July 2023 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

រដ្ឋសភា

KKKចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ លោក កែរ រដ្ឋា រដ្ឋលេខាធិការដ្ឋាន ក្រុមការងារពិសេស ហ៊ុន ម៉ានី និងជាប្រធានការងារចុះជួយឃុំ ភ្នំសំពៅលូន ដឹកនាំ​ក្រុម​ការងារ និង​ក្រុម​គ្រូ​ពេទ្យ​ស្អាង​ចិត្ត ហ៊ុន ម៉ានី ទទួល​ទាន​ទាន​ប្រគេន​ព្រះអង្គ​ព្រឹទ្ធ​នៅ​វត្ត​តាំង​រា និង​វត្ត​ភ្នំ​ចាស់​នៅ​ក្នុង ឃុំ ហួរ សំ ស្រុក ឱរ៉ាល់ ភី។

គម្រោងថ្មីនេះ ទទួលបានព័ត៌មានអំពីទំហំទំហំធំមួយ គូ មី ១ កេស ត្រីខ ១ ឡូ ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ១ កេស ទឹក ឯក ១ រួរ ទឹកត្រី ១ យួរ ស​ប៊ី​ចេង​និង​បច្ចេក​ទេស​ក្នុង​វត្ត​៦​ល្ងាច, ប្រាក់​រៀល​ជូន​ព្រះ​គ្រូ​ចៅ​អធិការ​និង​ជី​តា​ផ្តល់​ថវិកា​១​រង្វាន់, ប្រាក់​រៀល​ក្នុង​នោះ​មាន​ការ​ចូលរួម​បច្ចេក​ទេស​ពី​លោក​ស្រី​ហង្ស លីណា នាយកប្រតិបត្តិ បុគ្គលិក ពេទ្យលោក ហ៊ុន ម៉ានី​ យុត្តិធម៍ និងលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់​​ យុថ្ , ប្រាក់រៀល។

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទីហេងសំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់វត្តចំនួន៧០ក្នុងខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ចំនួន៧០វត្ត។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅវត្តសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ដែលជាពុទ្ធសាសនឹករូបបត្ថម្ភក៍ តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅតាមទីអារាម នានាជារៀងរាល់ឆ្នាំ។

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននាឱកាសនេះ ប្រគេន និងជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនជនជាតិគ្រប់រូប សូមទទួលបាននូវសេចក្តីសុខចម្រើន ពិសេសបានជួបប្រទះ តែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

KKKចំនួនអ្នកទស្សនា: Views

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។

សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។

ទេយ្យទានដែលឯកឧត្តម ប្រគេនដល់ព្រះសង្ឃទាំង៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកសុីអុីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល ៕











នាយឧត្តមសេនីយ៍ សៅ សុខា៖ ការលះបង់សម្រាប់ជាតិ និងប្រជាជនរបស់សម្ដេចតេជោ នៅដក់ជាប់ក្នុងចិត្ដពលរដ្ឋមិនអាចបំភ្លេចបានឡើយ, ខណៈលោក ហ៊ុន ម៉ាណែត បន្តការពារសមិទ្ធផលដែលមានស្រាប់ និងបន្ដកសាងថ្មី

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា បច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអាចនិយាយបានថា ជាយុទ្ធជនជំនាន់មុនម្នាក់ដែលរួមដំណើរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាដែរនោះ បានបង្ហាញនូវការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ស្ទើរមួយជីវិត ហើយការលះបង់នេះមិនអាចឲ្យពលរដ្ឋណាម្នាក់បំភ្លេចបានឡើយ។

ភ្ជាប់ជាមួយការលះបង់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងកាន់តំណែងជានាយករដ្ឋមន្ដ្រីរបស់កម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ បន្ដពីសម្ដេចតេជោ ហ៊ុន សែន ត្រូវតែខិតខំប្រឹងប្រែងការពារសមិទ្ធផលដែលមានស្រាប់ និងបន្ដកសាងថ្មី ដើម្បីតបស្នងចំពោះក្ដីស្រលាញ់ជឿជាក់របស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ សៅ សុខា បានរៀបរាប់យ៉ាងដូច្នេះថា៖

«ស្ទើរមួយជីវិតប្រវត្តិ បេសកកម្ម និងការលះបង់របស់សម្តេចតេជោធំរហូតមិនអាចគណនាអស់សម្រាប់ប្រទេស និងប្រជាជនមួយនេះពីបាតដៃទទេ យកជីវិតធ្វើដើមទុន មកធ្វើអោយប្រទេសមានសន្តិភាពពេញលេញ និងការអភិឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានប្រែមុខមាត់ ក្នុងចិត្តដក់ជាប់នូវជំនឿ និងក្តីគោរព ស្រឡាញ់នឹករលឹកចងចាំគ្មានពេលណាអាចបំភ្លេចបានឡើយ។

រីឯឯកឧត្តម ហ៊ុន ម៉ាណែត ដែលគណបក្សប្រជាជនកម្ពុជាគាំទ្រ ឲ្យបន្តបេសកកម្មបម្រើជាតិ គឺជាអំរែកទម្ងន់ធ្ងន់ណាស់ ព្រោះត្រូវការពារសមិទ្ធផលដែលកំពុងមានស្រាប់ផង និងបន្តកសាងថ្មីផង ម្ចាស់ឆ្នោតផ្តល់ជំនឿ និងបោះជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតជូនក្តីជឿជាក់ស្រឡាញ់ និងសង្ឃឹមចំពោះសម្តេចតេជោ ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត
ក្នុងការបញ្ជាចង្កូតនាវាកម្ពុជាដ៏តូចមួយនេះ ឆ្លងកាត់មហាសាគដ៏ល្វឺងល្វើយ នៅចំពោះមុខព្យុះរលក នៃភាពមិនច្បាស់លាស់ការប្រែប្រួលសភាពការណ៍អន្តរជាតិ។

ក្នុងស្ថានភាពខាងលើជម្រើសល្អបំផុតដើម្បីរក្សាបណ្តាំសម្តេចតេជោបានគងវង្ស គឺយើងទាំងអស់គ្នាមិនត្រូវអត្តនោម័ត តែក៏មិនត្រូវគ្មានជំនឿលើខ្លួនឯងដែរត្រូវរួមគ្នានៅជុំវិញរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត។ ម៉្យាងទៀត យកពេលវេលានេះថែសុខភាពដើម្បីរីករាយ និងស្នាដៃ សមិទ្ធផលថ្មីដែលកូន ចៅយើងពួកគេបង្កើតឡើងសម្រាប់ប្រទេស និងប្រជាជនកម្ពុជាបន្តទៅទៀត។

ទស្សនៈ គោលជំហរ សតិអារម្មណ៍ និងការតាំងចិត្តក្នុងឋានៈមនុស្សជំនាន់មុនសម្រាប់រូបខ្ញុំផ្ទាល់»៕

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ៖ «ការទទួលបានអគារថ្មីៗជាបន្តបន្ទាប់ ជាការលើកទឹកចិត្តដ៏ស័ក្តិសមមួយ ពីរាជរដ្ឋាភិបាលចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់»

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការទទួលបាននូវអគារថ្មីៗ បន្តបន្ទាប់ទាំងអគារទីស្តីការក្រសួង និងអគារនៅអង្គភាពក្រោមឱវាទ គឺជាការលើកទឹកចិត្តដ៏ស័ក្តិសមមួយ ពីរាជរដ្ឋាភិបាល និងក្រសួងចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រទេសដ៏វៀងវៃ និងប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត។

ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងឱកាសដែលក្រសួងបានរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នូវអគារទីស្តីការក្រសួងកម្ពស់១៨ជាន់ថ្មីមួយទៀត តាមបណ្តោយមហាវិថីព្រះនរោត្តម បន្ទាប់ពីមានអគារថ្មីកម្ពស់៩ជាន់ ដែលមានសព្វថ្ងៃ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ ជាមួយក្រុមហ៊ុនសាងសង់ក្រោយសាងសង់រួចរាល់ជាស្ថាពរ។

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានបង្ហាញនូវទឹកចិត្តរីករាយវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលថ្មីនេះ និងកោតសរសើរចំពោះកិច្ចសហការល្អ រវាងគណៈកម្មការសាងសង់របស់ក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ទាំងពីរ ជំរុញឲ្យដំណើរការសាងសង់សម្រេចបានតាមការគ្រោងទុក និងអនុលោមតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ។

តាមរបាយការណ៍របស់ លោក ឃុន សេងផេង តំណាងក្រុមហ៊ុនសាងសង់ គឺក្រុមហ៊ុនឃុន សៀ អ៊ីមផត អ៊ិចផត បានបញ្ជាក់ថា អគារទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពស់១៨ជាន់ ចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

លោក ឃុន សេងផេង បានបន្ថែមថា ក្នុងរយៈពេល នៃការសាងសង់ទីស្តីការក្រសួងជាង៣ឆ្នាំនេះ ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនដៃគូ គឺក្រុមហ៊ុន ម៉ាទីន ឌីហ្សាញ និងសឹកសេស ប៊ីល ទទួលបានការគាំទ្រជានិច្ច ទាំងផ្នែកពិគ្រោះយោបល់ និងបច្ចេកទេស ពីគណៈកម្មការសាងសង់របស់ក្រសួង ក្នុងកិច្ចសហការ និងយោគយល់គ្នាយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយភាពឈ្លាសវៃ និងច្នៃប្រឌិតខ្ពស់របស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ តាំងពីអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងរហូតមកដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជាប្រធានស្ថាប័ន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយស្មារតី និងបញ្ញាញាណ ក្នុងការអភិវឌ្ឍក្រសួង លើគ្រប់វិស័យឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ននេះ។

ក្នុងនោះការសាងសង់អគារទីស្តីការក្រសួង វិទ្យាស្ថានមជ្ឈមណ្ឌល អគ្គនាយកដ្ឋាន មន្ទីរពិសោធន៍ និងបណ្តាអង្គភាពមន្ទីរជុំវិញ២៥រាជធានី-ខេត្ត ក្រោមឱវាទក្រសួង ក៏ត្រូវបានសាងសង់ជាអគារថ្មីៗទាំងអស់ ព្រមទាំងបំពាក់នូវសម្ភារៈការិយាល័យគ្រប់គ្រាន់ ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានធ្វើការងារប្រកបដោយភាពសមរម្យ និងមោទនភាព។

អគារថ្មីទីស្តីការរបស់ក្រសួងនេះ គឺមានជណ្តើរយោង រថយន្តចំនួន២គ្រឿង អាចចតរថយន្តនៅជាន់ទី១ ទី២ និងទី៣ បានចំនួន៤៥គ្រឿង៕

 
kkk