October 2026 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

English Below- ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជន និងកីឡានាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងទាំងពីរ ក្នុងការលើកកម្ពស់ការអប់រំបរិស្ថាន ការកាត់បន្ថយ និងការគ្រប់គ្រងសំរាមប្លាស្ទិកនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស...

KKKចំនួនអ្នកទស្សនា: Views

 


ពិធីនេះ បានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និង លោក លោកស្រីជាមន្រ្តីជំនាញ និងបច្ចេកទេសនៃក្រសួងទាំងពីរ។

The signing ceremony of the Memorandum of Understanding (MoU) between the Ministry of Environment and the Ministry of Education, Youth and Sport aims to strengthen close cooperation between the two ministries in promoting environmental education and reducing and managing plastic waste in educational institutions across the country.

The ceremony was held at the National Institute of Education on the afternoon of October 21, 2026, under the high presidency of H.E. Dr. Hang Chuon Naron, Deputy Prime Minister and Minister of Education, Youth and Sport, and H.E. Dr. Eang Sophalleth, Minister of Environment. The event was also attended by senior officials, leaders, and technical experts from both ministries.









-English Below- ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន...

KKKចំនួនអ្នកទស្សនា: Views


បានអញ្ជើញជាអធិបតីក្នុងក្នុងពិធីប្រកាសកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ និងក្រុមការងារចលនាកសាងសមាជិកគណបក្សចុះមូលដ្ឋានឃុំក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

O


n the morning of October 18, 2026, H.E. Dr. Eang Sophalleth, Minister of Environment, presided over the ceremony announcing the revisions and appointments of members to the Party Working Groups at the grassroots level in all 14 communes, as well as the Working Groups for Mobilizing and Building Party Membership at the commune level in Tboung Khmum District, Tboung Khmum Province.
















លោកអភិបាលស្រុកកំពង់លែង ដឹកនាំក្រុមការងាររដ្ឋបាលស្រុក នាំយកជំនួយឧបត្ថម្ភជូនដល់កងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ...

KKKចំនួនអ្នកទស្សនា: Views

ខេត្តឧត្តរមានជ័យ÷ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោក យ៉ែម លក្ខណា អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង និងជាគណៈបញ្ជាការឯកភាពស្រុករដ្ឋបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកកំពង់លែង ចុះសួរសុខ ទុក្ខ និងនាំយកសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន ជូនកងទ័ពជួរមុខចំនួន ២ទីតាំង ១ ភ្នំបេង និងកាំភ្លើងធំក្រោមភ្នំបេង ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ។

ដោយក្នុងនោះមានការអញ្ជើញ ចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកអធិការស្រុក កងកម្លាំងអាវុធហត្ថុស្រុក និងយោធាស្រុក ព្រមទាំងលោក លោក មន្ត្រីរាជការ នៃរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំទូទាំងស្រុកកំពង់លែងចូលរួមផងដែរ។

នេះជាសកម្មភាពមនុស្សធម៌ ដើម្បីបង្ហាញពីការយកចិត្តទុក ដាក់ និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរ ជើងការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេស ជិតខាង និងជាការចង្អុលបង្ហាញដោយយ៉ាងមោះមុតបំផុតក្នុងការរួមចំណែកសកម្មភាពទាំងនេះ តាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលដែលសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋ ភៀសសិតដែលកំពុងជួបទុក្ខលំបាក ដែលត្រូវបានប្រទេសជិតខាង កំពុងឈ្លានពាន។

ក្នុងនោះជំនួយដែលបាននាំយកទៅប្រគល់ជូនកងទ័ពរួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ មី អង្ករ ភេសជ្ជៈ នំអន្សម កន្ទេល ត្រីងៀត ព្រមទាំងថវិកាចំនួន ៥,៦០០,០០០ រៀល។

ការផ្តល់ជំនួយឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងមួយ សម្រាប់កងទ័ពជួរមុខ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

នេះក៏ជាការបង្ហាញពីសាមគ្គីភាព និងការដឹងគុណរបស់រដ្ឋបាលស្រុកកំពង់លែង ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ៕










នាព្រឹកថ្ងៃអង្គារទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ដាញ់ សេរី អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន...

KKKចំនួនអ្នកទស្សនា: Views


 បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត ដោយមានការចូលរួមពីឯកឧត្តម លោកអគ្គនាយករង ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សរុបប្រមាណ ១៧២នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត អញ្ជើញកាន់វេនបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ...

KKKចំនួនអ្នកទស្សនា: Views


នៅថ្ងៃវេនបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវបណ្ឌិត បាននាំយកទេយ្យទាន ចង្ហាន់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យប្រគេនព្រះសង្ឃ និងបានបង្សុកូល រាប់បាត ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតកាទាំង៧សន្តាន ដែលបានចែកឋានទៅ និងដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី។

សម្ដេចធិបតី អញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប...

KKKចំនួនអ្នកទស្សនា: Views


 AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ចំនួនជាង២ពាន់អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

និស្សិតជ័យលាភី រួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយស ដែលបានបញ្ចប់ ការសិក្សាក្នុងឆ្នាំសិក្សាក្នុងឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៣-២០២៤ កន្លងមកនេះ។

រូបថត៖ គល់ រ៉េននី——————C

onnect with AKP:

🌐Telegram

🌐Facebook

🌐Website

👉X (Twitter)

🌐Instagram

🌐TikTok

🌐YouTube

#CambodiaWantsPeace

#JusticeForCambodia










 
kkk