November 2023 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្រា្កបឃាត់ខ្លួនបាន

KKKចំនួនអ្នកទស្សនា: Views


 ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្រា្កបឃាត់ខ្លួនបាន

ភ្នំពេញ៖ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នៅវេលាម៉ោង០៨នឹង៣០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ផ្សារសារឿនយាន្នី  ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បានធ្វើការបង្រា្កបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត។

ជនសង្ស័យឈ្មោះ គង់ វិច្ឆ័យ ភេទប្រុស ជនជាតិជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន ទីលំនៅផ្ទះ៥៩ ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ រថយន្តម៉ាក LAND ROVER RANGEROVER VOGUE ពណ៌ខ្មៅ សេរីឆ្នាំ២០១៣។



បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

ម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ បាតសដៃទទេ មកជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

KKKចំនួនអ្នកទស្សនា: Views

 ម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ បាតសដៃទទេ មកជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០

============

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសដែលមានសុខសន្តិភាពពេញលេញ, ពីកន្លែងដែលគ្មានស្ថិរភាព គ្មានសន្តិភាព ទៅជាកន្លែងមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចរស់នៅបាននិងរីកចម្រើនបន្តទៀត, ពីប្រទេសក្រីក្របាតដៃទទេកាលពីជាង ៤០ឆ្នាំមុន ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ 





សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ទិសដៅធ្វើយ៉ាងណា ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០  និងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ខាងមុខ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ដែលមានអនុភាព ១៥០ មេហ្គាវ៉ាត់ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង៕

KKKចំនួនអ្នកទស្សនា: Views

 ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖ 


ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនបន្តលាតសន្ធឹង និងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ។


ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖


១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។


២-តំបន់ខ្ពង់រាប ៖ 

⁃ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។


៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រ៕


សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់!

KKKចំនួនអ្នកទស្សនា: Views


 សូមជូនដំណឹងល្អសម្រាប់បងបងប្អូនសារព័ត៌មានអនឡាញទាំងអស់!


យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែឡបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។

នេះជាសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញប្រភេទធុនតូចជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%»។



សូមអរគុណ!

KKKចំនួនអ្នកទស្សនា: Views

 ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានស្ដីទី សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា និងជាប្រធានកិត្តិយសសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ចូលបច្ច័យ ១ ០០០ ០០០ រៀល ដល់គ្រួសារសពលោក នេត សោភ័ណ្ឌ អ្នកសារព័ត៌មានអង្គភាពម្ជុលពេជ្ររិទ្ធីជ័យ សម្រាប់ពិធីបុណ្យសពលោក នេត សោភ័ណ្ឌ ដែលទទួលមរណភាពពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។





រួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព...

KKKចំនួនអ្នកទស្សនា: Views

 ក្រុមការងារ អាវុធហត្ថខណ្ឌសែនសុខ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព...


នាព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌសែនសុខ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៤១០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី ហៃ​ ប៊ុនថន ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព នៅភូមិស៊ីធរកេីត​ ឃុំស៊ីធរ​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



ស្នងការនគរបាលខេត្តកំពង់ចាមល្បែងសីុសងខុសច្បាប់ក្នុងខេត្តបង្ក្រាបដូចភ្លៀងរលឹ

KKKចំនួនអ្នកទស្សនា: Views

 


ស្នងការនគរបាលខេត្តកំពង់ចាមល្បែងសីុសងខុសច្បាប់ក្នុងខេត្តបង្ក្រាបដូចភ្លៀងរលឹម.. 


ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានលើកឡើងថាល្បែងស៊ីសងខុសច្បាប់តាមអនឡាយ ជល់មាន់ កន្ទុយលេខ អាប៉ោង លោកបានធ្វើការបង្ក្រាបដូចភ្លៀងរលឹម វាជាគោលការណ៍របស់រាជរដ្ឋាភិបាល និងជាគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ គោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ឃាត់តែរហូតហើយកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ហើយថ្មីៗនេះកម្លាំងរបស់លោកបានចុះទៅធ្វើកិច្ចសន្យានឹងឃាត់ខ្លួនក្រុមអ្នកបើកល្បែងអនឡាញបញ្ជូនទៅតុលាការ។  លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តបានប្រកាន់ជំហរមិនរាថយឡើយគឺ ធ្វើដូចភ្លៀងរលឹម មិនមែនធ្វើមួយប្រ៉ាវហើយឈប់នោះទេ ឱ្យតែបានឃើញគឺធ្វើហើយ។ 


  សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ «លោកបានបញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស​ , កម្លាំងរបស់ប៉ុស្តិ៍នគរបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍) ចំនួន១២ទីតាំង ក្នុងភូមិសាស្រ្តស្រុកកងមាស ។ 


  ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើង បានចុះដល់ទីតាំងលក់បាយ គុយទាវ កាហ្វេ និងភេសជ្ជៈ ក្នុងនោះ ពួកគាត់បានបំភ្លឺជូនសមត្ថកិច្ចយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់បានបើក ទូរទស្សន៍ ដាក់បញ្ចាំងជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ពិតប្រាកដមែន សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំមិនឲ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត និងបានចាត់ឲ្យសមត្ថកិច្ចមូលដ្ឋាន មាន​ការឃ្លាំមើល​ជាប់ជាប្រចាំ​ផងដែល»។


សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងលេងល្បែងស៊ីសងប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ បង្កប់នៅតាមហាងកាហ្វេ តាមតារ៉ាងបាល់ កន្លែង​បុកប៊ីយរ័ ជាច្រើនកន្លែង ស្ថិតនៅស្រុកកងមាស ខេត្តកំចាម កំពុងបើកទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគ្រេង នឹងបង្ករការភ័យខ្លាចដល់ពូកគាត់ ខណៈសមត្ថកិច្ចនៅតាមមូលដ្ឋានគ្មានឆន្ទៈក្នុងការចុះបង្ក្រាបនៅល្បែងស៊ីសង  ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស នៃខេត្តកំពង់ចាម។ 


  ជាក់ស្តែង​កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ អ្នកសារព័ត៌មានយើង បានចុះទៅតាមទីតាំងដែលពលរដ្ឋរាយការណ៍  ឃើញថាដូចអ្វីដែលពូកគាត់រាយការណ៍ពិតមែន ហើយក៍បានថតផ្តិតយករូបភាពដើម្បីចុះផ្សាយជូនជាដំណឹងដល់ថ្នាក់ដឹកនាំ អោយលោកបានជ្រាបពាក់ព័ន្ធនឹងល្បែងនេះផងដែរ។​ 


តើឯកសារទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសយ៉ាងណាក្តី តែមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់.ប្លន់.សម្លាប់ជាដើម។ 


  ករណីខាងលើនេះសូមលោកឧត្ដម​សេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគបាលខេត្តកំពង់ចាម ជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋាននៃស្រុកកងមាស ខេត្តកំពង់ចាម ដោយសេរីបែបនេះ? 


  ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕

ប្រភពពីលោក គ្រង រដ្ឋា  ចាងហ្វាង រដ្ឋា អភិវឌ្ឍន៍ ញូស៍..



កាត់ទោសមេតុងទីនដ៏ល្បី ឡុង រ៉ានី និងប្តី ដាក់គុករយៈពេល២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឆបោក និងសមគំនិត និងឲ្យសងជំងឺចិត្ត ១០០លានរៀល ជូនដើមបណ្តឹងវិញ...

KKKចំនួនអ្នកទស្សនា: Views

 


ទោសមេតុងទីនដ៏ល្បី ឡុង រ៉ានី និងប្តី ដាក់គុករយៈពេល២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន  ឆបោក និងសមគំនិត និងឲ្យសងជំងឺចិត្ត ១០០លានរៀល ជូនដើមបណ្តឹងវិញ...

 រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្តន្ទាទោស មេតុងទីនដ៏ល្បីឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ឆ្នាំ ដែលប្រើគណនីFacebook ឡុង រ៉ានី (ម៉ាក់ សក្តិសក្តិ) ដែលកំពុងជាប់ឃុំនៅពន្ធនាគារ PJ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥៧០ «ជ១» ដ.ឃ.ដ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។


ដោយឡែកប្តី ដែលមានឈ្មោះ គឹម ខេមរិទ្ធិ ភេទប្រុស អាយុ៣៥ឆ្នាំ ដែលកំពុងរត់គេចខ្លួននោះ ត្រូវបានសម្រេចដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ សមគំនិតក្នុងអំពើឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៩ និងមាត្រ ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។


មិនតែប៉ុណ្ណោះ បង្គាប់ឲ្យជនជាប់ចោទឈ្មោះ ឡុងរ៉ានី និងឈ្មោះ គឹម ខេមរិទ្ធិ សងសំណង និងជំងឺចិត្តទៅឲ្យដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ឈឹម ភារី នូវសំណងជំងឺចិត្ត ១០០,០០០,០០០រៀល ។ 


គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ មេតុងទីនឈ្មោះ ឡុង រ៉ានី ភេទ ស្រី អាយុ ៣៦ ឆ្នាំ មាន ទីលំនៅ ផ្ទះ លេខ ៤០ ស ផ្លូវ លេខ ៣៥០ សង្កាត់ បឹង កេងកង ៣ ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ០៤០ អ.យ.ក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ករណី ( មិន បំពេញ កាតព្វកិច្ច ចំពោះ ឧ បរកណ៍ អាច ជួញដូរ បាន ) ពោល គឺ ឆបោក និង ប្រើប្រាស់ មូលប្បទានប័ត្រ គ្មាន សាច់ ប្រាក់ ( សែក ស្អុយ ) ដោយយោង ទៅលើ ពាក្យបណ្តឹង របស់ ឈ្មោះ ឈឹម ភា រី ហើយបន្ទាប់ពីមានការចោទប្រកាន់ពីសំណាក់តំណាងអយ្យការ មេតុងទីនរូបនេះត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារPJ ខណៈដែលមានកូនតុងទីនជាច្រើននាក់ ធ្វើការប្តឹងចោទប្រកាន់មកលើមេតុងទីនរូបនេះ និងប្តី  ក្រោយឆបោកគេ វេច លុយ រត់ សរុប ជា ទឹកប្រាក់ ប្រមាណ ជិត ២ លាន ដុល្លារ អាមេរិក ឯណោះ ករណីឆបោកតាមរយៈការលេងតុងទីន នៅក្នុងបណ្តាញសង្គម បានបណ្តាលឲ្យប្រជាពលរដ្ឋជាច្រើននាក់ ក្លាយខ្លួនជាជនរងគ្រោះ ទទួលរងនូវការខាតបង់ប្រាក់កាសអស់ពីខ្លួន ដោយសារតែជឿទុកចិត្តទៅលើមេតុងទីន ដែលតែងតែសំញែងទ្រព្យសម្បត្តិ លុយ ឡាន វីឡា និងផ្តល់ការធានារលើការបង្វិលប្រាក់ជូនកូនតុងទីនវិញ ៕








KKKចំនួនអ្នកទស្សនា: Views

 អ្នករកស៊ីដឹកទំនិញតាមច្រកភ្នំដិនផ្ទុះការតវ៉ាករណីគយខេត្តតាកែវ ដំឡើងថ្លៃពន្ធកប់ពពកមិនអាចទទួលយកបាន ?

12/11/2023

អ្នករកស៊ីដឹកទំនិញតាមច្រកភ្នំដិនផ្ទុះការតវ៉ាករណីគយខេត្តតាកែវ ដំឡើងថ្លៃពន្ធ និងបើកដៃឱ្យមន្ត្រីក្រោមឱវាទ ចាំរាប់ក្បាលឡានយកលុយ១គ្រឿងជាង៦លានរៀល

ក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ចំណុចព្រំដែនភ្នំដិនក្នុងស្រុកគីរីវង់ ខេត្តតាកែវ បញ្ចេញប្រតិកម្មរិៈគន់លោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា។ ក្រុមអាជីវករនិយាយថា លោក ស៊ុន ឆាយនិងលោក ប៉ោ សួន បើកដៃឱ្យមន្ត្រីក្រោមឱវាទអង្គុយចាំរាប់ក្បាលរថយន្តកំណត់យកលុយ ចូលហោប៉ាវផ្ទាល់ខ្លួនក្នុង១ជើងៗចាប់ពី៥០.០០០រៀល ទៅ ១០០.០០០ រៀលជាកំហិត។ ប្រភពបន្ថែមថា លើសនេះទៀតលោកស៊ុន ឆាយ និងលោក ប៉ោ សួន បានដំឡើង ថ្លៃពន្ធនាំចូលខ្ពស់កប់ពពកនិងកំណត់លើក្រដាសពន្ធនាំចូល ត្រឹមរយៈពេល ៣ ម៉ោងប៉ុណ្ណោះ ពោលគឺរាល់ការដឹកជញ្ជូនទំនិញចេញពីព្រំដែន មកចែកចាយលើទីផ្សារនៅកម្ពុជា។ បើលើសពី ៣ម៉ោងទំនិញទាំងនោះនឹងក្លាយជាទំនិញគ្មានពន្ធ ដែលប្រឈម និងការចាប់ផាកពិន័យ ១គុណជា៤ឯណោះ។


ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញនៅព្រឹកទី០៩ខែវិច្ឆិកា ឆ្នាំ ២០២៣ លើកគ្នាមកតវ៉ា នៅមុខស្នាក់ការគយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ក្រុមអាជីវករលើកឡើងថា ពួក គាត់បានរកស៊ីដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ។ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ជារៀងរាល់លើកពេលដឹក”អីវ៉ាន់ចាប់ហួយ” ចេញពីវៀតណាមចូលមកខ្មែរគឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនអស់ចាប់ពី១,៥លានរៀល ទៅ៣លានរៀលក្នុង១ជើង។








អ្នករកស៊ីដឹកជញ្ជូនទំនិញទាំងនោះ បន្តហែកកកាយអំពើពុករលួយរបស់ពួកមន្ត្រីគយទៀតថា ក្រោយបង់ ពន្ធនៅព្រំដែនរួចហើយ នៅពេលចេញផុតពីព្រំដែនប្រហែល៧គីឡូម៉ែត្ររាល់រថយន្តដឹក”អីវ៉ាន់ចាប់ហួយ” ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀលសម្រាប់រថយន្ត១ គ្រឿងក្នុង១ជើងជាកំហិតទៀត។ លុះមកដល់ក្រុងដូន កែវទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡានត្រូវចូលបង់ លុយឱ្យសាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០ម៉ឺនរៀលទៀត សម្រាប់រថយន្ត១គ្រឿង។ បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការនៅខាងកើត«រង្វង់មូលអូរចំបក់»ប្រហែល១៥០ម៉ែត្រចំនួន ៨ម៉ឺនរៀលទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។


ក្រុមអាជីវករបញ្ជាក់ថា ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះនិងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ។ ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ ។ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ៅមន្ត្រីគយតែម្ដង។ អ្នករកស៊ីដឹកជញ្ជូនទំនិញចាប់ហួយទាំង នោះបញ្ជាក់ទៀតថា មិនត្រឹមតែបណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ។ប៉ុន្តែ បច្ចុប្បន្នលោកស៊ុន ឆាយ និងលោក ប៉ោ សួន បានសហការគ្នាដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង ដោយតម្រូវឱ្យអាជីវករ អ្នកដឹកជញ្ជូនបង់ពន្ធនៅព្រំដែនចំនួន ៦.២០០.០០០រៀលជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដងបើប្រៀប ធៀបទៅនឹងតម្លៃពីមុន។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារ។


លើសនេះទៅទៀតមន្ត្រីគយបានកំណត់ឱសានវាទក្នុង លិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ។ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែន ហើយបើលើសពី៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈមនឹងចាប់ផាក ពិន័យ១គុណជា៤។ ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារចំនួន០៣ ចំណុចដូចខាងក្រោម៖


ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃដូចពីមុន។


២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។


៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ឱ្យគេ។ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោងនឹងផាកពិន័យក្នុង១គ្រឿង៥.០០០ដុល្លារទៀតផង។


ក្រុមអាជីវករដែលរកស៊ីដឹកទំនិញទាំងនោះ និយាយថាវាជាអំពើពុករលួយដែលប្រព្រឹត្តឡើង ដោយក្រុមមន្ត្រីគយនៅក្នុងខេត្តតាកែវ ចាប់ពីច្រកព្រំដែនភ្នំដឹន រហូត ដល់ផុតទឹកដីខេត្តតាកែវចូលរាជធានីភ្នំពេញ។ ករណី នេះក្រុមអាជីវករអំពាវនាវដល់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ពិនិត្យមើលក្រុមមន្ត្រីគយនៅខេត្តតាកែវនោះផង។

 
kkk