June 2026 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន...

KKKចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោង ភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាពីក្របខ័ណ្ឌ សកម្មភាពកម្មវិធី ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសមរម្យ អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងផ្តល់ធាតុចូលលើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។


កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា លោក Christian Disler នាយករងផ្នែកសហប្រតិបត្តិការទីភ្នាក់ងារកុងស៊ុលស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ លោក Raymart Walker លេខាទូតទី២នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Rebecca Napier Moore មន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃអង្គការអន្តរជាតិខាងការងារ ភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សហជីព អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីត្រីកោណសកម្មភាពត្រីភាគី ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា បាន ២ ដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី១ បានចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ និងដំណាក់កាលទី២ បានចាប់ផ្តើមពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងបាននិងកំពុងបន្តអនុវត្តគម្រោងនេះ នៅក្នុងដំណាក់កាលទី៣ រយៈពេល៥ឆ្នាំបន្តទៀត ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៦ ដល់ ខែមីនា ឆ្នាំ២០៣១។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោងភាពជាដៃគូនៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ានមានគោលបំណងសំខាន់ៗ ដើម្បី (១) បង្ហាញ និងពិភាក្សាអំពីក្របខ័ណ្ឌរួមវិសាលភាព និងសកម្មភាពនៃកិច្ចអន្តរាគមន៍របស់កម្មវិធីឱ្យស្របទៅនឹងផែនការអាទិភាពជាតិសំខាន់ៗ, (២) កសាងការយល់ដឹងរួមគ្នាអំពីយុទ្ធសាស្ត្រកម្មវិធីសំខាន់ៗ ផែនការការងារ និងឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱកាសការងារសមរម្យសម្រាប់ទាំងអស់គ្នា ការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងការអភិវឌ្ឍជំនាញសម្រាប់ជនទេសន្តរប្រវេសន៍ការងារ និង (៣) ពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងផ្តល់ការយល់ព្រមលើផែនការការងារសម្រាប់អនុវត្តគម្រោងនៅប្រទេសកម្ពុជាឆ្នាំ២០២៦-២០២៧៕

















សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ...

KKKចំនួនអ្នកទស្សនា: Views


អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦


ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួម និងដឹកនាំកម្លាំង សហការការពារ ធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ពិធីប្រារព្ធធ្វើនៅសណ្ឋាគារសុខាសៀមរាប។

#SiemReapGRK : https://www.facebook.com/share/16SCVnPnHA/
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr
#tiktok : https://www.tiktok.com/@grksiemreap?_r=1&_t=ZS-94SreSL2r4
5































ក្រសួងបរិស្ថានបានរៀបចំស្តង់ពិព័រណ៍ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦...

KKKចំនួនអ្នកទស្សនា: Views


ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងទិវា TVET ឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា តំណាងអង្គទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគម​ សហជីព និងវិស័យឯកជន និងអ្នកពាក់ព័ន្ធប្រមាណ ១ ១០០នាក់។


ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។


ក្រសួងបរិស្ថាន បានចូលរួមរៀបចំស្តង់តាំងបង្ហាញនូវ រូបភាព វីដេអូសកម្មភាពការងារបរិស្ថាន សម្ភារបច្ចេកទេស សៀវភៅ ឯកសារនានា ដែលជាសមិទ្ធផល និងភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានជំនាញ និងអង្គភាពចំណុះក្រសួងបរិស្ថាន និងដៃគូ ក្នុងការអនុវត្តភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដល់សិស្ស និស្សិត និងសាធារណជនដែលបានចូលរួមទស្សនា។














 
kkk