April 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកុមារីលក់ផ្កានៅគិរីរម្យ និងឪពុកម្តាយ ចូលជួប ផ្តល់ថវិកាប្រមាណ៧០លានរៀល ទិញដីធ្វើផ្ទះ និងដីធ្វើចម្ការ...

KKKចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យក្រុមគ្រួសាររបស់កុមារី ស៊ុន ស្រីតី (ចៅស្រីតូច លក់ផ្កា) ចូលជួប និងបានសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ។




បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ។ ដែលប្រាក់ចំណូល និងសន្សំទាំងប្ដី និងប្រពន្ធ គឺបានតែមួយគ្រប់បង់រំលោះម៉ូតូប្រចាំខែប៉ុណ្ណោះ។





គ្រួសារកុមារី ស្រីតី មានសមាជិក ៥នាក់រួមមាន៖ ឪពុកឈ្មោះ សេង រិទ្ធ អាយុ៤០ឆ្នាំ មុខរបរ អ្នកបោចវល្លិ៍ ដកផ្សិត និងឈ្នួលប្រក់ដំបូលផ្ទះ និងម្ដាយឈ្មោះ ទិត្យ ម៉ុម អាយុ៤៤ឆ្នាំ មុខរបរលក់ផ្កា និងចាប់ហួយបន្តិចបន្តួចលើភ្នំគីរីរម្យ មានកូន៣នាក់ក្នុងបន្ទុក៖ ១) ឈ្មោះ ស៊ុន ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ ឈប់រៀនថ្នាក់ទី៧ , ២ )ឈ្មោះ ស៊ុន ដេវីត ភេទប្រុស អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៅសាលាដូង លើភ្នំគីរីរម្យ, ៣) ឈ្មោះ ស៊ុន ស្រីតី ភេទស្រីអាយុ៤ឆ្នាំ (ចៅស្រីលក់ផ្កា) មិនទាន់ចូលរៀន។


ឪពុកម្ដាយកុមារី ស្រីតី បានគោរពជម្រាបជូន សម្ដេចតេជោថា ស៊ុន ស្រីតី ជាកូនស្រីឆ្លាត ចាប់ពីពេលចេះនិយាយមក គឺនិយាយច្រើន ហើយតែងតែទារយកផ្កាដែលម្ដាយក្រងរួចទៅលក់នៅមាត់ផ្លូវជាមួយម្ដាយ ។ ក្នុងខណៈនៃការគោរពជម្រាបសម្ដេចតេជោ កុមារី តី បានជជែកលេងជាមួយសម្ដេចតេជោជាច្រើន (វីដេអូនឹងផ្សាយជូននៅលើ TikTok)។


ដើម្បីសម្រួលដល់ការរស់នៅរបស់ គ្រួសារកុមារី ស្រីតី សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១០ ០០០ដុល្លារ និងប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារឱ្យ។


សម្ដេចតេជោក៏នឹងផ្ដល់ ១លានរៀលក្នុង១ខែ (រយៈពេល៣ឆ្នាំ) ព្រមទាំងទិញដីសម្រាប់ធ្វើផ្ទះឱ្យ និងដីសម្រាប់ធ្វើចំការ ដែលនៅខាងក្រោមភ្នំគិរីរម្យជាប់ផ្លូវធំ ដែលអាចប្រកបរបរលក់ចាប់ហួយ និងអាចធ្វើចំការ ចញ្ចឹមសត្វបាន ពិសេសគឺកាន់តែងាយស្រួលសម្រាប់កូនៗទៅសាលារៀន។ ដោយលោក សេង ទៀង នឹងទទួលរៀបចំកិច្ចការនេះ។



សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ជោគជ័យ សំណាងល្អ៕



ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥...

KKKចំនួនអ្នកទស្សនា: Views


អូររាំងឪ​៖​ រយៈពេល​៤ថ្ងៃ​ នៃ​​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ដេីម្បី​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស២៥៦៩​ គ.ស២០២៥​ ស្ថិត​នៅ​ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នៅរសៀល​ថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ បាន​អញ្ជើញ​ជាអធិបតី​ ប្រកាស​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​។


ក្នុង​ការ​អញ្ជើញ​ជាអធិបតី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ បាន​ប្រារព្ធ​ពិធី​ពូនភ្នំ​ខ្សាច់​ និងស្រង់​ព្រះ​ ដែលជា​កម្មវិធី​សាសនា​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំង​ទស្សនា​ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ជ័យលាភី​ កម្រិតស្រុកផងដែរ។

ក្នុង​ឱកាស​ប្រកាស​បិទ​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ ក្នុង​នាម​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​សម្ដែង​នូវ​អរគុណ​ចំពោះ​ក្រុម​ការ​ងារ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ អភិបាល​នៃគណ:អភិបាលស្រុក​អូររាំងឪ​ មេឃុំទាំង៧​ កងកម្លាំងប្រដាប់​អាវុធ​ទាំងបីប្រភេទ​ នាយក​សាលា​វិទ្យាល័យ​ទាំង​បី​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ សមាគម​រាជសី​ប្រចាំ​ស្រុក​អូររាំងឪ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់​ទិសទី​ដែល​បាន​មក​កម្សាន្ត​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥។

 

ឯកឧត្ដម​បានបន្ដ​ លេីកឡេីង​ទៀត​ថា​ កម្ពុជា​ទាំងមូល​ ព្រមទាំង​រាជធានី​ ខេត្ត​ ស្រុក​ ក្រុង​ បាន​រៀបចំ​ពិធី​អបអរ​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ក្រោម​ប្រធានបទ​ "ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​"​ បាន​គ្រប់ទីកន្លែង​ ព្រោះ​ប្រទេស​កម្ពុជា​នៃយេីង​ មាន​សុខ​សន្ដិភាព​ពេញលេញ​ និង​មាន​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។

 


ក្នុង​នោះ​ ឯកឧត្ដម​ បាន​ស្នើ​សុំ​ និង​លេីកទឹកចិត្ដ​ឱ្យ​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ ប្រជាពលរដ្ឋ​ មន្ដ្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ បន្ដចូលរួម​ថែរក្សា​អនាម័យ​ ការពារ​បរិស្ថាន​កម្ពុជា​ ការ​កាត់​បន្ថយ​ការ​ប្រេីប្រាស់​ថង់​ប្លាស្ទិក​ និង​ចូលរួម​ដាំដេីមឈេី​ឱ្យ​បាន​ច្រើន​ សម្របតាម​យុទ្ធសាស្ត្រ​ចក្រា​បរិស្ថាន​ ដែល​មាន​សរសរ​ស្ដម្ភ​បី​ ភាព​ស្អាត​ ភាព​បៃតង​ និង​ចីរភាព​។

 

សូមបញ្ជាក់ផងដែរថា​ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥​ ដែល​រៀបចំ​មាន​រយៈពេល​៤ថ្ងៃ​ គឺ​បាន​ផ្ដល់​នូវភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជិត​ ១៥ម៉ឺន​នាក់​ ផងដែរ។



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥...

KKKចំនួនអ្នកទស្សនា: Views


 អូររាំងឪ​៖​ សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ ជាការរក្សានូវតម្លៃវប្បធម៌របស់ខ្មែរ​ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា



ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្មគ្រចិត្ត អ្នកស្រឡាញ់បរិស្ថាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ  និងប្រជាពលរដ្ឋស្រុកអូររាំងឪយ៉ាងច្រើនកុះករ។


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ប្រជាជនខ្មែរយើង និងបានថ្លែងអំណរគុណដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ជាពិសេសយុវជនស.ស.យ.ក រដ្ឋបាលស្រុកអូររាំងឪ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីនេះ ឡើងបានយ៉ាងល្អ បង្កឱកាសជួបជុំប្រកបដោយ ភាពសប្បាយរីករាយដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលនេះសបញ្ជាក់ អំពីការលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ ការបង្ហាញពីសមិទ្ធផល កើតចេញពីការអភិវឌ្ឍ របស់រាជរដ្ឋាភីបាលកម្ពុជានៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងប្រទេសដែលកំពុងមានសុខសន្តិភាពពេញលេញ។

នៅក្នុងឱកាសអបអរសាទរ ពិធីសង្ក្រាន្តអូររាំងឪឆ្នាំនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីគម្រោងអភិវឌ្ឍមូលដ្ឋានមួយចំនួនទៀត ដូចជាការរៀបចំឱ្យឧទ្យានទន្លេស្ងួតមានភាពស្រស់ស្អាត និងការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ពីមូលដ្ឋនទៅទីប្រជុំជន និងទៅដល់ស្រុកផ្សេងៗ ដែលបង្កលកខណៈឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ការដឹកជញ្ជូនទំនិញ និងផ្លូវសម្រាប់គោលដៅលំហែបៃតងនៅក្នុងភូមិសាស្រ្តខេត្បូងឃ្មុំ ផ្តល់ប្រយោជន៍សេដ្ឋកិច្ចកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

 

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងប្រជាពលរដ្ឋ បានរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំ២០២៥ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ខាងមុខនេះ ដែលកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ - ១៦ ខែមេសា ឆ្នាំ២០២៥ ដែលមានការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ស្តង់សមិទ្ធផលរបស់រដ្ឋបាលស្រុក គ្រប់ឃុំ និងសាលារៀន កន្លែងកម្សាន្ត កន្លែងវប្បធម៌ ការរាំលេងកម្សាន្ត លេងល្បែង និងរបាំប្រជាប្រិយខ្មែរ ការប្រកួតកីឡា ស្តង់ពិព័រណ៍ចំណីអាហារ និងការប្រគំតន្ត្រីរយៈពេល៤ថ្ងៃ ជាប់ៗគ្នា៕



លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ការលើកម្ពស់សុខមាលភាពប្រជាពលរដ្ឋ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសុខភាព ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធអាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍប្រកបដោយភាពធន់ ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន ...

KKKចំនួនអ្នកទស្សនា: Views


នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រវិស័យបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងវេទិកាការចែករំលែកមេរៀន បទពិសោធន៍ អំពីសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម(GEDSI) ដើម្បីសកម្មភាពរួម របស់ប្រទេសជុំវិញតំបន់ទន្លេមេគង្គ ដែលវេទិកានេះរៀបចំដោយអង្គការ Oxfam តំបន់ ដោយមានការចូលរួមពី ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម តំណាងក្រសួងបរិស្ថាន តំណាងក្រសួងកិច្ចការនារី ស្ត្រីរស់នៅក្នុងតំបន់ទន្លេមេគង្គ ជនជាតិដើមភាគតិច និងអង្គការដៃគូ ព្រមទាំងបណ្តាញយុវជន និងបណ្តាញ LGBTQ+ សរុបចំនួន៥០នាក់ ស្ត្រី៣៣នាក់។



វេទិកានេះបង្កើតឡើងក្នុងគោលបំណង៖ ១)អបអរសាទរសមិទ្ធផល៖ គូសបញ្ជាក់ពីភាពជោគជ័យសំខាន់ៗ នៃគម្រោង និងការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធ ២)ធ្វើការឆ្លុះបញ្ជាំង៖ តាមរយៈការរៀនសូត្រ និងការកំណត់រកបញ្ហាដើម្បីជាធាតុចូលសម្រាប់សកម្មភាពរួម និងជំរុញការវិនិយោគដែលបាននិងកំពុងបន្ត និងភាពជាដៃគូជាមួយ អង្គការមនុស្សពិការ(DPOs) អង្គការសិទ្ធស្ត្រី និងបណ្តាញស្ត្រីជនជាតិដើមភាគតិច ៣)ចែករំលែកការអនុវត្ត៖ ការគ្រប់គ្រងទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ  ៤) ជំរុញកិច្ចសហប្រតិបត្តិការ៖ ស្វែងរកកិច្ចសហការ ដើម្បីជំរុញឱ្យមានប្រព័ន្ធការផ្លាស់ប្តូរនៅក្នុងវិស័យធន់និងទឹក និងអាកាសធាតុ ទាក់ទងនឹងGEDSI។ តាមរយៈការបង្ហាញ និងពិភាក្សា វេទិកានេះ ទទួលបានលទ្ធផល៖ ១)ផ្លាស់ប្តូរ និងចែករំលែកការយល់ឃើញអំពីGEDSI ២)បានប្រមូលធាតុចូលពាក់ព័ន្ធទៅនឹងការប្រឈមនានាទាក់ទងនឹង GEDSI ការប្រែប្រួលអាកាសធាតុ ជាពិសេសការគ្រប់គ្រងទឹក របស់សហគមន៍ជនជាតិភាគតិច និងប្រជាជនរស់នៅតាមតំបន់ទន្លេមេគង្គ  ៣)បានរៀនសូត្រ និងតាំងចិត្តយកទៅអនុត្តនៅក្នុងស្ថាប័នរបស់ខ្លួន។
លោកជំទាវប្រធាន ក៏បានលើកឡើងផងដែរថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់នូវអាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា»  និងគោលដៅ និងសកម្មភាពអាទិភាព ដោយផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស លើវិស័យអាទិភាព ដោយសង្កត់ធ្ងន់លើការធ្វើអោយប្រសើរឡើងនូវសុខភាព និងសុខមាលភាពរបស់ប្រជាជន (ការពង្រឹងប្រព័ន្ធគាំពារសង្គម ប្រព័ន្ធអាហារ អាហារូបត្ថម្ភ) ការអភិវឌ្ឍប្រកបដោយភាពធន់ និរន្តរភាព និងរួមបញ្ចូលនូវ ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព... ធានានិរន្តរភាពបរិស្ថាន ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការលើកកម្ពស់សមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀត ។ 



ដើម្បីបន្ស៊ីទៅនឹងសកម្មភាពគន្លឹះក្រសួងបរិស្ថានបានដាក់ចេញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ក្រសួងបរិស្ថាន គិតគូរផ្តួចផ្តើមដើម្បីចីរភាពបរិស្ថាននៅបឹងទន្លេសាប លើកកម្ពស់និរន្តភាព និងសុខមាលភាពនៅតំបន់ជុំវិញបឹងទន្លេសាប ការកាត់បន្ថយសំរាម ការបំពុលប្លាស្ទីក នៅបឹងទន្លេសាបនិងទន្លេ ដើម្បីរក្សាឱ្យបាននូវការគ្រប់គ្រងទឹកដែលមានលំហូរទឹកដោយធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់អ្នកជំនាន់ក្រោយ។ ការកំណត់បាននូវការប្រឈម និងតម្រូវការនៃវេទិកានេះជាធាតុចូលដ៏សំខាន់ សម្រាប់យកទៅប្រើប្រាស់មូលដ្ឋានក្នុងការរៀបចំគោលនយោបាយ ផែនការសកម្មភាពនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន។

កម្ពុជានិងអឺរ៉ុបពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍបៃតងនៅកម្ពុជា...

KKKចំនួនអ្នកទស្សនា: Views


 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការលើគំនិតផ្តួចផ្តើមចំនួនពីរ ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជា ។ វេទិកានេះ មានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍ជាច្រើននាក់។ 



ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីពេញចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍបៃតង សម្រាប់កម្ពុជា ក្នុងប្រព័ន្ធកសិ-ចំណីអាហារ  និងការកាត់បន្ថយប្លាស្ទិក ដែលជាមូលដ្ឋាននៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សំណល់ប្លាស្ទិក អាចបង្កហានិភ័យយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈជាសកល។ តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថាផលប៉ះពាល់នៃណាណូ (Nano) និងមីក្រូប្លាស្ទិក (Micro) បានបង្កគ្រោះថ្នាក់យ៉ាងដល់ជីវៈចម្រុះ និងសុខភាពរបស់មនុស្ស។ 



 ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា តាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមានសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការ ដើម្បីលើកកម្ពស់ភាពស្អាតនៅកម្ពុជាជាអាទិ៍“ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលមានសធារណៈជនចូលរួមប្រមាណជិត ១១លាននាក់ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានប្លាស្ទិក”។ ក្នុងនោះដែរ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថាន ក្នុងការសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចគោលដៅនៅចុងឆ្នាំ២០២៥នេះ ផ្លូវជាតិទូទាំងប្រទេសនឹងស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ។

 

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម អ៊ីហ្គ័រ ទ្រី ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមថ្មីទាំងពីរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបៃតងនៅកម្ពុជាខាងលើ ដែលគាំទ្រដោយសហភាពអឺរ៉ុប នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះបញ្ហាប្លាស្ទិកទាំងនេះ ហើយជាពិសេសចូលរួមដល់កិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាមួយអន្តរជាតិ។  ដូចគ្នាដែរ លោក អារ៉ុន ប៊ូឆាន នាយកប្រចាំប្រទេស អង្គការភីផលអិននិតកម្ពុជា (People in Need) ក៏បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិឌ្ឍន៍ដូចជា អង្គការអង្គការភីផលអិននិតកម្ពុជា និងអង្គការឃែរកម្ពុជា (CARE Cambodia) ជាដើម ដើម្បីចូលរួម គាំទ្រដល់ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ដែលបានកំណត់ទស្សនវិស័យ ជាប្រទេសជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ហេតុដូចនេះ គំនិតផ្តួចផ្តើមទាំងពីរនេះមិនផ្តោត តែទៅលើការកាត់បន្ថយការបញ្ចេញកាបូន ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូនៅក្នុងប្រព័ន្ធគ្រប់គ្រងសំណល់ប្លាស្ទិក និងកសិកម្មរបស់កម្ពុជា ដើម្បីធានានូវអនាគតប្រកបដោយចីរភាព អាព្យាក្រិត្យកាបូន និងពង្រឹងភាពធន់ ស្របតាមមហិច្ឆិតានៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution: NDC) និងគោលដៅរយៈពេលវែងរបស់ប្រទេសកម្ពុជា៕


អ្នកនាំពាក្យ៖ សកម្មភាពផ្តល់បណ្ណសរសើរមេត្រីបរិស្ថានជូនរូបវន្តបុគ្គលឬនីតិបុគ្គល ដោយអង្គការថែរក្សាបរិស្ថាននិងកសិកម្ម គឺជាសកម្មភាពល្មើសទៅនឹងច្បាប់, ម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ សូមប្រុងប្រយ័ត្នចំពោះការបោកប្រាស់ និងការជាប់ពាក់ព័ន្ធ

KKKចំនួនអ្នកទស្សនា: Views


អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា ជាថ្មីម្តងទៀត សូមធ្វើការបញ្ជាក់ច្បាស់អំពីការផ្ដល់ប័ណ្ណមេត្រីបរិស្ថាន ជូនរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងអស់ គឺក្រសួងបរិស្ថានមានសមត្ថកិច្ច ដែលកំពុងដំណើរការប្រតិបត្តិវាយតម្លៃគុណវឌ្ឍ ដល់រូបវន្តបុគ្គល និងនីតិបុគ្គល និងជាអ្នកផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានយ៉ាងត្រឹមត្រូវ ដែលមានចែងក្នុងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម ខ្វៃ អាទិត្យា បានធ្វើការបដិសេធចំពោះ «អង្គការថែរក្សាបរិស្ថាន និងកសិកម្ម» ដែលបានធ្វើសកម្មភាព ផ្តល់ប័ណ្ណសរសើរមេត្រីភាព ដល់បុគ្គលនិងក្រុមហ៊ុន សហគ្រាសមួយចំនួន គឺបានធ្វើសកម្មភាពល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងមាត្រា ៧៤៨ ដែលបានចែងថា «សមត្ថកិច្ចផ្តល់ការទទួលស្គាល់ និងលើកទឹកចិត្ត» ការទទួលស្គាល់ និងការលើកទឹកចិត្តដល់បុគ្គល ដែលបានចូល រួមប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន និងប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយ ក្រសួងទទួលបន្ទុកវិស័យបរិស្ថាន និងធនធានធម្មជាតិ»។ ជាមួយគ្នានេះ អនុលោមតាមក្រមព្រហ្មទណ្ឌ (មាត្រា៦២៨ និងមាត្រា៦២៩) ដែលបានចែង អ្នកក្លែងឯកសារ និងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំ គឺមានទោសដូចគ្នា។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលបានប្រតិបត្តិល្អ ចំពោះបរិស្ថាន និងធនធនធម្មជាតិ និងបានគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាពិនិត្យឱ្យបានច្បាស់អំពីសមត្ថកិច្ច និងការទទួលខុសត្រូវ ចៀសវាងការចាញ់បោក ក្រុមឬអង្គការណាមួយនោះ ដែលឆ្លៀតឱកាស យកបញ្ហាបរិស្ថាន ដើម្បីកេងប្រវ័ញ្ញ និងលាភសក្ការៈ ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ថែមទៀត។ អ្នកនាំពាក្យបានឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលប្រាសចាកនឹងច្បាប់ ដែលនាំឲ្យមានការភាន់ច្រឡំ ដល់សាធារណជន។ ក្រសួងបរិស្ថាននឹងចាត់វិធានច្បាប់ប្រសិនបើអង្គការ ថែរក្សាបរិស្ថាននិងកសិកម្ម មួយនេះ មិនបញ្ឃប់សកម្មភាពរបស់ខ្លួន៕
#ផ្លូវជាតិគ្មានសំរាមប្លាស្ទិក
#គុណភាពខ្យល់
#បណ្តុះគំនិត_ពន្លកបៃតង
#ថ្ងៃនេះ_ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ក្រសួងបរិស្ថាន #ពន្លកបៃតង #ដើមត្នោត  #MOE #eang #sophalleth #borina #ngauv
#កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន



ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំការងារលើកកម្ពស់ការអប់រំផ្សព្វផ្សាយ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន....

KKKចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំការងារលើកកម្ពស់ការអប់រំផ្សព្វផ្សាយ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឡេង ជីវិន អគ្គនាយក លោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានជាច្រើនរូបទៀត៕





យុទ្ធនាការ​ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!" "Say No to Fake News".

KKKចំនួនអ្នកទស្សនា: Views


ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ឋនាការលើប្រធានបទ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!" "Say No to Fake News"​ នាព្រឹកថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។


ក្នុងឱកាស​បេីក​វេទិកា​នេះ​ មាន​ការអញ្ជេីញចូលរួមពី លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​ លោក​បណ្ឌិត​ ឃីម​ រដ្ឋា​ អនុប្រធាន​ លោក​ ជា​ សុភា​ អគ្គលេខាធិការ​រង​ រួមទាំង​អ្នកសារព័ត៌មានជាតិ អន្តរជាតិ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម មន្ទីរ​ព័ត៌មាន​រាជធានី​ ខេត្ត​។

ថ្លែង​ក្នុងឱកាសអញ្ជើញជាអធិបតី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ ក្នុងការបើកយុទ្ឋនាការ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!" ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ទប់ស្កាត់ការរីករាលដាលព័ត៌មានក្លែងក្លាយ៖
    * កាត់បន្ថយការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់                 សង្គម។
    * ការពារប្រជាពលរដ្ឋពីការបោកបញ្ឆោត និងការបំភាន់ព័ត៌មាន។
២. លើកកម្ពស់ការយល់ដឹងអំពីព័ត៌មានក្លែងក្លាយ៖
   * អប់រំប្រជាពលរដ្ឋឱ្យចេះសម្គាល់ និងផ្ទៀងផ្ទាត់ព័ត៌មាន។
   * បណ្តុះបណ្តាលជំនាញក្នុងការវិភាគ និងវាយតម្លៃព័ត៌មាន។
៣. ជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងត្រឹមត្រូវ៖
   * លើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រភពព័ត៌មានដែលអាចទុកចិត្តបាន។
   * បង្កើតវប្បធម៌នៃការចែករំលែកព័ត៌មានប្រកបដោយទំនួលខុសត្រូវ។
៤. កសាងជំនឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ៖
   * ស្តារ និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ។
   * លើកកម្ពស់គុណភាព និងភាពត្រឹមត្រូវនៃព័ត៌មានដែលផ្សព្វផ្សាយ។
៥. ការពារសន្តិសុខ និងស្ថិរភាពសង្គម៖
   * ទប់ស្កាត់ការញុះញង់ និងការបង្កឱ្យមានអំពើហិង្សាដែលបណ្តាលមកពី        ព័ត៌មានក្លែងក្លាយ។
   * រក្សាសណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ៖
* ការបំភាន់ និងបោកប្រាស់: ព័ត៌មានក្លែងក្លាយអាចបំភាន់ និងបោកប្រាស់សាធារណជន ធ្វើឱ្យពួកគេជឿលើរឿងមិនពិត។
* ការបង្កភាពចលាចល: វាអាចបង្កភាពចលាចល និងអស្ថិរភាពក្នុងសង្គម តាមរយៈការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការញុះញង់។
* ការបំផ្លាញកេរ្តិ៍ឈ្មោះ: ព័ត៌មានក្លែងក្លាយអាចបំផ្លាញកេរ្តិ៍ឈ្មោះបុគ្គល ឬស្ថាប័នណាមួយ។
* ការគំរាមកំហែងដល់សន្តិសុខជាតិ: វាអាចត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានញុះញង់ និងបង្កឱ្យមានអំពើហិង្សា។




ចំពោះវិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៖
* ការអប់រំនិងការយល់ដឹង: ការអប់រំសាធារណជនអំពីរបៀបសម្គាល់ព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់របស់វា។
* ការត្រួតពិនិត្យការពិត: ការបង្កើតប្រព័ន្ធត្រួតពិនិត្យការពិត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងបំបាត់ព័ត៌មានក្លែងក្លាយ។
* ការអនុវត្តច្បាប់: ការអនុវត្តច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការដាក់ទោសអ្នកដែលប្រព្រឹត្តបទល្មើស។
* កិច្ចសហប្រតិបត្តិការ: កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ការចូលរួមរបស់ប្រជាពលរដ្ឋ៖
* ការពិនិត្យប្រភពព័ត៌មាន: ត្រូវពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក។
* ការផ្ទៀងផ្ទាត់ព័ត៌មាន: ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពដែលអាចទុកចិត្តបាន។
* ការរាយការណ៍ព័ត៌មានក្លែងក្លាយ: ត្រូវរាយការណ៍ព័ត៌មានក្លែងក្លាយទៅអាជ្ញាធរ ឬវេទិកាដែលផ្សព្វផ្សាយព័ត៌មាននោះ។
* ការចែករំលែកព័ត៌មានត្រឹមត្រូវ: ត្រូវចែករំលែកតែព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបាន។



ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់គ្នា។ តាមរយៈការចូលរួមទាំងអស់គ្នា យើងអាចកសាងសង្គមមួយដែលពោរពេញទៅដោយព័ត៌មានត្រឹមត្រូវ និងយុត្តិធម៌។ជាការពិតណាស់ ព័ត៌មានក្លែងក្លាយកំពុងតែរីករាលដាលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងព័ត៌មានបានប្រកាសបើកយុទ្ឋនាការលើប្រធានបទ "និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!" "Say No to Fake News"។ 

 

អត្ថបទ៖ ជា សុភា

 
kkk