July 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរតែមួយ ឯកឧត្ដម ឆេង គឹមស៊ុន និង ឯកឧត្ដម ង៉ូវ បូរីណា នាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈកងទ័ព និងជនភៀសសឹក ខេត្ត ព្រះវិហារ

KKKចំនួនអ្នកទស្សនា: Views


 ព្រះវិហារ ៖ ដោយតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្ដម ឆេង គឹមស៊ុន និងឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងតំណាងសប្បុរសជន នាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈ ប្រើប្រាស់ប្រគល់ជូន វីរៈកងទ័ព ជួរមុខ នៅទីស្នាក់ការអគ្គភស្តុភារប្រចាំទិសទី១ យោធភូមិភាគទី៤ ខេត្ដព្រះវិហារ និងទីតាំង ជនភៀសសឹក ចំនួន ២១៥ គ្រួសារ នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។ 





សូមបញ្ជាក់ផងដែរ អំណោយ ដែលយកទៅ ប្រគល់ជូន វីរៈកងទ័ព និងជនភៀសសឹកនាឱកាសនេះ ជាអំណោយទទួលបានពី ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងសប្បុរសជន ក្នុងស្រុក អូររាំងឪ នឹងបានប្រគល់ជូន ឧត្ដមសេនីយ៍ទោ ស៊ិន ស៊ី ណាត នាយករង នាយកដ្ឋានផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ ប្រចាំទិសទី១ យោធភូមិភាគទី៤ និងជនភៀសសឹកផ្ទាល់ក្នុង ខេត្តព្រះវិហារ ។ 



ស្មារតី ខ្មែរជួយខ្មែរ ជាខឿនការពារជាតិ ដ៏រឹងមាំ ការណ៍នេះសបញ្ជាក់ឱ្យឃេីញថា ប្រជាជនខ្មែរ បានរួបរួមសាមគ្គី ទាំងកងកម្លាំង ជួរមុខ និងអ្នកនៅជួរក្រោយ ។ 


សូមរំឭកផងដែរថា អំណោយ សប្បុរសជន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាការស្ម័គ្រចិត្ដ ចូលរួម ពីសំណាក់ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវកម្ម និងប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪ ដែលត្រូវបានដឹកនាំដោយ លោក ជៀប សំអាត អភិបាលរង តំណាង លោក ជា ណារ៉ុន អភិបាល នៃគណ:អភិបាល ស្រុក អូររាំងឪ និង តំណាងសមាគមចិនផ្សារអូររាំងឪ លោក សេង គ្រី ផងដែរ។



ក្រសួងបរិស្ថាន និង GGGI ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០...

KKKចំនួនអ្នកទស្សនា: Views


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Malle Fofana នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។


ក្នុងជំនួបនោះ លោកបណ្ឌិត Malle បានសម្តែងការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា ដោយបានបញ្ជាក់ថា GGGI ត្រៀមខ្លួនជានិច្ចក្នុងការបកប្រែចក្ខុវិស័យនេះទៅជាសកម្មភាពជាក់ស្តែង និងបានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានសម្រាប់ការគាំទ្រ និងការសម្របសម្រួលកន្លងមក។ លើសពីនេះ លោកបណ្ឌិត Malle បានបញ្ជាក់ទៀតថា GGGI នឹងបន្តជួយកម្ពុជាពង្រឹងសមត្ថភាពដើម្បីក្លាយជាអង្គភាពទទួលស្គាល់ (Accredited Entity) ក្នុងមូលនិធិអាកាសធាតុបៃតង (GCF) ដែលជាគន្លឹះឆ្ពោះទៅរកឯករាជ្យភាពហិរញ្ញវត្ថុក្នុងវិស័យបរិស្ថាន។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ GGGI ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង និងចីរភាព ហើយមិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ យុទ្ធសាស្រ្តនៃភាពស្អាត ភាពបៃតង ដោយចីរភាព បានរួមចំណែកទៅដល់ការកាត់បន្ថយការកើនឡើងកម្តៅភពផែនដីដែលជាមូលហេតុចម្បងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ គំនិតផ្តួចផ្តើមពាណិជ្ជកម្មកាបូន ដោយរួមបញ្ចូលវិស័យកសិកម្ម វិស័យសំណល់ វិស័យព្រៃឈើ (REDD+) និងការដាំដុះព្រៃឈើឡើងវិញ គឺជាការលើកទឹកចិត្តឱ្យវិនិយោគិនរួមចំណែកដាំដុះព្រៃឈើឡើងវិញនៅកម្ពុជា ដែលជាថ្នូរនឹងឥណទានកាបូនរយៈពេល១៥ឆ្នាំ ស្របតាមការអនុវត្តមាត្រា ៦.២ នៃអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអាចរួមចំណែកដល់ការកាត់បន្ថយបន្ទុកថវិការដ្ឋរបស់កម្ពុជា និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដាំដុះព្រៃឈើឡើងវិញ ជាពិសេសនៅតំបន់បឹងទន្លេសាបដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចជាតិ ដោយក្រសួងបានផលិតកូនឈើរាប់លានដើមដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការដាំដុះព្រៃឈើឡើងវិញ។



សូមរម្លឹកជូនថា យោងតាមបទពិសោធន៍ជោគជ័យរបស់ក្រសួងបរិស្ថាន ដោយបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស ប្រជាពលរដ្ឋរាប់លាននាក់។ ដែលជាជំហានបន្ទាប់គឺការវិនិយោគលើធុងសំរាម ដើម្បីបំបែកសំណល់ឱ្យបានត្រឹមត្រូវ។ ក្រៅពីនេះ ក្រសួងក៏បានបន្តពង្រឹងការគ្រប់គ្រងសំណល់រាវ ដោយបានបញ្ឈប់ការបញ្ចេញសំណល់រាវដែលជាប្រភពបំពុលទៅក្នុងប្រភពទឹកសាធារណៈឱ្យបានត្រឹមឆ្នាំ២០២៦ និងបានដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលមិនបានអនុវត្ត និងគោរពតាមបទប្បញ្ញត្តិច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ៕


លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ...

KKKចំនួនអ្នកទស្សនា: Views


 អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាប ។




ខ្លឹមសារប្រជុំ ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤៖
១- សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃ ព្រះរាជាណាចក្រកម្ពុជា។
២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញា សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨។
៤- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និង ឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។





នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥។

#SiemReapGRK : https://www.facebook.com/share/16SCVnPnHA/
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr

ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី១៤ កក្កដា ២០២៥ ខ្ញុំបានចូលរួមពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

KKKចំនួនអ្នកទស្សនា: Views

 


 
kkk