November 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ...

KKKចំនួនអ្នកទស្សនា: Views


បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងប្រកាសចែកអំពូលសូឡា ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ហ៊ុនម៉ាណែត  ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ទេទឹកពុះ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ 

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថានជាបន្តបន្ទាប់ នៅក្នុងឆ្នាំ​២០២៥នេះ បានរៀបចំអភិវឌ្ឍន៍តំបន់ទេទឹកពុះ ស្របតាមអនុសាស្រ្តដឹកនាំរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរួមមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ក្នុងនោះគម្រោងអភិវឌ្ឍន៍ នឹងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងសហគមន៍កោដូន្តីនេះ តាមរយៈការដាំដើមឈើ ដាំផ្កាលម្អ មានកន្លែងទីសក្ការបូជា ទីតាំងវប្បធម៌ មានមជ្ឈមណ្ឌលព័ត៌មាន សម្រាប់ទេសចរ មានកន្លែងលក់ដូរសម្រាប់សហគមន៍ មានចំណតរថយន្ត បន្ទប់ទឹក បន្ទប់អនាម័យ និង កន្លែងអង្គុយត្រាំទឹកក្តៅសមរម្យ ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងត្រាំទឹកនិងព្យាបាលជំងឺតាមបែបធម្មជាតិ។ 

លើសពីនេះ ក្រសួងបរិស្ថាន មានគម្រោងដែលត្រូវអនុវត្តឆាប់ៗនាពេលខាងមុខដែរនោះ គឺការបង្រៀនឱ្យសហគមន៍មានភាពជាម្ចាស់ ចេះផ្តល់សេវាកម្មទេសចរណ៍ ដោយភាពស្អាតពីខាងក្នុង គឺមានភាពស្មោះត្រង់ តម្លៃលក់ដូរ មិនកាប់មិនកោរ និងប្រែក្លាយសហគមន៍ឱ្យមានសមត្ថភាពក្លាយជាសហគ្រិនភាព ជួយលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យមានចីរភាព។


On the morning of 29 November 2025, His Excellency Dr. Eang Sophalleth, Minister of Environment, met with and greeted local residents, delivering solar lamps—gifts from Samdech Thipadei Hun Manet and Dr. Pich Chanmony Hun Manet—to the people living in the Te Teuk Pos area, Oral District, Kampong Speu Province.


His Excellency stated that throughout 2025, the Ministry of Environment has continued to develop the Te Teuk Pos area in line with the guidance of the Head of the Royal Government and the Environmental Circular Strategy, which includes the three pillars: Cleanliness, Greenness, and Sustainability. The development project will improve community infrastructure through tree planting, flower landscaping, the establishment of worship areas, cultural spaces, a tourist information center, community marketplaces, parking lots, restrooms, sanitation facilities, and suitable hot spring bathing areas to accommodate visitors from all backgrounds seeking natural therapeutic benefits.


Furthermore, the Ministry of Environment has upcoming plans to empower the community to take ownership and provide tourism services with inner cleanliness—meaning honesty, fair pricing, no logging or environmental harm—and to transform the community into resilient eco-entrepreneurs, ultimately enhancing the sustainable livelihoods of local residents.


#យុទ្ធសាស្ត្របញ្ចកោណ 

#យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន 

#ស្អាត

#បៃតង

#ចីរភាព











ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ នៅវិមានសន្តិភាព​ នាព្រឹកថ្ងៃទី២៨​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៥...

KKKចំនួនអ្នកទស្សនា: Views

 


ក្នុងអង្គប្រជុំនេះបានពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥៖


១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។

២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។

៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ។

#ហ៊ុនម៉ាណែត #Hunmanet #Eang #sophalleth #moe #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia






តាកែវ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ...

KKKចំនួនអ្នកទស្សនា: Views


 បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។

  លោកឧត្តមសេនីយត្រី មេបញ្ជាការខេត្ត បានណែនាំ និងផ្សព្វផ្សាយការពង្រឹងទៅលើការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពចំណេះជំនាញ ដើម្បីឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត, ផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំ ដឹកនាំថ្មីៗរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, បន្តពង្រឹងលើ​ការងារកសាងអង្គភាព ការចុះបញ្ជីអចលនទ្រព្យ ការងារចិញ្ចឹមសត្វ ការងារដាំដុះបន្លែ ផ្លែឈើ ដើម្បីធានាលើការងារបំពេញភារកិច្ច ការស្នាក់នៅ ហូបចុក បំប៉នសុខភាពឱ្យកាន់តែល្អប្រសើរ, ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់, ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើស Online Scams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង គោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។









ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន .

KKKចំនួនអ្នកទស្សនា: Views


បានអញ្ជើញបើកកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការដឹកនាំតម្រង់ទិស និងអង្គភាពគ្រប់គ្រងការអនុវត្តគម្រោងបា្លស្ទិកឆ្លាតវៃ (PlasticSmart Cambodia Project) នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥


#យុទ្ធសាស្ត្របញ្ចកោណ
#យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
#ស្អាត
#បៃតង
#ចីរភាព







តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆាបឆេះប្រេងសាំង!.

KKKចំនួនអ្នកទស្សនា: Views

 


នៅរសៀល​ថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆាបឆេះប្រេងសាំង ស្ថិតនៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆាបឆេះប្រេងសាំងនោះបានទាន់ពេលវេលា។​


ករណី​ខាងលើនេះ បណ្ដាលឱ្យខួចខាត​ម៉ូតូ​០១គ្រឿងទាំងស្រុង និងរថយន្ត០១គ្រឿង ឆេះខួចមួយកំណាត់ក្រោយ បន្ថែម​មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។​

ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ​ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕

#SiemReapGRK
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr




គម្រោងវារីអគ្គិសនីស្ទឹងមេទឹក មានអនុភាព១៥០មេហ្គាវ៉ាត់ (150MW) ស្ថាបនាបានប្រមាណ៧០%ហើ

KKKចំនួនអ្នកទស្សនា: Views


(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាសាងសង់ គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ (150MW) ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ (តាមបណ្តោយដងស្ទឹងមេទឹក) ខណៈដែរបច្ចុប្បន្នគម្រោងនេះ ស្ថាបនាបានប្រមាណ៧០%ហើយ នឹងត្រូវប្រើប្រាស់ពេលសាងសង់ ប្រមាណជា៥ឆ្នាំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជួបសម្តែងការគួរសម និងពិភាក្សាការងារ

KKKចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Cho Hyun រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

 
kkk