March 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក និងសមិទ្ធផលនានា នៅវត្តគគីរ ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ..

KKKចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីភាពក្នុងបុណ្យសម្ពោធឆ្លងកុដ្ឋ ពុទ្ធាភិសេក ឆ្លងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដ្ឋ និងសមិទ្ធផលនានា នៅវត្តខទិរារាម (ហៅវត្តគគីរ) ស្ថិតនៅភូមិទី២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


នាឱកាសនេះដែរ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលទាំងនេះបានប្រសូត ចេញពីសទ្ធាជ្រះថ្លាក្នុងការដឹកនាំរបស់ព្រះចៅអធិការវត្ត រួមនឹងសប្បុរសជន ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ដែលបង្ហាញពីកម្លាំង សាមគ្គីភាព ចូលរួមបន្សល់ទុកកេរដំណែល សម្រាប់កូនចៅជំនាន់ក្រោយ និង សង្គមជាតិផងដែរ។

ក្នុងនាម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត សូមសម្តែងនូវកត្តញូតវេទីធម៌ ក្រាបថ្វាយបង្គុំដោយ ក្តីគោរពចំពោះព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គដែល បាននិមន្តចូលរួម និងគោរពថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា លោក លោកស្រី សីលវ័ន្ត សីលវតី លោកគ្រូ អ្នកគ្រូ ក្មួយៗ បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំង ព្រមទាំងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ថ្វាយ ប្រគេនចៅអធិការ វត្តខទិរារាម (ហៅវត្តគគីរ) លោកអាចារ្យ គណៈកម្មការ និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំ និងចូលរួមកសាងសមិទ្ធិផលទាំងនេះឡើង និងសូមឱ្យកុសល ដែលកើតពីសទ្ធានៃការចូលរួម របស់សប្បុរសជនទាំងឡាយ បាននាំមកនូវសេចក្ដីសុខ  និងសេចក្ដីចម្រើន គ្រប់កាល និងគ្រប់វេលា។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ទាំងនេះ គឺជាកេរ្តិ៍ ដំណែលសាសនាដ៏មានតម្លៃផ្សារភ្ជាប់នឹងព្រលឹងជាតិនៃបុព្វបុរសយើងតាំង ពីបុរាណកាលក្រោមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ ក្នុងការបំពេញកុសលផ្សេងៗ តាមទំនៀមទម្លាប់ ប្រពៃណីសាសនាផងដែរ។

សមិទ្ធិផលក្នុងពុទ្ធចក្រ នាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីសាមគ្គីភាពប្រកប ដោយជំនឿដ៏ជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទគ្រប់រូប ហើយចិត្តជា សទ្ធានេះ គឺបានមកពីចិត្តស្អាត គ្មានហ្មងសៅ គ្មានមន្ទិលក្នុងការប្រព្រឹត្តនូវអំពើល្អ ដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរយើងមានបេះដូងស្អាត។ នៅក្នុង សិក្ខាបទសីលប្រាំព្រះពុទ្ធ ក៏បានសម្តែងដែរថា ការប្រព្រឹត្តសីល ដែលជា សេចក្តីល្អ នឹងនាំមកនូវសេចក្តីសុខចម្រើន ដល់បុគ្គលអ្នកប្រណិបត្តិផង និងសាយភាយដល់សង្គមជាតិទាំងមូលផង។ ប្រសិនបើយើងគ្រប់គ្នា ម្នាក់ប្រព្រឹត្ត អំពើល្អ១ ក្នុង១ថ្ងៃ នោះយើងនឹងមានអំពើជាង១០លានអំពើល្អ ក្នុង១ថ្ងៃ។



ឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ និងតាមរយៈការសាងអំពើល្អ ជា កុសល និងបម្រើឱ្យផលប្រយោជន៍ជាតិ តម្កល់ប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ជាធំនោះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានទទួលការគាំទ្រ និង ជំនឿទុកចិត្តពីប្រជាពលរដ្ឋ ដ៏ច្រើនលើសលប់ កំពុងអនុវត្តបេសកកម្មដ៏ ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងកម្មវិធីនយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ឥតរាថយយ៉ាងស្វាហាប់ក្នុងការបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវ សមិទ្ធផលយ៉ាងច្រើនប្រកបដោយក្តីមោទនភាព។

 

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម និងកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងមានគោលដៅចម្បង នៃយុទ្ធសាស្ត្រនេះរួមមានរក្សា ចលនការ នៃ សុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និងម្យ៉ាងទៀតកសាង និងពង្រឹង មូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈ ការកសាងភាពធន់ នៃវិស័យទាំង៥ រួមមាន វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស សង្គម និងបរិស្ថាន និងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន នៅមុំទី៥ គឺ ៖ ការធានាចីរភាពបរិស្ថាន និងការរៀបចំ ខ្លួនឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ច បៃតង៕




កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

KKKចំនួនអ្នកទស្សនា: Views

 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសំដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

 
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។  
 
ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund)   ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។
 
សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។ ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។
 
ក្រសួងបរិស្ថានប្តេជ្ញាអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស «មុំនៃភាពបៃតង» ដោយបន្តពង្រឹងការអនុវត្តគម្រោងរេដបូកក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ពង្រីកការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូនចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសតាមរយៈ ការអភិវឌ្ឍគោលដៅលំហែបៃតងដែលត្រូវបានគ្រប់គ្រងផ្ទាល់ ដោយប្រជាសហគមន៍សាម៉ី ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឲ្យបង្កើតរបៀងគោលដៅលំហែបៃតង ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីសហគមន៍មានជីវភាពល្អប្រសើ ហើយនឹងចូលរួមការពារនិងអភិរក្សធនធានធាម្មជាតិ កាន់តែប្រសើរថែមទៀត។
 
សូមរម្លឹកជូនថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕








អំពី​វិស័យ​បរិស្ថាន​ ក្នុង​សិក្ខាសាលា​នៅខេត្ត​ស្ទឹង​ត្រែង​...

KKKចំនួនអ្នកទស្សនា: Views

 លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អញ្ជើញ​ឧទ្ទេស​​ស្


ទឹង​ត្រែង​៖​ លោកជំទាវ​ មាស​ ច័ន្ទ​ធី​តា​ អនុរដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាវាគ្មិន​កិត្តិយស​ឧទ្ទេស​អំពី​ វិស័យ​បរិស្ថាន​ ជូន​សិក្ខា​កាម​ ចំនួន​ ២៧៩នាក់​ ក្នុង​សិក្ខាសាលា​ស្ដីពី​ ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ វិស័យ​បរិស្ថាន​ និង​ផ្សព្វផ្សាយ​សមិទ្ធផល​ខេត្ត​ស្ទឹងត្រែង​ នាព្រឹក​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​សាលប្រជុំ​រដ្ឋាបាល​ខេត្ត​ស្ទឹងត្រែង​។


ក្នុងឱកាស​អញ្ជើញ​វាគ្មិន​ លោក​ជំទាវ​អនុរដ្ឋលេខាធិការ​ បាន​ធ្វេី​បទបង្ហាញ​ស្ដីពី​យុទ្ធសាស្ត្រ​ចក្រាវិសស័យ​បរិស្ថាន​ ដែលផ្ដោតលេីសសរស្ដម​សំខាន់​ចំនួន​ ០៣​ នោះគឺ​ ភាពស្អាត​ ភាព​បៃតង​ និង​ចរីភាព​ ដែលជា​យន្ដ​អាទិភាព​របស់​ក្រសួង​បរិស្ថាន​ ក្នុង​យុទ្ធាសាស្រ្ដ​បញ្ចកោណ​ដំណាក់​ទី​១​ នៃនីតិកាល​ទី​៧​ នៃរដ្ឋសភាកម្ពុជា។

ជាមួយ​គ្នា​នោះដែរ​ លោកជំទាវ​អនុរដ្ឋលេខាធិការ​ បាន​លេីកទឹកចិត្ដ​ឱ្យ​សិក្ខា​កាម​ ដ៏ដូចជា​រដ្ឋាបាល​ខេត្ត​ មន្រ្ដី​ ឃុំ​ ស្រុក​ លោកគ្រូ​ អ្នកគ្រូ​ បន្ដជម្រុញ​ចលនា​ភាព​ ក្រោម​យុទ្ធនាការ​ កម្ពុជា​ស្អាត​ ខែ្មរ​ធ្វើ​ និង​ចូលរួម​ឱ្យ​បាន​គ្រប់​គ្នា​លេីការ​ការពារ​ធម្មជាតិ​ និង​ចូលអភិវឌ្ឍន៍ភាព​បៃតង​ ក្រោយ​យុទ្ធនាការ​ ពន្លក​បៃតង​ ផងដែរ។








សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជារៀបចំសិក្ខាសាលាលេីកទី ២ នៅខេត្ត ស្ទឹងត្រែង...

KKKចំនួនអ្នកទស្សនា: Views

 


ស្ទឹងត្រែង ៖ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន​ សហការជាមួយរដ្ឋបាលខេត្ត ស្ទឹងត្រែង​ បានរៀបចំសិក្ខាសាលា ស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យបរិស្ថាន និងផ្សព្វផ្សាយ សមិទ្ធផល ខេត្តស្ទឹងត្រែង ដែលមានសិក្ខាកាមចូលរួម ចំនួន ២៧៩នាក់ ដែលធ្វើឡើង នៅសាលប្រជុំ សាលាខេត្ត ស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ ក្នុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។


ឯកឧត្ដម ប៉ែន លីណាត អភិបាលរង តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃ គណៈ អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ ជា អធិបតីភាពភាព ទាំងពិធីបេីក​ និង ពិធីបិទសិក្ខាសាលា និង បានផ្ដល់ កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ ការសិក្សាជូន សិក្ខាកាម ២៧៩ នាក់ផងដែរ។

បេីតាម លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជា បានប្រាប់ថា ការរៀបចំសិក្ខាសាលា នាពេលនេះ ជាការរៀបចំលេីកទី២ ក្រោមប្រធានបទ ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យ បរិស្ថាន និង ផ្សព្វផ្សាយសមិទ្ធផល ខេត្ត ស្ទឹងត្រែង ដែលស្ថិតក្នុង ផែន ការនៃការរៀបចំ សិក្ខាសាលា ចំនួន ២៤ខេត្ត ។

លោកបណ្ឌិត បានបន្ដប្រាប់ថា ការរៀបចំ សិក្ខាសាលានេះ គឺទទួលបាន នូវការគាំទ្រ ពី សំណាក់ ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន រដ្ឋបាល ខេត្តស្ទឹងត្រែង និង សមាគមដៃគូរ ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត សូមថ្លែង អំណរគុណ ដល់ក្រុម ហ៊ុន សេវ ឌឺ ឡាហ្វ៍ ខេមបូឌា និង សមាគមសម្ព័ន្ធ យុវជនដើម្បី សន្តិភាពដែលចូលរួម ឧបត្ថម្ភគាំទ្រ និងទ្រទ្រង់ អាហារសម្រន់សម្រាប់ សិក្ខាកាមក្នុង សិក្ខាសាលា និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងលោកបណ្ឌិត ជា សំហុង ទីប្រឹក្សាច្បាប់ ដែលបានចំណាយ ពេលធ្វេីបទបង្ហាញ ប្រកបដោយចំណេះដឹង ដ៍មានសារសំខាន់ និងឧត្ដមប្រយោជន៍ ជូនដល់សិក្ខាកាម ក្នុង ការ ពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន។













បញ្ចេញកាកសំណង់រាវ ប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងបរិស្ថានចាត់វិធានការច្បាប់...

KKKចំនួនអ្នកទស្សនា: Views


រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង នៅស្រុករតនមណ្ឌល
ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង  រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះពិនិត្យផ្ទាល់ ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង  ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។


ក្រុមការងារបានចុះដល់មូលដ្ឋានភូមិចំនួន៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង ភូមិទួល និង ភូមិភ្ជាវ តាមបណ្ដោយខ្សែទឹក​ខាងក្រោម​របស់ក្រុមហ៊ុន( ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី)។
ប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹក​អូរនៅឡើយ។ នៅក្នុងថ្ងៃដដែល ក្រុមការងារបានបន្ដតាមដាន​តាមខ្សែបណ្ដោយអូរត្រែង បានរកឃើញថា សំណល់រាវបាន​ហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹក​មកវិភាគបន្ថែម។ 

នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។
សូមបញ្ជាក់ថានៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។ ដោយឡែកក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន និងបន្តជូលនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។ 

ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺ ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់ ហើយការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យ នៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕






ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូនិធិសង្ក្រាន្ដអូររាំងឪ..!

KKKចំនួនអ្នកទស្សនា: Views


អូររាំងឪ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសរ ដែលរៀបចំដោយរដ្ឋបាលស្រុកអូររាំងឪ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតទីស្នាក់ការគណបក្សប្រជានកម្ពុជា ស្រុកអូររាំងឪ។


ក្នុងឱកាស រាត្រីសមោរសរ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណដល់សម្បុរសជន ដែលបានពេញចិត្ដនឹងចូលរួមចែករំលែកធនធានផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ការរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ដែលគ្រោងនឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៧៨។

ឯកឧត្ដម បានបន្ដទៀតថា ក្រោមគំនិតផ្ដួចផ្ដើម និងជាការចង្អុលបង្ហាញរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន មកកាន់រដ្ឋបាលស្រុកអូររាំងឪ ដើម្បីទទួលរៀបចំ តុបតែង និងដឹកនាំគ្រប់គ្រងព្រឹត្ដិការណ៍សង្ក្រាន្ដអូររាំងឪ ឆ្នាំ២០២៥នេះ ដោយរដ្ឋបាលស្រុកផ្ទាល់ យ៉ាងណាមិញ ឯកឧត្ដមរដ្ឋមន្ដ្រីបានសម្ដែងនូវការសាទរចំពោះពិធីរាត្រីសមោសរ នាឱកាសនេះដែលរដ្ឋបាលស្រុកបានរៀបចំឡើង ដើម្បីផ្ដល់ឱកាសឱ្យសម្បុរសជនបានចូលរួមជាមួយអាជ្ញាធរ និងរដ្ឋបាលស្រុក លើការគាំទ្រការរៀបចំសង្ក្រាន្ដ កន្លែងកម្សាន្ដ ការតុបតែង កម្មវិធីវប្បធម៌ សាសនា ជាដើម។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីរាត្រីសមោសរ នាល្ងាចថ្ងៃទី២២ ម្សិលមិញនេះ មានការអញ្ជើផ្ដល់ កិត្ដិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមសមាជិកព្រឹទ្ធសភា ឯកឧត្ដមអភិបាលរងខេត្ដ អភិបាលស្រុកអូររាំងឪ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ម្ចាស់សហគ្រាស អាជីវករ និងមន្ដ្រីរាជការប្រមាណជាង ៤០០នាក់។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានអានជូននូវរបាយការអំពីដំណើរការនៃការគ្រោងរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ជូនគណៈធីបតី និងអង្គវិធី ក្នុងនោះ លោកភិបាលបានបញ្ជាក់ថា ទីតាំងទន្លេស្ងួតជាទីតាំងប្រវត្ដិសាស្ដ្រមួយកន្លែងក្នុងស្រុកអូររាំងឪ ដែលពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំផ្ដួចផ្ដើមអភិវឌ្ឍន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ា សុផល្លែត បានប្រែក្លាយពីតំបន់ ឬទីតាំងដែលមានសភាពស្ងត់ស្ងៀម មកជាតំបន់អ៊ូរអ ជាទីតាំងទេសចរណ៍ក្នុងស្រុកមួយកន្លែង។

លោក ជា ណារ៉ុន បានបន្ដលើកឡើងទៀតថា ពិធីសង្ក្រាន្ដ២០២៥ អបអរសាទរឆ្នាំម្សាញ់នាឱកាសខាងមុខនេះ រដ្ឋបាលបានត្រៀមរួចជាស្រាច់ដើម្បីជម្រុញឱ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីមជ្ឍដ្ឋាននានា ដោយមានការតុបតែង ខ្លោងទ្វារសង្ក្រាន្ដ មួកយក្ស អន្សមយក្ស ល្បែងប្រជាប្រិយ ពួនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ដ ការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ផលិផលក្នុងស្រុក ព្រមទាំងកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀតផងដែរ៕











 
kkk