្ខាសាលា​ ក៏ត្រូវ​បាន​បញ្ចប់​នៅវេលា​ម៉ោង​ ៥:៤០នាទី​ល្ងាច​ ប្រកបដោយ​ជោគជ័យ​ និង​ពោរពេញ​ដោយ​ស្នាមញញឹម​។

សូមបញ្ជាក់​ផងដែរ​ថា​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ នឹងបន្ត​រៀបចំ​សិក្ខាសាលា​ ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ តាម​ការគ្រោងទុក​ សរុប​ ២៤​ ខេត្ត​ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕








 
kkk