December 2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន...

KKKចំនួនអ្នកទស្សនា: Views


«បើមានសំរាម ត្រូវជួលកម្មករប្រមូលចេញ ហើយត្រូវគិតថ្លៃពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតបរិស្ថាន» ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបការងារកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្ត ។


ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវពិនិត្យមើលបញ្ហាសំរាមដែលធ្វើអោយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងបង្កអោយមានបញ្ហាស្ទះប្រព័ន្ធលូរំដោះទឹកប្រឈមការលិចលង់ ។ ឯកឧត្តមលើកឡើងថា «បើឃើញមានសំរាម ត្រូវជួលកម្មករសម្អាតចេញ ហើយត្រូវទារលុយពីម្ចាស់ផ្ទះដែលមិនទុកដាក់សំរាមអោយបានល្អ» ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រយៈពេលកន្លងមក ដូចជានៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដែលជាកន្លែងទីប្រជុំជនសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត និងចូលរួមសម្អាតបរិស្ថានទីក្រុង មានសោភ័ណភាពដូចជានៅមានកម្រិតនៅឡើយ ព្រោះនៅរដូវវស្សាឃើញថា នៅក្រុងប៉ោយប៉ែតមានផ្លូវមួយចំនួននៅពេលមានភ្លៀងខ្លាំងទឹកលិចផ្លូវធ្វើអោយប្រជាពលរដ្ឋរស់នៅជួបការលំបាក ។
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះសំរាម ដើម្បីការពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ នៅពេលឃើញសំរាមនៅកន្លែងណាត្រូវជួលកម្មករ ឬក្រុមអនាម័យសម្អាតចេញ ហើយត្រូវយកលុយពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតតបរិស្ថាន ហើយត្រូវណែនាំធ្វើកិច្ចសន្យា បើនៅមិនស្តាប់ត្រូវមានចំណាត់ការ ។

វិធានការរបស់ឯកឧត្តមអភិបាលខេត្ត ចាត់ទុកជាខេត្តទីមួយ ដែលមានឆន្ទៈស្រឡាញ់ និងថែរក្សាបរិស្ថានពិតប្រាកដ រួមទាំងប្តេជ្ញាធ្វើឲ្យខេត្តរបស់លោកក្លាយជាខេត្តមួយស្អាត ស្អាតទាំងក្រៅ ស្អាតទាំងក្នុង មានន័យថា ស្អាតខាងក្រៅ ប្រៀបបាននឹងសម្រស់ឆោមលោម ដែលធ្វើឲ្យភ្ញៀវទាក់ភ្នែកចង់គយគន់ និងចង់មកលេងប្រទេសកម្ពុជា, ចំណែកស្អាតខាងក្នុង គឺអត្តចរិតផ្នត់គំនិត ធ្វើឲ្យមនុស្សជុំវិញខ្លួនគប្បីទាក់ចិត្ត រស់នៅក្នុងភាពស្អាតជានិច្ច ។

ដូចប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់លើកឡើងថា កម្ពុជាស្អាត ជាកម្មវិធីសម្អាតភពដែនដី ដូចយើងសម្អាតផ្ទះរបស់យើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

សព្វថ្ងៃ ថ្វីត្បិតយើងខិតខំថែរក្សាបរិស្ថានបានយ៉ាងល្អក៏ដោយ តែបញ្ហាសំរាមនៅតាមទីប្រជុំជនមួយចំនួននៅជួបបញ្ហា ដូច្នេះមិនមែនក្រសួងបរិស្ថានតែមួយអាចសម្រេចគោលដៅនេះបានតែម្នាក់ឯងទេ គឺត្រូវការឆន្ទៈ និងទឹកចិត្តយើងទាំងអស់គ្នាទេ ទើបសម្រេចបានគោលដៅដ៏ល្អបាន ៕







ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន..

KKKចំនួនអ្នកទស្សនា: Views


អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨ ដែលធ្វើ ឡើង នៅ ទីលាន វាយកូនគោល ឈុន អូន ហ្គហ្វ រីសតនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។


#បណ្តុះគំនិត_ពន្លកបៃតង​ #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ក្រសួងបរិស្ថាន #ពន្លកបៃតង #ដើមត្នោត  #MOE #eang #sophalleth #borina #ngauv #កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន






កីឡា​ដេីម្បី​សន្ដិភាព​ និងបរិស្ថាន​នៅកម្ពុជា​ វគ្គផ្តាច់ព្រ័ត្រ​...

KKKចំនួនអ្នកទស្សនា: Views


 ត្បូងឃ្មុំ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកួកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ ក្រោមមូលបទ «កីឡា ដើម្បីសន្តិភាព និងបរិស្ថាននៅកម្ពុជា» អបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យ

ជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ។

ក្នុង​ឱកាស​នោះផងដែរ​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួង បរិស្ថានមានប្រសាសន៍ថា «កីឡាមិនសំខាន់ រឿងឈ្នះចាញ់ទេ តែនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សន្តិភាព និងប្រាជ្ញាឈ្លាសវៃ មាន សុខភាពគឺមានអ្វីៗទាំងអស់ ដូចប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថា «ក្នុងមួយជីវិតមនុស្សត្រូវមានកីឡាមួយសម្រាប់ខ្លួន» ។

សូមបញ្ជាក់​ថា​ ក្នុងពិធីប្រកួកីឡាបាល់ទាត់មហាជន ស្រុកពញាក្រែក វគ្គផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និង លោកជំទាវ​ ក៏មានការអញ្ជើញចូលរួមពីក្រុមការងារ ចុះមូលដ្ឋានស្រុកពញាក្រែក ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ និងជាអនុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាក្រែក ក្រុមប្រឹក្សាស្រុក គណៈ អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមកីឡា និងបងប្អូនប្រជាពលរដ្ឋ សរុប ប្រមាណ ២.០០០អង្គ/នាក់ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។









ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​...

KKKចំនួនអ្នកទស្សនា: Views


ដេីម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ ភាព​ស្អាត​ ប្រទេសជប៉ុនបានសម្រេចផ្តល់រថយន្ត​ ចំនួន១០គ្រឿង​ ដេីម្បី​ប្រមូល​ និង​កម្ទេស​កាកសំណល់(សំរាម​)


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងកម្មពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា»​ ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលកន្លងមកបានផ្តល់រថយន្តដឹកសំរាម ចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅ និងសម្រាប់ឆ្នាំ២០២៤នេះ ប្រទេសជប៉ុនបានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ជាការលេីកកម្ពស់លើ«ភាពស្អាត» ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោម​យុទ្ធនាការ​ «កម្ពុជា​ស្អាត​ខែ្មរ​បាន​» និង​យុទ្ធនាការ​ «ផ្លូវ​ជាតិ​គ្មាន​សំរាម​» នាពេល​អនាគត​។









សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ...

KKKចំនួនអ្នកទស្សនា: Views


 មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរ​មូល​ដ្ឋានបានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន០៣ន្លែង ដែល​ជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។ 


អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សនៃការិយាល័យ ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចូលរួមមន្ត្រី ឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីកន្លែង​កើតហេតុខាងលើហើយបានរកឃើញទីតាំងលាក់ឈើមានចំនួន​០៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកក្នុងដី។ 

សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូងថា ជនល្មើសអាចកប់ចោល​ឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។ ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖

ទី១៖ ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើ​មូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥%។

ទី២៖ ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មករអតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២​ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០%។

ទី៣៖ ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ២០%។

យោងតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី។

លោកបានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការស្នូល ចំនួន៤ចំណុច ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការអភិវឌ្ឍគម្រោងលំហែបៃតង៕







មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ...

KKKចំនួនអ្នកទស្សនា: Views


នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថាន បានសហការ ជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្តិតក្នុងភូមិសាស្រ្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើ អាចជាករណីបណ្តាលឱ្យមានត្រីងាប់ ខ្លះៗផងដែរ។


ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោ ដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវ ប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវ ដែល ស្ថិតនៅផ្នែកខាងត្បូង ទីតាំងក្រុមហ៊ុន ដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដី នៃទីតាំងក្រុមហ៊ុន ឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហរ។ ក្រុមការងារ ក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុន សម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។

សូមបញ្ចាក់ថា ការបំពុលទឹក ដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាល្មើសទៅនឹងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ជាវិធានការចំពោះមុខ ក្រុមការងារបានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការជាបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណ ដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យនិងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយនេះគ្នាក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុន  ត្រូវបញ្ឍប់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំងក្រុមហ៊ុនចូលព្រែកអូរផ្អាវជាបន្ទាន់ ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចូលព្រែកផ្អាវទាំងអស់និង ពីទីតាំងក្រុមហ៊ុន ឆ្ពោះទៅដល់ព្រែកកំពង់ស្មាច់ផងដែរ។ លើសពីនេះ ក្រុមហ៊ុន ត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ លើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកផ្អាវ ដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុន រហូតដល់ព្រែកកំពង់ស្មាច់ ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារកំពុងបន្តចុះជួបប្រជាពលរដ្ឋ ដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ ពីការបំពុលបរិស្ថាន ដោយរោងចក្រខាងលើបន្ថែមទៀត៕








សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ...

KKKចំនួនអ្នកទស្សនា: Views


 ដោយការមើលឃើញនូវភាពប្រត្យក្សនៃការរីកចម្រើនរបស់ក្រសួងបរិស្ថានក្នុងរយៈពេលជាង១ ឆ្នាំកន្លងមក ដែលបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ហេតុដូច្នេះ សិស្សានុសិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំចំនួន ៧៦ បានគាំទ្រពេញបេះដូង ចំពោះការអនុវត្ត និងការរីកចម្រើនរបស់ក្រសួងបរិស្ថាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


ការដាក់ចេញក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។

ជាមួយនឹងភាពជោគជ័យដែលក្រសួងបរិស្ថានសម្រេចបាន ពិសេសបានការកែប្រែផ្នត់គំនិតកុមារ យុវជនជំនាន់ក្រោយឱ្យមានភាពស្អាត ភាពបៃតង និងចីរភាពនេះសម្រាប់ពីថ្ងៃនេះ ទៅថ្ងៃអនាគត នេះគឺជាសមិទ្ធផលដ៏អស្ចារ្យដឹកនាំនាវាបរិស្ថាន ឆ្ពោះទៅទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សិស្ស លោកគ្រូ អ្នកគ្រូ បានដាក់កាយ ចិត្ត ជាមហាគ្រួសារក្រសួងបរិស្ថាន ដើម្បីគោលដៅតែមួយ គឹភាពស្អាតនៃកម្ពុជា ។

ការសម្រេចបាននូវសមិទ្ធផលការងារ គឺជាជំហាននៃភាពជោគជ័យ និងជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅជំហានបន្តនៅក្នុងឆ្នាំ ២០២៥ និងឆ្នាំខាងមុខៗ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តដោយប្រសិទ្ធភាពពីសំណាក់ក្រុមបងប្អូនក្រុមគ្រួសារបរិស្ថាន ។







 
kkk