គុណតម្លៃវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រំលឹកអ្នកសារព័ត៌មាន កុំយក ភាពលឿនមកបំផ្លាញ ភាពត្រឹមត្រូវ... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

គុណតម្លៃវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រំលឹកអ្នកសារព័ត៌មាន កុំយក ភាពលឿនមកបំផ្លាញ ភាពត្រឹមត្រូវ...


ដើម្បីពង្រឹងគុណភាពព័ត៌មាន និងលើកកម្ពស់កិត្តិយសរបស់អ្នកសារព័ត៌មានក្នុងយុគសម័យឌីជីថល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងជំនួបតម្រង់ទិសការងារជាមួយអ្នកសារព័ត៌មាន និងអ្នកប្រតិបត្តិការវិស័យសោតទស្សន៍ជាង ១០០ នាក់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ថា «ភាពរហ័សរហួន មិនអាចយកមកធ្វើជាលេសនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ឬខ្វះការផ្ទៀងផ្ទាត់បានឡើយ។ អត្ថបទព័ត៌មានដែលមានតម្លៃ គឺជានិមិត្តរូបនៃភាពស្មោះត្រង់ ភាពត្រឹមត្រូវ និងប្រភពច្បាស់លាស់។


ឯកឧត្តម រដ្ឋមន្ត្រីបានអំពាវនាវឱ្យអ្នកសារព័ត៌មានជៀសវាងដាច់ខាតនូវការប្រើប្រាស់រូបភាព ឬខ្លឹមសារដែលបន្ទាបបន្ថោក ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។ ផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយត្រូវតែជា «កញ្ចក់ឆ្លុះ» ដែលចូលរួមលើកតម្កើងតម្លៃ សីលធម៌ និងអត្តសញ្ញាណដ៏ផូរផង់របស់ស្ត្រី និងសង្គមជាតិ។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ការទាក់ទាញ ការចាប់អារម្មណ៍ពីអ្នកអាន ឬអ្នកទស្សនា គឺជាគោលដៅមួយ ប៉ុន្តែមិនមែនជាគោលដៅតែមួយគត់នោះទេ។ រាល់មាតិកាដែលផ្សព្វផ្សាយចេញទៅ ត្រូវតែគិតគូរជាអាទិភាពពីផលប៉ះពាល់ចំពោះបុគ្គល គ្រួសារ និងសង្គមទាំងមូល។

ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ការជួបជុំ និងតម្រង់ទិសជាបន្តបន្ទាប់នេះ នឹងក្លាយជាកម្លាំងចលករជួយឱ្យអង្គភាពសារព័ត៌មានទាំងអស់ រួមគ្នាកសាងសង្គមព័ត៌មានមួយដែលមានគុណភាព ផ្អែកលើតុល្យភាព ការទទួលខុសត្រូវ និងការគោរពសិទ្ធិមនុស្ស។

អ្នកសារព័ត៌មាន ដែលមានអាជីពខ្ពស់ មិនមែនទាក់ទាញដោយសារភាពជ្រួលច្របល់នោះទេ ប៉ុន្តែទាក់ទាញដោយសារ «ជំនឿទុកចិត្ត» ពីសាធារណជន។

រូបថត៖ ឌី ណារិន











No comments:

Post a Comment

Pages