May 2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជាសម្តេច បវរធិបតីហ៊ុន ម៉ាណែត ...

KKKចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូនៅចំណុចទីតាំងខាងលើ។

បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។

ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។

ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតីហ៊ុនម៉ាណែតផងដែរ។

គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង
នានានៅទូទាំងប្រទេស។

សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។
សម្តេចបានបន្តថាពេលវេលានេះនិងជាពេលវេលាទៅមុខត្រូវចូលរួមទាំងអស់គ្នាអនុវត្តនៅគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព។

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងព្រាបនាំសារ ជូនថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ អង្គភាពយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺជុំវិញភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ.!






រដ្ឋមន្រ្តីក្រសួងបរិស្ថាន យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ.,.

KKKចំនួនអ្នកទស្សនា: Views

 



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺឯកឧត្តមរដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល តាមរយៈការរៀបចំឱ្យមានគម្រោងអភិវឌ្ឍន៍នានា ដើម្បីកៀរគរថវិកាពីអន្តរជាតិ មកជួយអភិវឌ្ឍ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាជាងនៅរង់ចាំតែសុំលុយរដ្ឋយកទៅប្រើប្រាស់។

ចំពោះក្រសួងបរិស្ថានវិញ នឹងគាំទ្រយ៉ាងពេញទំហឹងលើគម្រោងអភិវឌ្ឍ និងគម្រោងវិនិយោគទាំងឡាយណា ដែលឆ្លើយតបនឹងបញ្ហាបរិស្ថាន ហើយជាគម្រោងដែលច្នៃប្រឌិតចេញពីគំនិតរបស់យុវជនខ្មែរ។ ការថ្លៃងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ គឺធ្វើឡើងនៅចំពោះមុខសិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ នៅក្នុងពិធីផ្តល់ បាឋកថាស្តីពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤





។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកយកឧទាហរណ៍ជាក់ស្តែង ដែលយុវជនខ្មែរមួយក្រុមជាសិស្សនិស្សិតចេះឆ្នៃកាកអំពៅយកទៅធ្វើជាចានក្រដាស់ប្រើប្រាស់ជំនួសឱ្យប្លាស្ទិកបាន។ នេះហើយជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលអាចស្រូបទាញការវិនិយោគ គម្រោងអភិវឌ្ឍនានាពីអន្តរជាតិ មកជួយដល់ប្រជាពលរដ្ឋខ្មែរនៅតាមសហគមន៍ជនបទ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដែលនេះជាទង្វើ និងជាបទពិសោធន៍ល្អរបស់ប្រទេសអភិវឌ្ឍន៍ ដែលមានប្រជាពលរដ្ឋចេះជួយរកប្រាក់ចំណូលជូនប្រទេស ហើយមិនរង់ចាំតែការជួយពីរដ្ឋនោះឡើយ។








ឆ្លងកាត់ពីសកម្មភាពមុតស្រួច ឯកឧត្តម ង៉ូវ បូរីណា ក្លាយជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន...

KKKចំនួនអ្នកទស្សនា: Views

 



ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្រេចតែងតាំង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន។ នេះយោងតាមសេចក្តីសម្រេច ស្តីពីការចាត់តាំងមន្ត្រីគណបក្ស ដែលចុះហត្ថលេខាដោយ សម្តេចសេនាវិបុលភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ ។




ឯកឧត្តម ង៉ូវ បូរីណា មិនសូវមាននរណាស្គាល់គាត់ទេ តែបើនិយាយពីឈ្មោះបណ្តាញសង្គម Khempire (អាណាចក្រខ្មែរ) ច្បាស់នឹងស្គាល់ឯកឧត្តមហើយ ។ មុនឡើងជារដ្ឋលេខាធិការក្រសួងបរិស្ថាន គាត់ជាមនុស្សម្នាក់មានខ្សែឈាមក្នុងវិស័យសារព័ត៌មាន ជាអ្នកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយយ៉ាងសកម្ម ហើយកែវភ្នែកទាំងគូស្ថិតនៅលើអនឡាញជាប់រហូតជាមួយនឹងក្រុមការងារបណ្តាញសង្គម និងមានសកម្មភាពជួយសង្គម គាត់ក៏ជាអ្នកសកម្មក្នុងក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ និងចុះពង្រឹងបក្សនៅមូលដ្ឋានមិនតិចឆ្នាំឡើយ ។

ឆ្នាំ 2000-2011 ជាអនុប្រធានគណៈពង្រឹងស្រុកល្វាឯម ទទួលបន្ទុកឃុំល្វាស ខេត្តកណ្តាល ក៏ជាសមាជិកក្រុមការងារចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀងពីឆ្នាំ 2000 ដល់បច្ចុប្បន្ន ។ ឆ្នាំ 2018 មកដល់បច្ចុប្បន្នជាអនុប្រធានក្រុមការងារគណៈពង្រឹងគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ង៉ូវ បូរីណា ក៏ជាបុគ្គលលេចធ្លោមានចិត្តមុតស្រួចក្នុងទស្សនវិស័យ និងគាំទ្រគោលយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងមានទំនុកចិត្តពីគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក៏បានស្នើឈ្មោះឯកឧត្តម ជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន ។

សូមអបអរសាទរ ដែលឯកឧត្តម ង៉ូវ បូរីណា ត្រូវបានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាទុកចិត្ត និងចាត់តាំងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងបរិស្ថាន ៕








កម្មករ កម្មការិនី ចូលរួមយ៉ាងរីករាយ និងស្វាហាប់ ជាមួយយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»

KKKចំនួនអ្នកទស្សនា: Views

 




ក្រោយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហេង សួរ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ការផ្សារសាច់ឈាមជាមួយគ្នា ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន» មក ការកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក បានឈានមួយជំហានទៀតយ៉ាងស្វាហាប់ ជាមួយនឹងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលនឹងនាំកម្ពុជាទៅឆ្ពោះ ស្អាតបៃតង ភូមិឋានអនាម័យ ទីក្រុងស្រស់បំព្រង ។

ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារទី ២១ ខែឧសភា ឆ្នាំ ២០២៤ កម្មករ កម្មការិនី ក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ ឆេម ថេក ( ខេមបូឌា ) ឯ.ក ចំនួន ៤៨ នាក់ ប្រុស ១៤ នាក់ បានចូលរួមគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នេះជាការឆ្លុះបញ្ចាំងនូវការគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់ក្រសួងបរិស្ថាន ដែលបានប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជំរុញឲ្យកម្ពុជាមានសម្ព័ន្ធភាពបរិស្ថានស្អាតអនាម័យល្អ នៅក្នុងតំបន់អាស៊ី ៕















កម្ពុជា​ នឹង​ប្រារព្ធពិធី​តាំង​ពិព័រណ៍​ដេីម​ឈេី​ និងចែក​ជូនដេីម​ឈេី​ទូទាំង​ប្រទេស​ ដេីម្បី​បៃតងភាព​ និង​ចីរភាព​បរិស្ថាន​...

KKKចំនួនអ្នកទស្សនា: Views

 




នៅខែ​កក្ដដា​ ឆ្នាំ​២០២៤​ ខាងមុខ​នេះ កម្ពុជា​ នឹងរៀបចំ​ការ​តាំងពិព័រណ៍​ដេីម្បី​ឈេី​ និង​ធ្វើការ​ចែកដេីឈេី​ ជូន​ប្រជាពលរដ្ឋ​ សហគមន៍​ សាលារៀន​ និង​នៅតាម​បណ្ដា​ទីកន្លែងនានា​ ទូទាំងប្រទេសកម្ពុជា​។

គូសបញ្ជាក់​ផងដែរ​ថា​ ការរៀបចំ​តាំងពិព័រណ៍​ដេីមឈេី​ នាខែកក្ដដា​ខាង​មុខនេះ​ ជាគំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​បរិស្ថាន​ ក្រោម​ប្រធានបទ​"ពន្លកបៃតង"​ ពោល​គឺ​កម្ពុជា​ ឈាន​ឆ្ពោះ​ទៅកាន់​ភាព​បៃតង​ នាឆ្នាំ២០៥០​ ស្របតាម​យុទ្ធសាស្ត្រ​ចក្រាបរិស្ថាន​ ដេីម្បី​ចីរភាព​បរិស្ថាន​នៅកម្ពុជា។

បេី​តាម​ប្រសាសន៍​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​លេីកឡេីង​ក្នុង​ ជំនួប​ជា​មួយ​ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា​ កាលពីថ្ងៃទី​ ១៦ ខែ​ឧសភា​ នៅទីស្ដីការ​ក្រសួង​បរិស្ថាន​ ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា​ កម្ពុជា​នឹងដេីរតួយ៉ាងសំខាន់​ ជាមួយ​បណ្តា​ប្រទេស​ជាដៃគូ​ លេីការ​បម្រែបម្រួល​អាកាសធាតុ​សកល​ និង​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ឈាន​ខ្ពស់​លេី​វិស័យ​បរិស្ថាន​ក្នុងតំបន់។ កម្ពុជា​បាន​នឹងកំពុង​ តែ​មាន​ភាព​ល្អប្រសើរ​ និងទទួលបាន​ជោគជ័យ​ លេីការ​កាត់​បន្ថយ​ប្រេីប្រាស់​ប្លាស្ទិក​ តួយ៉ាង​ក្នុង​មួយថ្ងៃ​ មាន​ការ​ប្ដេជ្ញា​មិន​ប្រេីប្រាស់​ថង់​ប្លាស្ទិក​ ប្រមាណ​ជា​ ៤​ លានថង់​ និង​មាន​អ្នក​ចូលរួម​បេ្ដជ្ញាជាង​ ៨​ លាន​ អង្គនាក់​ បេីគិត​ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ២០២៣​ មកដល់​ពេល​បច្ចុប្បន្ន​នេះ។

សូម​រំលឹក​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ ក្រោម​ប្រធានបទ​"ពន្លកបៃតង"​ នឹងប្រព្រឹត្ត​ិទៅ​ នៅខាងមុខ​អាគារទីស្ដី​ការ​ក្រសួង​បរិស្ថាន​ ដោយ​មាន​ការ​ដាក់តាំងបង្ហាញ​នូវដេីមឈេីជា​ច្រើន​ប្រភេទ​ នៅតាមស្ដង់នីមួយៗ​ របស់​មន្ទីរ​បរិស្ថា​ន​ អង្គការក្រៅរដ្ឋាភិបាល​លេី​វិស័យ​ ដែលនឹងចាប់ផ្ដេីមពី​ ថ្ងៃ​ទី​ ១០​ ខែ​កក្ដដា​ ដល់ថ្ងៃទី​ ១៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ។

បេី​តាម​ប្រភព​ច្បាស់​ការ​មួយ​ថា​ ក្រសួង​បរិស្ថាន​ រួម​ទាំង​មន្ទីរ​បរិស្ថាន​ទូទាំង​ប្រទេស​ នឹង​ចែកដេីមឈេី​ ម្រមាណជា​ ១,៥​ លានដេីម​ ដេីម្បី​ប្រជា​សហគមន៍​ ដាំលេីផ្ទៃដីសឹករិចរិល​ នៅតាមផ្លូវសាធារណៈ​ សាលារៀន​ វត្ត​អារាម​ និង​តាម​តំបន់ផ្សេងៗទៀត។

អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​ ក្រសួង​បរិស្ថាន​ នឹង​ធ្វេី​ការ​ដាំដុះស្ដារ​ឡេីងវិញ​ លេីផ្ទៃដី​រាប់​ពាន់​ហិកតា​ ដែលបាន​ដកហូត​មកថ្មីៗនេះ​ ពី​សំណាក់ជនខិលខូច​ លួច​កាប់​ ទន្រ្ទានដី​ព្រៃ​របស់រដ្ឋ​ ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ដីដែល​ដកហូតបាន​ នឹង​ចាប់ផ្ដើម​ធ្វេី​ការ​ដាំដុះ​ ក្នុងរដូវស្សារ​នាពេលខាងនេះ​។






 
kkk