March 2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

អបអរសាទរ សង្រ្កាន្តអូររាំងឪ! សួស្ដីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤...

KKKចំនួនអ្នកទស្សនា: Views

 


អូររាំងឪ៖ រដ្ឋបាលស្រុកអូររាំងឪ បានប្រកាសរៀបចំ សង្រ្កាន្តអូររាំងឪ ក្នុងបរិវេណ ឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក។ 

ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម  មហោទរាទេវី រដ្ឋបាលស្រុកអូររាំងឪ រួមសហការជាមួយ សហព័ន្ធសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសង្ក្រាន្ត រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្ករភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ បងប្អូន យុវជន យុវតី ក្នុងស្រុកអូររាំងឪ និងតំបន់ផ្សេងៗទៀត នូវសិល្បៈ វប្បធម៌ ល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ដោយមានតារាចម្រៀងល្បីៗ ដើម្បីជាការកម្សាន្តសប្បាយ និងមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងស្ដង់ចំណីអាហារគ្រប់មុខទៀតផង។

សូមបញ្ជាក់ផងដែរថា សួនឧទ្យានទន្លេស្ងួត ជាទីតាំងប្រវត្តិសាស្ត្របូរាណមួយកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ សូមប្រកាស អញ្ជើញបងប្អូន ប្រជាពលរដ្ឋ គ្រប់ទិសទី ចូលរួមរីករាយ កម្សាន្ត ឱ្យបានច្រើនកុះករ។






ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកិច្ចប្រជុំ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៤...

KKKចំនួនអ្នកទស្សនា: Views

 



ត្បូងឃ្មុំ​÷ ក្នុង​បរិវេណ​សាលាស្រុក​អូររាំងឪ​ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ និងជា​អនុប្រធានទី២​ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ បានដឹកនាំកិច្ចប្រជុំពិ​ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំង​ឪ​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីរៀបចំផែនការ បែងចែកការងារ ទទួលបន្ទុករៀបចំកម្មវិធីសង្ក្រាន្ត និងវិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួម ដើរលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្នុង​បរិវេណ​ឧទ្យាន​ទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ក្រោយបញ្ចប់ពីកិច្ចប្រជុំ ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំក្រុមការងាររៀបចំកម្មវិធីសង្ក្រាន្ត បានចុះត្រួតពិនិត្យ នៅទីតាំងផ្ទាល់ នៅសួនឧទ្យានទន្លេស្ងួត ដែលជាទីតាំងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្តម បានចង្អុលបង្ហាញណែនាំក្រុមការងារ​ ដេីម្បី​រៀបចំ​មាន​លក្ខណៈ​ជា​ប្រពៃណី​ វប្បធម៌​ និង​សាសនា​​ ដូចជា​ ល្បែង​ប្រជាប្រិយ​ខ្មែរ​ របាំ​ ពួនភ្នំខ្សាច់​ ស្រង់​ព្រះ​ ព្រមទាំង​បានចាត់​ចែង​ទីលាន​រាំចង្វាក់​ម៉ាឌីហ្សុន​ ដែល​នឹង​ចូលរួម​រាំ​ដោយ​ក្រុម​យុវជន​ សសយក​ ស្រុកអូររាំងឪ​ ចំនួន​ ១០០០នាក់​ ជា​ការ​រំលែក​នូវ​ ឯកត្តកម្ម​ពិភពលោក​ ដែល​កម្ពុជា​ធ្លាប់​ទទួល​បានកាលពី​ពេល​កន្លង​ទៅ​​ និង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​នូវ​ផលិតផល​ក្នុង​ស្រុក​អូររាំងឪ​ ព្រមទាំង​សួនផ្កា​ស្បៃលឿង​ ១លាន​គុម្ព​ផងដែរ នឹង​ជាពិសេស​ការរៀបចំដោយ​ស្មារតី​ខ្ពស់​នូវ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ជា​ពិសេស​ការអនាម័យ ជូនដល់ថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។

គូសបញ្ជា​ក់​ផងដែរ​ថា​ សង្ក្រាន្ត​អូររាំងឪ​ ដែល​រៀបចំ​ដេីម្បី​អបអរសាទរ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំ​រោង​ ឆស័ក​ នៅឆ្នាំ​២០០៤​ នេះ​ គឺមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ មាន​រយៈ​ពេល​ ០៥​ ថ្ងៃ​ ចាប់​ពី​ទី១២​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ដែលផ្ដល់​ឱកាស​ និង​បរិយាកាស​រីករាយ​ជូន​ប្រជាពលរដ្ឋ​ ចូលលេង​កម្សាន្ត​ប្រមាណ​ជិត​ ៨​ ម៉ឺន​នាក់​ ដោយ​កម្មវីធី​មាន​ការប្រគំតន្រ្តី​ខ្នាត​ធំ​ មានតារា​ចម្រៀង​ល្បី​ ដូច​ជា​ កញ្ញា​ រ៉ាប៊ី​ លោក​ ឈឿន​ ឧត្តម​ លោក​ សុះមាច​ លោក​ នេនទុំ​ លោក​ សាំង​ សាត់​ធូដេ​ និង​តារា​ចម្រៀង​ជា​ជាច្រើន​រូបទៀត​ផងដែរ​។













ឯកឧត្តម អ៊ាង​ ផល្លា​ អញ្ជើញជាអធិបតីភាពប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដាឃុំ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​...

KKKចំនួនអ្នកទស្សនា: Views

 



ត្បូងឃ្មុំ ÷ នាព្រឹកម្សិលមិញ​ ត្រូវ​នឹង ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម​ អ៊ាង​ ផល្លា​ រដ្ឋលេខាធិការ​ ក្រសួង​ទូរគមនាគមន៍​ និង​ប្រៃសនីយ៍​ និង​ជា​អនុប្រធានទី១​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមបណ្ដាឃុំ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារចំណុះស្រុកអូរាំងឪ ដែលប្រព្រឹត្តនៅបរិវេណសាលាស្រុកអូររាំងឪ។

ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តម បានការ​សំណេះសំណាល​ សួរសុខទុក្ខ  និងបានថ្លែងអំណរគុណដល់ក្រុមការងារចុះមូលដ្ឋានព្រមទាំង  សមាជិក សមាជិកា ចំណុះស្រុកអូររាំងឪ ដែលខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។













អាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាស្ពានសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ មេសា ២០២៤ មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ...

KKKចំនួនអ្នកទស្សនា: Views

 



ស្ពានអាកាសនេះ មានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែលសាងសង់ដោយក្រុមវិស្វករខ្មែរនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយក្នុងនោះ ស្ពានអាកាសជាន់ទី២ ដែលតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន មក មហាវិថី​ព្រះមុនីវង្ស​ ដោយបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ហើយនឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន នៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស ជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។


ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ។ សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ ៕

ហ៊ុនសែន #Hunsen #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia








នាយឧត្តមសេនីយ៍ សៅ សុខា និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យទីតាំងដីព្រៃរងការកាប់រាន នៅស្រុកពេជ្រាដា...

KKKចំនួនអ្នកទស្សនា: Views

 



ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ រួមទាំងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះពិនិត្យទីតាំងកាប់រុករានទន្រ្ទានយកដីរដ្ឋ នៅភូមិសាស្រ្តស្រុកពេជ្រាដា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា ករណីនេះ កម្លាំងជំនាញ និងអាជ្ញាធរត្រូវចុះស្រង់និន្ន័យដីព្រៃដែលរងការបំផ្លាញឲ្យបានជាក់ស្តែង ដើម្បីងាយស្រួលកំណត់អំពីដីព្រៃដែនដែលត្រូវអភិរក្ស ឬដីព្រៃសហគមន៏៕











 
kkk