January 2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

រដ្ឋាភិបាលកម្ពុជា ថ្មី គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវឲ្យបានសុីជម្រៅ លោក អួន សុវណ្ណារ៉ា មេ​គយ​ចល័ត​តំបន់​១​ប្រព្រឹត្ត​អំពើ​ពុករលួយ ខ្លាំង​ជាង​មុន​ដើម្បី​ស្រង់ដើម​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ

KKKចំនួនអ្នកទស្សនា: Views

 រដ្ឋាភិបាលកម្ពុជា ថ្មី គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវឲ្យបានសុីជម្រៅ លោក អួន សុវណ្ណារ៉ា មេ​គយ​ចល័ត​តំបន់​១​ប្រព្រឹត្ត​អំពើ​ពុករលួយ ខ្លាំង​ជាង​មុន​ដើម្បី​ស្រង់ដើម​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ?



ចេញផ្សាយថ្ងៃទី30.01.2024

(ភ្នំពេញ)÷ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ គយ​ចល័ត​តំតំបន់១បានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១ គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​គ្រប់​បណ្ដា​ខេត្ត​នានា​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​។​


​ឈ្មួញ​តូច ធំ ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ត្រពាំង​ផ្លុង និង​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​មុឺន​ជ័យ ជាពិសេស​មកពី​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បាវិត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ព្រមទាំង​ច្រក​ផ្សេងៗ​ទៀត មាន​រថយន្ត​ធំ ៗ​ដឹក​ទំនិញ​ពី​គ្រប់​បណ្ដា​ខេត្ត ចូល​មក​ទីក្រុង​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃៗ​មិន​ក្រោម​ពី 500 គ្រឿង​ទៅ​100​គ្រឿង​នោះ​ទេ ហើយ​ឡាន​ដឹក​ទំនិញ​ទាំងនោះ​ត្រូវ​បង់​ឲ្យ មេ​គយ​ចល័ត​តំបន់​១​ក្នុង​រថយន្ត​នីមួយៗ​បង់​ចន្លោះ​ពី 100 ដុល្លារ​ទៅ 400 ដុល្លារ​ឲ្យទៅ​មេគយ​ចល័ត​តំតំបន់១ទើប​ចូល​ទីក្រុង​ភ្នំពេញ​បាន​ដោយ​សុវត្ថិភាព ។​


​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ គយ​ចល័ត​តំបន់​មួយ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា អាច​គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ត​របស់​ខ​ខ្លួន ។​


​ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ចចល័តតំបន់១ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូប​នេះ​និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ តាម​ទំនេី​ង​ចិត្ត​ទៀត​។​


​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​គយ​ចល័ត​តំបន់​មួយ បានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​តែងតាំង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​


​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ដោយសារ​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​


​ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​តាម​បណ្ដាល​ខេត្ត​ចូលមក​ទីក្រុង​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​ផងដែរ​។093379612/






អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន...

KKKចំនួនអ្នកទស្សនា: Views

 


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន...


កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែងបានជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ រួចបន្តទៅចណុចបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ និងបន្ទប់ជួលលេខ៦ ភូមិសាមគ្គី សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ដោយចាប់យកវត្ថុតាង ក្រាមពណ៌សថ្លាចំនួន ១៧កញ្ចប់តូច និង៤កញ្ចប់ធំ ,ជញ្ជីងថ្លឹង០២គ្រឿង រួមនឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង៣នាក់រួមមាន ៖

១/ ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ

២/ ឈ្មោះ  នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ

៣/ ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ។


បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត បានអនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...

KKKចំនួនអ្នកទស្សនា: Views

 សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត បានអនុញ្ញាតឱ្យលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...








រាជធានីភ្នំពេញ ថ្ងៃពុធ ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ 


ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ធាវ ឡេ ឈិង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត ។


ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ធាវ ឡេ ឈិង និងសហការី ព្រមជាមួយនឹងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ បន្ថែមលើនេះ សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ ៕


#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា​ #peaceofcambodia

KKKចំនួនអ្នកទស្សនា: Views

 ក្រសួងធនធានទឹកនិងឧតុនិយម៖ សីតុណ្ហភាពនៅកម្ពុជាពីថ្ងៃទី១០ ដល់ ១២ មករា ស្ថិតក្នុងរង្វង់ជាង ២០ អង្សា C



 
kkk