July 2022 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ប្រទេសជប៉ុននៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា

KKKចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។ 
 ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បែបនេះ តាមរយៈសកម្មភាពជំនួយទាំងឡាយរបស់ជប៉ុនក្នុងការជួយដល់ការអភិវឌ្ឍន៍កម្ពុជា រួមមាន កំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយលោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងសហការី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

 លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), បានដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍគ្រប់ដំណាក់កាល ដែលរាជរដ្ឋាភិបាលដាក់ចេញពីមួយអាណត្តិទៅមួយអាណត្តិ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។ លោកបន្តថា ជាក់ស្តែង ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន កម្ពុជាកំពុងប្រឹងប្រែងធ្វើដំណើរយ៉ាងសកម្មឥតឈប់ឈរ ដើម្បីសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន តម្រង់ទិសឆ្ពោះទៅចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងស្របតាមគន្លងមាគ៌ាអភិវឌ្ឍន៍ ដែលបានដាក់ចេញនូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០», កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) របស់មិត្តជប៉ុន ជាធាតុចូលមួយយ៉ាងសំខាន់ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព និងគោលនយោបាយសំខាន់ៗនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ 

 អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមកោតសសើរ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ជាតាមការផ្តល់ Japanese ODA អនុវត្តដោយ JICA សឹងតែគ្រប់វិស័យនៅកម្ពុជា ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមានកំពង់ផែសមុទ្រអន្តជាតិ, ផ្លូវថ្នល់-ស្ពាន, អគ្គិសនី, ប្រព័ន្ធធារាសាស្រ្ត, មន្ទីរពេទ្យ, សាលារៀន និង រោងចក្រផលិតទឹកស្អាត ជាដើម ។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុន នៅតែជាមិត្តភ័ក្តិដ៏ប្រពៃ និងជាដៃគូយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា ។ ឆ្លៀតក្នុងឱកាសនោះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយ ចូលរួមរំលែកមរណទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលជាការបាត់បង់ដ៏ធំធេង នូវឥស្សរជនដ៏ឆ្នើម នាពេលថ្មីៗកន្លងមក ។ 

 លោក HATAEDA Mikio សូមថ្លែងអំណរគុណ ចំពោះការចូលរួមរំលែកទុក្ខ របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា និងសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ចំពោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អនុញ្ញាតឲ្យក្រុមការងារ JICA ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក HATAEDA Mikio បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនៃជំងឺកូវីដ-១៩។

 លោក HATAEDA Mikio សន្យាបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ។ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើគម្រោងមួយចំនួនដែលកំពុងដំណើរការ និងបេក្ខភាពគម្រោងថ្មីៗតទៅមុខទៀត ក្នុងក្របខ័ណ្ឌឥណទានសម្បទានពីប្រទេសជប៉ុន (Japanese ODA Loan) ។ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងសំណូមពរដល់ JICA ចំពោះបេក្ខភាពគម្រោងនីមួយៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព គួរត្រូវបានគិតគូរ និងសូមបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើប្រសិទ្ធភាព, ចីរភាព សំខាន់ការរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម ឱ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ និងឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់កម្ពុជា៕


ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញមុខងារម៉ាស៊ីនទំនើប៣គ្រឿងទៀត មានសមត្ថភាពខ្ពស់ជួយត្រួតពិនិត្យគុណភាពផ្លូវ

KKKចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ការជួសជុលកែរលម្អរ និងលើកកម្ពស់គុណភាព លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានភាពល្អប្រសើរឡើងស្ទើតែទូទាំងប្រទេសគិតមកដល់ពេលបច្ចុប្បន្ននេះ។


ជាមួយនឹងកែរលម្អរផ្លូវជាច្រើនខ្សែឱ្យមានភាពល្អប្រសើរឡើងនេះ គេសង្គេតឃើញវត្តមានរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែបានចុះពិនិត្យលើគុណភាពនៃការសាងសង់តាំងពីការចាប់ផ្តើមរហូតដល់ការងារសង់រួចរាល់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការ សាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួង ដែលបានព្រមព្រៀងដែរឫយ៉ាងណា។


ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ក៏បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវ លេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ អមជាមួយនឹងការនាំយកឧបករណ៍ទំនើបស៊េរីថ្មី ៣គ្រឿង បន្ថែមទៀត ដើម្បីធ្វើការត្រួតពិនិត្យលើគុណភាពផ្លូវ ដែលមានលក្ខណៈទំនើប និងមានគុណភាពខ្ពស់ក្នុងការត្រួតពិនិត្យលើគុណភាពផ្លូវ។


បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបករណ៍ទំនើប៣គ្រឿងនេះរួចមាន៖ ម៉ាស៊ីន IRI , ម៉ាស៊ីន FWD , ម៉ាស៊ីន Nuclear Moisture Density Gauge ដែលក្នុងនោះ សម្រាប់ម៉ាស៊ីន IRI (The International Roughness Index) គឺជាម៉ាស៊ីនដែលសិក្សាកម្រិតពីភាពគ្រើមនៃតួផ្លូវ ដោយប្រើប្រាស់ឧបករណ៍ DRIMS (Dynamic Response Monitoring System)។ ម៉ាស៊ីន FWD (Falling Weight Deflectometer ) ជាម៉ាស៊ីនសិក្សាពីលទ្ធផលតេស្តសម្រុតគ្រឹះផ្លូវ (Deflection) និងម៉ាស៊ីនចុងក្រោយគឺ Nuclear Moisture Density Gauge ជាម៉ាស៊ីនដែលសិក្សាពីគ្រឹះនៃផ្លូវ ដើម្បីចង់ដឹងសំណើម៕

ងក្រោយគឺ Nuclear Moisture Density Gauge ជាម៉ាស៊ីនដែលសិក្សាពីគ្រឹះនៃផ្លូវ ដើម្បីចង់ដឹងសំណើម៕

ជប៉ុន អះអាងជាថ្មីពីការគាំទ្រយ៉ាងពេញលេញ សម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា

KKKចំនួនអ្នកទស្សនា: Views

 

 ភ្នំពេញ; ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ជប៉ុន បានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុនសម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ការធានាអះអាងត្រូវបានធ្វើឡើង ដោយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

យោងតាម ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ និងការពិភាក្សាជាមួយគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក៏ដូចជារវាងអាស៊ាន-ជប៉ុន និងការត្រៀមរៀបចំសម្រាប់ភាពជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងត្រូវរៀបចំដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។

នៅក្នុងក្របខ័ណ្ឌទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានពិភាក្សាអំពីកម្មវិធីបណ្តោះអាសន្ននៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi ជាពិសេសអំពីសំណើសុំចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ ការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរអំពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន (ASEAN PMC + Japan) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១២ វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៥, សិក្ខាសាលាដែលត្រូវបានស្នើឡើង ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងបញ្ហាសំខាន់ៗមួយចំនួនដែលទាក់ទងនឹងកិច្ចប្រជុំទាំងនេះ ក៏ត្រូវបានពិភាក្សាដោយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ក្នុងកិច្ចពិភាក្សានេះថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ និងដោយមានកិច្ចសហប្រតិបត្តិការ និងការយោគយល់ពីប្រទេសដែលចូលរួមទាំងអស់ កម្ពុជានឹងព្យាយាមធ្វើឱ្យល្អបំផុតតាមអាចធ្វើបាន ដើម្បីធ្វើឲ្យកិច្ចប្រជុំមានដំណើរការរលូន និងមានភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ ខណៈដែលឯកឧត្ដមឯកអគ្គរដ្ឋទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានធានាអះអាងជាថ្មីចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី អំពីការគាំទ្រយ៉ាងពេញលេញរបស់ជប៉ុនសម្រាប់ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕

លោកជាយុទ្ធា ទោះបីវ័យ ៦៧ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ

KKKចំនួនអ្នកទស្សនា: Views



លោកជា យុទ្ធា ទោះបីវ័យ៦៧ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយដើម្បីឲ្យកូនខ្មែរបានយល់ដឹងនិងចូលរួមថែរក្សាជំនាញចម្លាក់បុរាណស្ពាន់តទៅថ្ងៃអនាគត។  លោកជា យុទ្ធា មានវ័យ៦៧ ឆ្នាំ ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរនៅខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិ
កម្ពុជាឲ្យដឹងថា លោកបានសិក្សារៀនសូត្រនិងចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ដើម្បីរក្សាឲ្យ បាននូវជំនាញចម្លាក់ស្ពាន់ បុរាណខ្មែរដោយដៃទុកជាអត្តសញ្ញាណជាតិ និងបេតិកភ័ណ្ឌជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។ លោកបានបន្តរថា សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមាន ផលលំបាកច្រើន ដោយសារ តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់
រចនាពី របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា ភាពអត់ធ្មត់ ការសម្រិតលោកបានបន្តរថា សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមាន ផលលំបាកច្រើន ដោយសារ តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់រចនាពី របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា ភាពអត់ធ្មត់ ការសម្រិត សម្រាំងដើម្បីឱ្យចម្លាក់បុរាណស្ពាន់ចេញមកគឺល្អប្រណិត។ លោក បន្ថែមថា សម្រាប់វត្ថុ ធាតុដើមសម្រាប់ធ្វើចម្លាក់នេះគឺបានទិញនៅក្នុងស្រុក ហើយចម្លាក់ស្ពាន់មានបែង ចែកជាពីរប្រភេទ គឺស្ពាន់លឿង និងស្ពាន់ក្រហម សម្រាប់ការចម្លាក់ស្ពាន់បុរាណមួយៗគឺត្រូវប្រើរយៈពេលពីកន្លះខែទៅ៣ខែតាមទំហំដែលភ្ញៀវ
បានកម្ម៉ង់។ លោកបានអំពាវនាវ ទៅដល់ជាងចម្លាក់ស្ពាន់បុរាណទាំង អស់ព្យាយាមសិក្សារៀនសូត្រឲ្យបានច្បាស់លាស់ពីក្បូរ ក្បាច់រចនាចម្លាក់ស្ពាន់បុរាណត្រូវតាមរចនាបថរូបភាពផ្សេងដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ និងអត្តសញ្ញាញជាតិ។ក្នុងនោះដែលលោក បានបន្តថា សម្រាប់សិស្ស និស្សិតដែលចង់សិក្សារៀន សូត្រពីបច្ចេកទេសជំនាញចម្លាក់ស្ពាន់អាចមកសិក្សារៀនសូត្របានដោយផ្ទាល់ជាមួយលោក។ (ខ្ញុំសូមផ្ដាំផ្ញើទៅដល់កូនខ្មែរយើងដែលធ្វើជាងទងដូចគ្នា គ្រប់ជាងទាំងអស់ ជាងផ្នែកប្រាក់ស្ពាន់ ចម្លាក់ប្រាក់ស្ពាន់ ឈើគេមានហើយ ឈើគេរៀនឆាប់ចេះ
ណាស់ប៉ុន្តែសម្រាប់ចម្លាក់ស្ពាន់កម្ររៀនចេះណាស់ដោយសារមានក្បូរក្បាច់អង្គរច្រើន ចឹងខ្ញុំសូមផ្ដាំឲ្យកូនចៅខំមើលខំរៀន បន្តទៅទៀតដើម្បីស្វែងយល់ ចំណេះទាំងអស់នេះកុំឲ្យបាត់បង់ នៅក្នុងប្រទេសយើង ចឹងបានខ្ញុំផ្ដាំទៅជាងចម្លាក់ប្រាក់ស្ពាន់ទាំងអស់ ឲ្យខំធ្វើឲ្យបាន)។ សូមបញ្ជាក់ថា លោក ជា យុទ្ធា បានសិក្សារៀនសូត្រនិងធ្វើចម្លាក់ស្ពាន់តាំងពីឆ្នាំ១៩៦៧ ដែលមានទីតាំងស្ថិតនៅ ភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល និងមានធ្វើចម្លាក់ស្ពាន់ដូចជា ផ្តិល ដាវ ព្រះខ័ន កាទឹក និងវត្ថុផ្សេងៗទៀត ដែលមានតម្លៃចាប់ពី ៦០ដុល្លារឡើងទៅ៕ កញ្ញា ម៉ៅ សុខរីម សម្រួលដោយ:ដារ៉ា



ឯកឧត្តម សែ សុឃន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ

KKKចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ធំ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២  ឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តម ឌិត ធន សមាជិកក្រុមប្រឹក្សាខេត្តលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងសមាជិកសមាជិកា អញ្ជើញចូលរួមក្នុងពិធីប្រកាសភារកិច្ច លោក សំ កុសក ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។

លោក សំ កុសក ជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ដែលទើបប្រកាសថ្មីៗ បានឡើងប្ដេជ្ញាចិត្ត ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា មានកិច្ចសហការណ៍ល្អ ជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និង កងកម្លាំទាំងបី រួមគ្នាអនុវត្តច្បាប់ និងកម្មវិធីនយោបាយ។ ជាពិសេសយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់ ដើម្បីឲ្យប្រទេសយើង ទទួលបានការរីកចម្រើនទៅមុខជានិរន្តន៍។

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា សូមឱ្យលោក សំ កុសល ដឹកនាំអង្គភាពគយ និងរដ្ឋាករខេត្តកំពង់ធំ ទទួលបានភាពជោគជ័យ និងទទួលបានសមិទ្ធិផលល្អៗ បន្ថែមទៀត។ ដូចដែលយើងបានដឹងហើយថា អង្គភាពគយ និងរដ្ឋាករ ជាអង្គភាពមួយដើរតួនាទី យ៉ាងសំខាន់ ក្នុងការស្វែងរកចំណូលយ៉ាងសន្ធឹកសន្ធាប់របស់ជាតិ។ ជាស្ថាប័នជំនាញពាក់កណ្តាលប្រដាប់អាវុធ សម្រាប់ការត្រួតពិនិត្យ ប្រមូល ពន្ធអាករ និងកម្រៃគ្រប់ប្រភេទទំនិញនាំចេញ នាំចូល ក៏ដូចជាការបង្ការបទល្មើសគេច ពន្ធរាល់ទំនិញនាំចេញ នាំចូល ព្រមទាំងសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។ ដូចនេះក្នុង នាមអាជ្ញាធរខេត្ត សូមអះអាងថានឹងផ្ដល់កិច្ចសហការណ៍យ៉ាងល្អប្រសើរ រាល់កិច្ចការ ឬសំណូមពរ របស់សាខាគយ និងរដ្ឋាករខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ និងក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាពបានផ្ដល់ សេវាបម្រើប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ:សម្រួលដោយ:dara

នាយសេនាធិការរងកងទ័ពជើងគោក វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស បានព ង្រឹងសមត្ថភាព និងបង្កើនគុណភាពដល់កម្លាំងការពារអាកាសឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងភារកិច្ចការពារជាតិបានរឹងមាំ

KKKចំនួនអ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំ ប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២២ ដែលបានដំណើរបើកនាពេលនេះ ថាពិតជាបានរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹងធនធានមនុស្ស ជាប្រភពកម្លាំងបន្តវេនក្នុងកងយោធពលខេមរភូមិន្ទ និងបានឆ្លើយតបទៅនឹងកិច្ចការ ការពារជាតិមាតុភូមិរបស់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត។
ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅមូលដ្ឋានកងការពារអាកាស (ទួលត្រាច ) ស្ថិតក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានមានប្រសាសន៏បន្ថែមទៀតថា ថ្វីត្បិតតែបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហ្វឺនជាប្រចាំ សម្តៅលើកកម្ពស់ សមត្ថភាព ចំណេះជំនាញពិតប្រាកដ និងឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
នៅក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរចំពោះឯកឧត្តម អស់លោកជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានការពារអាកាសទាំងអស់ដែល បានសហការគ្នាជាធ្លុងមួយ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ដោយអនុវត្តន៍តាមចរាចរណែនាំ ការចង្អុលបង្ហាញពីបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានការពារអាកាសទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន និងមានការទទួលខុសត្រូវខ្ពស់ ។សូមថ្លែងអំណរគុណផងដែរ ចំពោះបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពសម្ព័ន្ធមេត្រីភាពដែលបានរៀបចំដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២២ បានដំណើរការទៅតាមការគ្រោងទុកនាពេលនេះ ។ ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានគូសបញ្ជាក់ពីលក្ខណៈពិសេសនៃជំនាញការពារអាកាស និងតួនាទី ភារកិច្ចកាំភ្លើងការពារអាកាសថា ជាប្រភេទកាំភ្លើងសម្រាប់កម្ទេចរាល់គោលដៅសត្រូវទោះនៅលើផ្ទៃអាកាស ផ្ទៃដី និងផ្ទៃទឹក ព្រមទាំងបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ យុទ្ធវិធីនៃជំនាញនេះដែលបណ្តាប្រភេទទ័ពត្រូវខិតខំបង្កើនការហ្វឹកហាត់ ក្នុងន័យសំខាន់នៃការងារការពារបូរណភាពទឹកដីបានរឹងមាំ ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានភាពម៉ឺងម៉ាត់ តស៊ូពុះពារ ខិតខំរៀនសូត្រ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានសម្រេចនូវផែនការហ្វឹកហ្វឺន គោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុងវគ្គបានល្អ ត្រូវជម្នះឱ្យបាននូវភាពអសកម្មទាំងឡាយ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ ជារបងការពារជាតិរឹងមាំ។ ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួនដើម្បីបង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមងាយយល់ សង្ឍឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។
នៅក្នុងរបាយការណ៏បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២២ ដែលផ្តល់ដោយលោកវរសេនីយ៍ឯក ឱក ឆាយ នាយផ្នែកហ្វឹកហ្វឺន បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកបានឱ្យដឹងថាវគ្គហ្វឹកហ្វឺននេះមានរយះពេល ០៣ខែ ស្មើរ ៩១ថ្ងៃ ។ 
៩១ថ្ងៃ ។ ចាប់ពិថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។ មានសមាសភាពចូលរួមចំនួន ១១០នាក់ កម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ១០០នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក គ្រូយោធាចារ្យចំនួន ១០នាក់ សិក្សាខ្លឹមសារមេរៀនដែលត្រូវហ្វឹកហ្វឺនរួមមាន យោធារួម អប់រំចិត្តសាស្ត្រ ឋានលេខា បច្ចេកទេសកាំភ្លើងការពារអាកាស មុខវិជ្ជាកាំភ្លើង ១២,៧ មម, ២៣មម និង៣៧ មម ៕

ដោយ៖ dara ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

 
kkk