August 2026 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

English Below- ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ...

KKKចំនួនអ្នកទស្សនា: Views


បានអញ្ជើញចូលរួមជាសហប្រធានក្នុងកិច្ចសន្ទនាភាពជាដៃគូរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) ដែលជាជំហានដំបូងនៃការអនុវត្តយុទ្ធសាស្ត្រការទូតបរិស្ថាន។ 

On the morning of August 31, 2026, H.E. Dr. Eang Sophalleth, Minister of Environment, co-chaired the Partnership Dialogue between the Ministry of Environment and the United Nations Development Programme (UNDP) in Cambodia, marking the first step toward implementing the Environmental Diplomacy Strategy.















ជួបជាមួយ លោកជំទាវ Baroness Winterton អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព...

KKKចំនួនអ្នកទស្សនា: Views

 


រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ សីហា ២០២៦

Receiving a courtesy call and having a discussion with the Rt. Hon. Baroness Winterton of Doncaster DBE, Parliamentary Under-Secretary of State for Indo-Pacific at the Foreign, Commonwealth and Development Office, United Kingdom, at Peace Palace. 

Phnom Penh, Thursday afternoon, 27 August 2026

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia










ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាលផ្នែកថតរូប សម្រាប់មន្ត្រី AKP RNK និង INB...

KKKចំនួនអ្នកទស្សនា: Views


ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីវគ្គបណ្តុះបណ្តាល ផ្នែកថតរូប ជូនដល់មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ (INB) ដោយមានការចូលរួមពីលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបឆ្នើមរបស់កម្ពុជា ជាគ្រូឧទ្ទេស ខណៈវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ AKP ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

រូបថត៖ សិរី ឧត្តម

#CambodiaWantsPeace

#JusticeForCambodia









គុណតម្លៃវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រំលឹកអ្នកសារព័ត៌មាន កុំយក ភាពលឿនមកបំផ្លាញ ភាពត្រឹមត្រូវ...

KKKចំនួនអ្នកទស្សនា: Views


ដើម្បីពង្រឹងគុណភាពព័ត៌មាន និងលើកកម្ពស់កិត្តិយសរបស់អ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងជំនួបតម្រង់ទិសការងារជាមួយអ្នកសារព័ត៌មាន និងអ្នកប្រតិបត្តិការវិស័យសោតទស្សន៍ជាង ១០០ នាក់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា «ភាពរហ័សរហួន មិនអាចយកមកធ្វើជាលេសនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ឬខ្វះការផ្ទៀងផ្ទាត់បានឡើយ។ អត្ថបទព័ត៌មានដែលមានតម្លៃ គឺជានិមិត្តរូបនៃភាពស្មោះត្រង់ ភាពត្រឹមត្រូវ និងប្រភពច្បាស់លាស់។


ឯកឧត្តម រដ្ឋមន្ត្រីបានអំពាវនាវឱ្យអ្នកសារព័ត៌មានជៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោក ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយត្រូវតែជា «កញ្ចក់ឆ្លុះ» ដែលចូលរួមលើកតម្កើងតម្លៃ សីលធម៌ និងអត្តសញ្ញាណដ៏ផូរផង់របស់ស្ត្រី និងសង្គមជាតិ។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ការទាក់ទាញ ការចាប់អារម្មណ៍ពីអ្នកអាន ឬអ្នកទស្សនា គឺជាគោលដៅមួយ ប៉ុន្តែមិនមែនជាគោលដៅតែមួយគត់នោះទេ។ រាល់មាតិកាដែលផ្សព្វផ្សាយចេញទៅ ត្រូវតែគិតគូរជាអាទិភាពពីផលប៉ះពាល់ចំពោះបុគ្គល គ្រួសារ និងសង្គមទាំងមូល។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ការជួបជុំ និងតម្រង់ទិសជាបន្តបន្ទាប់នេះ នឹងក្លាយជាកម្លាំងចលករជួយឱ្យអង្គភាពសារព័ត៌មានទាំងអស់ រួមគ្នាកសាងសង្គមព័ត៌មានមួយដែលមានគុណភាព ផ្អែកលើតុល្យភាព ការទទួលខុសត្រូវ និងការគោរពសិទ្ធិមនុស្ស។

អ្នកសារព័ត៌មាន ដែលមានអាជីពខ្ពស់ មិនមែនទាក់ទាញដោយសារភាពជ្រួលច្របល់នោះទេ ប៉ុន្តែទាក់ទាញដោយសារ «ជំនឿទុកចិត្ត» ពីសាធារណជន។

រូបថត៖ ឌី ណារិន











ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន...

KKKចំនួនអ្នកទស្សនា: Views


អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ ២០២៣-បច្ចុប្បន្ន)​​ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍

វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

រូបថត៖ ខឹម សុវណ្ណារ៉ា








នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ...

KKKចំនួនអ្នកទស្សនា: Views

 


បានអញ្ជើញចូលរួម ពិធីសំណេះសំណាលចែកបណ្ណសមធម៌សុខាភិបាល ជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ថិតនៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។















 
kkk