May 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

យុវជន​ ស.ស.យ.ក.ស្រុកអូររាំងឪ​ ប្រមាណ​៣០នាក់​ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា...

KKKចំនួនអ្នកទស្សនា: Views


ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ - យុវជន​ ស.ស.យ.ក.ស្រុកអូររាំងឪ​ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»និង«លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ និងឯកឧត្ដម​ ប៉ែ​ន​ កុសល្យ​ អភិបាល​ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ ព្រម​ទាំង​មន្ត្រី​រាជការ​ សិស្សានុសិស្ស​សុរប​ប្រមាណ​ជាង​១០០០នាក់ផងដែរ​។


ក្រោយ​ពី​បិទបញ្ចប់​ ពិធី​យុវជន​ ពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា​ យុវជន​ ស.ស.យ.​ក​ ស្រុក​អូររាំងឪ​ បាន​ចូលរួម​សកម្មភាព​ដាំកូនឈេី​ ដេីម្បី​ជម្រុញ​ឱ្យ​ភាពបៃតង​ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ ហេង​ សំរិន​ ចក។




ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ...

KKKចំនួនអ្នកទស្សនា: Views


អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី មាគ៌ាបៃតង ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវចម្រុះនិងសេវាកម្មប្រព័ន្ធអេកូឡូសុីសម្រាប់អនាគតប្រកបដោយចីរភាព​ ស្ថិតនៅ​Himawari Hotel​ នាព្រឹកថ្ងៃចន្ទ ៨ រោច ខែពិសាខ ឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៩




ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងក្នុងកម្មវិធី​ ឯកឧត្តម​រដ្ឋមន្រ្តី​ បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។
🌐JOIN : https://t.me/speechheeangsophalleth




ខេត្តសៀមរាប, នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ...

KKKចំនួនអ្នកទស្សនា: Views

 


ក្រុមការងារជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ និងក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ និងត្រួតពិនិត្យកម្លាំងចំនួនទ័ពកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន អង្គភាពនគរបាលយុត្តិធម៌ លោក លោកស្រី នាយ នាយរងការិយាល័យ ជំនួយការទាំងអស់ លោកមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថ នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀតផងដែរ ៕







#SiemReapGRK
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=q

 
kkk