July 2026 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ...

KKKចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រួលដល់ការស្នាក់នៅ ពិនិត្យព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន សហការជាមួយលោកស្រី ហេង សទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ ប៊េវើរិច ហៅ (Yeo's) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកអង្ករវីតាមីនចំនួន ៣០០កេស និងឃីត​ចំនួន ១ ៦៥០កញ្ចប់​ ប្រគល់ជូនដល់មន្ទីរពេទ្យកុមារជាតិ នារាជធានីភ្នំពេញ។


សម្រាប់អង្ករវីតាមីនចំនួន ៣០០កេស ជាអំណោយរបស់ក្រសួងព័ត៌មាន ដោយឡែកឃីត​ ចំនួន ១ ៦៥០កញ្ចប់​ ជាអំណោយរបស់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ ប៊េវើរិច ហៅ (Yeo’s)។

ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ជាច្រើនរូបទៀតផងដែរ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពសង្គម ជាពិសេសសុខភាពស្ត្រី និងកុមារ។

លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺទាំងអស់ សូមឱ្យមានសុខភាពល្អ និងស្នាមញញឹមជានិច្ច។

លោកជំទាវបានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយមិនប្រកាន់ពេលវេលា ឬនិន្នាការណាមួយឡើយ ក្នុងគោលបំណងធានាឱ្យអ្នកជំងឺទាំងអស់ទទួលបានការព្យាបាលជាសះស្បើយ។ ទោះបីជាការផ្តល់ជូនអង្ករវីតាមីនចំនួន ៣០០កេសនេះ មិនទាន់អាចឆ្លើយតបគ្រប់តម្រូវការក៏ដោយ ក៏វាពិតជាអាចជួយសម្រួលដល់កង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយប្រកាន់យកការរស់នៅស្អាត ហូបស្អាត និងរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឱ្យបានល្អប្រសើរ។ បញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីសុខដុមរមណីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។






 សូមបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌ មាន នាំយកអង្ករវីតាមីន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមមន្ទីរពេទ្យ មណ្ឌលកុមារកំព្រា ព្រមទាំងនៅតាមគោលដៅជាច្រើនផងដែរ៕















English Below- ពង្រឹងការការពារធនធានធម្មជាតិ ពង្រីកការផ្សព្វផ្សាយ!

KKKចំនួនអ្នកទស្សនា: Views

 


នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារប្រតិកម្មរហ័សវិស័យបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន។ 


កិច្ចប្រជុំបានផ្តោតលើការពង្រឹងការការពារធនធានធម្មជាតិ និងការពង្រីកការងារផ្សព្វផ្សាយអំពីវិស័យបរិស្ថាន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ក្នុងការកសាងកម្ពុជាឱ្យកាន់តែស្អាត បៃតង និងប្រកបដោយចីរភាព។


Strengthening Natural Resource Protection, Expanding Public Outreach!


On the morning of 29 July 2026, H.E. Dr. Eang Sophalleth, Minister of Environment, chaired a meeting of the Environmental Rapid Response Team at the Ministry of Environment.


The meeting focused on strengthening the protection of Cambodia’s natural resources and enhancing public communication and outreach on environmental issues, with the aim of improving public awareness, promoting timely dissemination of environmental information, and supporting the Ministry’s efforts to build a cleaner, greener, and more sustainable Cambodia.









English Below- ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធនាការបៃតង និងពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ...

KKKចំនួនអ្នកទស្សនា: Views


នៅក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision Cambodia) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការ នារសៀលថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០២៦ នាទីស្តីការក្រសួងបរិស្ថាន  ឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាកន្លងមកអង្គការដៃគូនៅក្នុងប្រទេសកម្ពុជា បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការទស្សនពិភពលោក ដែលកំពុងអនុវត្តការដាំដើមឈើ និងការថែរក្សាព្រៃឈើ ដែលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាសហគមន៍ អាចទាញប្រាក់ចំណូលបន្ថែម និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ 

 

ក្នុងឱកាសនេះ លោកស្រីបណ្ឌិត Than Thi Ha  បានលើកឡើងថា អង្គការ World Vision នឹងបន្តចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការតភ្ជាប់កិច្ចការពារបរិស្ថាន ទៅនឹងការបង្កើនចំណូលសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញឱ្យប្រជាជនចេះថែរក្សា ការពារព្រៃឈើ ការដាំស្តារព្រៃឈើឡើងវិញ និងការបង្កើតមុខរបរក្រៅពីការដាក់សម្ពាធលើព្រៃឈើ។ ការងារនេះជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងធានាបាននូវការរស់នៅប្រកបដោយចីរភាព។


Ministry of Environment Supports World Vision Cambodia’s Efforts to Improve Community Livelihoods through Green Initiatives and Climate Resilience


During a working meeting with a delegation from World Vision Cambodia, led by Dr. Than Thi Ha, Acting National Director, on the afternoon of 27 July 2026 at the Ministry of Environment, H.E. Dr. Eang Sophalleth, Minister of Environment, reaffirmed the Ministry’s support for the organization’s initiatives to strengthen community livelihoods through green development and enhance the resilience of local communities to climate change.


H.E. the Minister noted that development partners in Cambodia have long played an important role in supporting the Ministry of Environment’s environmental strategy for a cleaner, greener, and more sustainable Cambodia. He highly appreciated World Vision Cambodia’s ongoing efforts in tree planting and forest conservation, emphasizing that these activities not only contribute to environmental protection but also help local communities generate additional income and strengthen their resilience to the impacts of climate change.


On the occasion, Dr. Than Thi Ha reaffirmed World Vision Cambodia’s commitment to further strengthening its partnership with the Ministry of Environment to build climate-resilient communities. She highlighted the organization’s approach of linking environmental protection with local economic development by promoting forest conservation, reforestation, and sustainable livelihood opportunities that reduce dependence on forest resources. These initiatives, she noted, help improve the well-being of local communities while ensuring sustainable and resilient development.











ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ...

KKKចំនួនអ្នកទស្សនា: Views


 បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលពី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជាង ៤០០រូប ៕







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត...

KKKចំនួនអ្នកទស្សនា: Views


 ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការ នៅសាលមហោស្រពខេត្តក្រចេះ ។











 
kkk