November 2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

បុគ្គល​មាន​ឥទ្ធិពល​ ក្នុងខេត្តពោធិ៍សាត់ម្នាក់​ សាងសង់របងថ្មហ៊ុំព័ទ្ធរំលោភយកដីប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​...

KKKចំនួនអ្នកទស្សនា: Views


ពោធិ៍សាត់៖ កាលពីកន្លងទៅសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក ប្រឡាយ  អូរ បឹង ស្ទឹង ទន្លេ និងអាងទឹកជាដើម សុទ្ធសឹងតែជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តនីមួយៗ។ បើទោះបីជាប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលនៅតាមចំណីបឹង ព្រែក អូរ និងដីអាងទឹកក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញមិនទទួលស្គាល់ចេញប័ណ្ណកម្មសិទ្ធិឱ្យ និងមិនអាចធ្វើការលក់ដូរបានឡើយ ប្រសិនបើប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ហ៊ានរំលោភបំពានលក់ដីបឹង ព្រែក ទន្លេ អូរ ស្ទឹង ឬអាងទឹក ត្រូវមានទោសទណ្ឌ។


ដោយឡែកដីប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិសា្វយចំបក់​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលប្រើប្រាស់ទឹកក្នុងប្រឡាយនោះដើម្បីស្រោចស្រប់ផលដំណាំស្រូវ​ ត្រូវបានមនុស្សម្នាក់​ ដែលមាន​ឥទ្ធិពល​ ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុងសាលាខេត្តពោធិ៍សាត់ ធ្វេីរបងថ្មហ៊ុំព័ន្ធប្រឡាយជុំវិញ​ ដែលអាចបណ្ដាឱ្យស្ទះចរន្តទឹកហូរ យកធ្វើការកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ​ នេះ​បេីតាម​ការលេីករាយការណ៍​របស់​មន្ដ្រី​សាលា​ខេត្ត​ពោធិ៍សាត់​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ។

ការសាងសង់របងថ្ម​ ដ៏រឹងមាំ​ ពីសំណាក់បុគ្គលដែល​មាន​ឥទ្ធិពល​ម្នាក់នោះ សង្ស័យថាគ្មានច្បាប់ទម្លាប់អ្វីនោះទេ​ ពោល​ ព្រោះតែអាងអំណាច និងឥទ្ធិពលរបស់ខ្លួន ទេីបមន្ដ្រីជំនាញពាក់ព័ន្ធ​ ហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់នោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំ​ខាងលេី​នោះលើកឡើងថា ការដែលធ្វើអ្វីតាមតែអំពើចិត្ត ហ៊ានបំពាន្តច្បាប់ លួចសាងសង់របង និងហ៊ុំព័ទ្ធលើប្រឡាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន(មិនខុសពីការលើកឡើងតៗគ្នា អ្នកចេះច្បាប់ដឹងច្បាប់ រំលោភច្បាប់នោះទេ)។

ការ​សាងសង់​របងថ្ម​ហុំព័ទ​ប្រឡាយទឹក​ របស់បុគ្គលនោះ ឯកឧត្ដម​អភិបាលខេត្តពោធិ៍សាត់ និងក្រសួងធនធានទឹកនិងឧតុនិយម​ គឺពុំ​គួរ​បណ្តែតបណ្តោយតទៅទៀតបាន​ទេ​ ប្រសិន​បេី​មិន​មាន​វិធានការ​ទប់ស្កាត់​ នោះច្បាស់ណាស់​ដីប្រឡាយទឹកនោះ​ នឹងក្លាយជាដីឯកជន​ (ជាកម្មសិទ្ធិរបស់​បុគ្គល​ម្នាក់នោះ) ជាក់ជាមិនខានឡើយ។
   
អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ ពុំអាច​សុំការ​បំភ្លឺ​ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់បាននោះទេទូរសព្ទចូល​ ប៉ុន្តែ​ពុំមាន​អ្នកលេីក​។

ក្រោយ​ពី​ អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ បាន​ទទួល​ដំណឹង​នេះ​ អង្គភា​សារព័ត៌មាន​យេីង​ខ្ញុំ​ សូមធ្វេី​ជា​ព័ត៌មាន​រាយការណ៍​ គោរព​ជូនពរ​ ឯកឧត្ដម​អភិបាល​ខេត្ត​ និង​មន្រ្ដី​ជំនាញ​ មេត្ដា​ចុះពិនិត្យ​ និង​ធ្វេី​ការ​ចុះផ្សាយ​ដេីម្បី​ជូន​ដំណឹង​នេះ​ បានជ្រាប​ដល់​មហាជន​ ក៏ដូច​ជា​ថ្នាក់ដឹកនាំ​មេត្ដា​ជ្រាប។

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​ គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ មន្រ្ដី​សាលាខេត្ត​ពោធិ៍សាត់​នោះឡេីយ។







ឯកឧត្តម ង៉ូវ បូរីណា​ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន».

KKKចំនួនអ្នកទស្សនា: Views


ភ្នំពេញ​ ៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន» និងមានការអញ្ជើញចូលរួមពីឯកឧត្ដម កែវ សុភគ៌ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងបរិស្ថាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពចំណុះទីស្តីការក្រសួងបរិស្ថានជាច្រើនរូបចូលរួម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន​ ។


ក្នុងឱកាសនោះផងដែរ​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ការងារអធិការកិច្ចនិងអភិបាលកិច្ចល្អ គឺជាមុខងារដ៏សំខាន់មួយនៃការគ្រប់គ្រងរដ្ឋ ស្ថាប័ន អង្គភាព ហើយក៏ជាការត្រួតពិនិត្យតាមដានអង្កេតស្រាវជ្រាវដោះស្រាយ និងវាយតម្លៃលើការអនុវត្តលិខិតបទដ្ឋាន និងគោលនយោបាយរបស់រដ្ឋាភិបាលឬស្ថាប័នរដ្ឋដែលបានដាក់ចេញដើម្បីត្រួតពិនិត្យវាយតម្លៃ និងចាត់វិធានការម៉ឺងម៉ាត់ លើបុគ្គលឬស្ថាប័នរដ្ឋឱ្យប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់ សំដៅលើការការពារផលប្រយោជន៍របស់រដ្ឋនិងប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការបន្តរទៀតថា ដើម្បីចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ពិសេសការចូលរួម និងជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដែលមានយុទ្ធសាស្ត្រស្នូល និងយុទ្ធសាស្ត្របីទៀតរួមមាន «ភាពស្អាត»«ភាពបៃតង»និង«ចីរភាព» ដើម្បីអនុវត្តឱ្យចំគោលដៅសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាផលប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ព្រមទាំងចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល។ ឆ្លើយតបនឹងទិដ្ឋភាពខាងលើនេះ អគ្គាធិការដ្ឋានត្រូវរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្រ្តនិងធ្វើបុរេសកម្ម ដើម្បីចុះធ្វើអធិការកិច្ចនិងចុះស្រាវជ្រាវបាតុភាពផ្សេងៗ ឬភាពអសកម្មនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំរបស់ប្រធានអង្គភាពនិងមន្រ្តីពាក់ព័ន្ធក្នុងវិស័យបរិស្ថានសំដៅឆ្ពោះទៅចូលរួមអនុវត្តសកម្មភាពនានាដែលមាននៅក្នុងយុទ្ធសាស្រ្តស្នូលដែលផ្តោតសំខាន់លើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ, ការកសាង រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ៕











មជ្ឈដ្ឋានមហាជនកំពុងមានចម្ងល់ថាបទល្មើសនេសាទលៀសចំណី និងលៀសឆាការ ក្រោយពីជំនាញចុះទៅបង្ក្រាប ឬពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តដដែល តើមានអ្វីនៅពីក្រោយក្នុងមុខរបជំនួញលៀសនេះ..?.

KKKចំនួនអ្នកទស្សនា: Views


 ខេត្តកំពង់ឆ្នាំង៖ ក្រោយពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា កាលពីកន្លងទៅបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងមានប្រសាសន៍សង្កត់ធ្ងន់ជុំវិញអភិបាលខេត្តដែលនៅជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាប់ជាប្រចាំ ដូចភ្លៀងរលឹម ទៅលើក្រុមមេឈ្មួញគ្រាក់ៗ ស្របគ្នានោះឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា ឯកឧត្តមនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ។


  បើយោងតាមសេចក្ដីរាយការណ៍មកថា មានឈ្មួញល្បីខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ (ហៅប៉ោង) បានដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិតពីប្រជាពលរដ្ឋ នេសាទខុសច្បាប់ លើកដាក់លើរថយន្ត ដឹកចេញរាប់សិបតោន ក្នុងមួយថ្ងៃៗ សង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:កំពុងល្បីល្បាញជាឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង តេីលោក លី ឡា នាយខណ្ឌជលផលខេត្តទៅណា? ហេីយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តម៉េចបានប្រឹងធ្វេីមិនដឹង ឬដឹងដែរប៉ុន្តែសម្ងំចាំតែទទួលផលមិនធ្វើការបង្រ្កាបសោះ? ។

  ជាក់ស្ដែងនៅរសៀលថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពនូវសកម្មភាពដឹកជញ្ជូនលៀស តាមកាណូតធំៗប្រើប្រាស់ដោយកម្លាំងម៉ាសុីនធំៗជាច្រើនគ្រឿង ដែលមានច្រកលៀសច្រើនការ៉ុង កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុក បរិបូណ៍ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅស្រុកក្រគរ នៃខេត្តពោធិ៍សាត់បន្តយកទៅលក់នៅឯប្រទេសវៀតណាម។

  សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ក្រោយពីបណ្ដាញសារព័ត៌មានជាច្រើនបានចេញផ្សាយ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានមន្ត្រីជំនាញចុះមកបង្ក្រាបនិងពិនិត្យជាក់ស្ដែង នៅលៀសដែលក្រុមកម្មករច្រកដាក់ការ៉ុងរួចហើយនោះ តើត្រូវច្បាប់ជលផលអនុញ្ញាតដែរឬទេ.? ក្រោយពីជំនាញចុះទៅបង្ក្រាបនិងពិនិត្យជាក់ស្ដែង ប៉ុន្តែសកម្មភាពដឹកជញ្ជូននៅតែបន្តកើតមានដដែល ហើយមន្ត្រីជំនាញ មិនធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនោះឡើយ តើមានអ្វីនៅពីក្រោយក្នុងមុខរបជំនួញលៀសនេះ?។

ករណីនេះបានធ្វើឲ្យមជ្ឈដ្ឋានមហាជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញ កើតមានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកនេសាទ និងមិនមានការបង្ក្រាបទាល់តែសោះ។ ចំពោះការនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី្រ និងជីវចម្រុះយ៉ាងធ្ងន់ធ្ងរបំផុត។

ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលបានអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។

  បើយោងតាមអ្នកកាវលៀសខុសច្បាប់ទាំងនោះបាននិយាយប្រាប់អ្នកសារព័ត៌មានថា លៀសទាំងនេះពួកគេបានកាវ កើបយក ពីក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំហើយបាននាំគ្នាដឹក យកមកលក់ឱ្យមេឈ្មួញជើងខ្លាំងឈ្មោះ ស៊ុន ធារិទ្ធ(ហៅប៉ោង) នៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបស្ថិតក្នុងឃុំឆ្នុកទ្រូ។

  ករណីនេះតើឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ហ៊ានបញ្ចេញកណ្ដាប់ដៃដែក កំចាត់ទៅលើក្រុមមន្រ្តីខិលខូចក្រោមឱវាទប្រសិនបើរកឃើញថាមន្រ្តីនោះមានការពាក់ព័ន្ធនឹងឃុបឃិតជាមួយមេឈ្មួញឈ្មោះ ស៊ុន ធារិទ្ធ (ហៅ ប៉ោង) ដែលកំពុងប្រព្រឹត្តបទល្មើសដែរឬយ៉ាងណា? ។

  ជុំវិញការលើកឡើងខាងលើនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីរដ្ឋបាលជលផលបរិបូណ៌ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។

ដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ ។

  មន្ត្រីដដែលបានប្រាប់បន្តទៀតថាថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស្រុី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ ពេលងាប់ សំបករបស់វា អាចទៅជាជម្រកមច្ឆាមួយចំនួន។

មិនតែប៉ុណ្ណោះផ្ទៃបាតភក់នៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។









ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)...

KKKចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ១ ៤០០នាក់ នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។


ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។ ឯកឧត្ដមរដ្ឋមន្រ្ដី សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលរាជធានីសម្រេចបាននាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់លើកទី១នៅកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីស្ថានភាពល្អប្រសើរនៃលក្ខខណ្ឌរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាព និងអនាម័យ ដែលធ្វើឲ្យមានអាយុកាលសង្ឃឹមរស់របស់ប្រជាជនកាន់តែវែង (Life Expectancy)។ នេះជាសមិទ្ធផលដែលកើតចេញពីកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដឹកនាំប្រកបដោយឋាមវន្ត និងចក្ខុវិស័យវែងឆ្ងាយដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា បច្ចុប្បន្នក្រសួង បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានរាជធានី ខេត្ត ODF និង ODF PLUS គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១២ហេីយ ។ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំពិធីប្រកាសជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានី-ខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើដល់ ១៤/២៥ រាជធានី-ខេត្ត ។

គួរបញ្ជាក់ជូនផងដែរថា ការប្រគល់ជ័យលាភី ODF+ ជូនរាជធានីភ្នំពេញនាពេលនេះ គឺយោងតាមការវាយតម្លៃលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្រប់លំនៅដ្ឋានក្នុងរាជធានីភ្នំពេញមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ និងដោយមួយខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់លើសពី ១បង្គន់ ព្រមទាំងមានបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដែលនាំឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អ និងអនាម័យស្អាត ដែលសក្តិសមនឹងទទួលបានពានជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF PLUS )៕












ប្រធាន​និងអនុប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ 3ភូមិត្រាំគាំ ឃុំត្បែងស្រុក កណ្ដាលស្ទឹងខេត្តកណ្ដាលបើកដៃឲ្យរថយន្តធំៗ ដឹក​ទទំនិញលើសទម្ងន់ឆ្លងកាត់ទាំង​យប់​ទាំង​ថ្ងៃអាងខ្នងបង្អែក លោក ម៉ឹងយូឡេងប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល...

KKKចំនួនអ្នកទស្សនា: Views


កណ្ដាល ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដផ្លូវជាតិលេខ 3 ភូមិត្រាំគាំ ឃុំត្បែងស្រុក កណ្ដាល ស្ទឹងខេត្តកណ្ដាលបានបញ្ជាក់ឲ្យ​យេីងដឹងថាសព្វថ្ងៃនេះ​ ប្រធាន​ជញ្ជីងថ្លឹងរថយន្តស្រុកកណ្ដាលស្ទឹង កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ ទោះ​ប្បីរថយន្ត​ធំៗ​ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក​ លោក ប៉េង ពោធិ៍នា

រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ បែរជា​ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​។​​ក្រុមអាជីវករ​តូច ធំ ដែល​ដឹកជញ្ជូន​ ទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកណ្ដាលស្ទឹង បានឲ្យដឹងថា ទោះប្បីពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តស្រុកកណ្ដាលស្ទឹងចំណុចតាម​បណ្ដោយ​ផ្លូវជាតិ​ លេខ3 ​ឃុំត្បែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល។​

មេឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ​ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដាល​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តនោះដែរ ។​

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​ លោក គួច ចំរើន អភិបាលខេត្ត​កណ្ដាល​ ទេីបឡើងកាន់តំណែងថ្មីៗ និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្តកណ្ដាលស្ទឹង ជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុកកណ្ដាលស្ទឹងតាម​បណ្តោយ​ផ្លូវជាតិ​លលេខ3ចំណុច​ឃុំត្បែងស្រុក​កណ្ដាលស្ទឹងខេត្តកណ្ដាលគាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ ធំៗ នៅ​ខាងលើ​ផងដែរ​។​​ជា​ការពិតអាជីវករនិងពួកឈ្មួញ​ មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ឃុំត្បែងស្រុកកណ្ដាលស្ទឹងដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​

តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពានឡើយ។​

ប្រភពពីប្រជាពលរដ្ឋក្នុង ភូមិត្រាំងគាំឃុំត្បែងស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល 

បានឲ្យដឹងទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​រត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ  ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ឃុំត្បែងស្រុកកណ្ដាលស្ទឹង

តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​​នោះទេ​។​​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​3 ក្នុងឃុំត្បែងស្រុកកណ្ដាលស្ទឹងខេត្ត​កណ្តាល រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង​ ​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ ។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​ នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ 3 យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់ ។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​ លោក​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ និង​ លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ ផ្លូវជាតិ​លេខ​3

ស្រុក​កណ្ដាលស្ទឹង កំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយតែម្យ៉ាងគត់៕

ថ្ងៃទី២៧ខែ១១ឆ្នាំ២០២៤/ 093379612/




ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់​ ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)...

KKKចំនួនអ្នកទស្សនា: Views

ខេត្ត


ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណ រង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ៣០០នាក់។


ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំងខេត្ត ពេលនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង    អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF។

សូមជម្រាបជូនផងដែរថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕









 
kkk