January 2025 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ស្តាយណាស់! ឈើទាលធំៗរាប់សិបដើម នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាគ្រឿងធ្វើផ្ទះ...

KKKចំនួនអ្នកទស្សនា: Views


(ស្ទឹងត្រែង)៖ ជារឿងគួរឱ្យសោកស្តាយ ឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាត់រំលំឈើនេះ  លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយ លោក សន សារឿន អភិបាលនៃគណៈអភិបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សេង សុភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងការកាត់រំលំនេះ។ 

តាមការពិនិត្យជាក់ស្តែងរបស់ក្រុមការងារឃើញថា ឈើដែលបានកាត់អាជ្រៀកខាងលើនេះ អារជាគ្រឿងផ្ទះ ជាប្រភេទឈើទាល ចំនួនសរុប៥៦គល់។ ក្នុងនោះអារំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ ឈើទាំងនោះ មានអង្កាត់ផ្ជិតចាប់៤០សងទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអាច្រៀកខាងលើនេះ គឺជាដើមឈើច្បោះជ័ររបស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ។

 សេចក្តីសន្និដ្ឋានរបស់ក្រុមការងារ ករណីខាងលើនេះជាករណីកាប់រំលំ អារច្រៀកឈើ បន្ទាប់មកកាប់រុករានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិ។

 


ច្ចុប្បន្នមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិឃុំ ស្រាវជ្រាវរកជនដែលបានប្រព្រឹត្ត ដើម្បីចាត់ការតាមនិតិវិធី៕










លោកបណ្ឌិត​ ហោ​ សេរីវឌ្ឍន៍​ ផ្ញេី​សារ​អបអរសាទរ​ ឯកឧត្ដម​ ធន់​ វឌ្ឍនា​ ក្នុង​ទទួលបាន​ការតែងតាំង​ជា​សមាជិ​គណៈអចិន្ទ្រៃយ៍​ នៃគណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​...

KKKចំនួនអ្នកទស្សនា: Views


លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍនភាព​ សូមអបអរសាទរ ជូនចំពោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ សម្រេចបោះឆ្នោតជ្រើសតាំងបំពេញបន្ថែម ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥


គោរពជូនពរពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ​ប្រធានផែ្នកក្រៅប្រព័ន្ធ  និងថ្នាក់ដឹកនាំ សមាជិក ព្រមទាំងជំនួយការផែ្នកក្រៅប្រព័ន្ធទាំងអស់ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។


លោក ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាការចូលរួមរបស់ពួកយើងទាំងអស់គ្នា និងមិនទុកអ្នកណាម្នាក់ចោលឡើយ...

KKKចំនួនអ្នកទស្សនា: Views


 ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីបញ្ហាសុខភាព និងបរិស្ថានល្អ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអនុលោមដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ ដែលផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ក្រសួងបរិស្ថាន បានសហការរៀបចំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការ Yeryuzu Doktorlari  នៃប្រទេសតួគី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា និងតំណាងស្ថានទូតប្រទេសតួគីប្រចាំកម្ពុជា ដែលមានលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអធិបតី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  ព្រមទាំងក្រសួងបរិស្ថាន និងក្រុមការងាររដ្ឋាភិបាលខេត្តត្បូងឃ្មុំ ក្នុងកម្មវិធីអប់រំ អនាម័យបរិស្ថាន សុខភាព និងពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ  ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលប្រជាពលរដ្ឋអញ្ជើញមកពី៤ឃុំ សរុបចំនួន ៧២៨នាក់ ស្ត្រី៤០៥នាក់។

កម្មវិធីនេះមានគោលបំណង
ផ្តល់សេវាសុខាភិបាលដោយក្រុមគ្រូពេទ្យឯកទេសមកពីប្រទេសតួគី ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងអ្នកជំងឺ  ដោយធ្វើការពិនិត្យ ព្យាបាល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្ការ ការអប់រំសុខភាព និងបរិស្ថាន។

នៅក្នុងនោះ លោកជំទាវបានលើកឡើងទាក់ទងនឹងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមរបស់យើងទាំងអស់គ្នា និងធ្វើយ៉ាងណាដើម្បីផ្សារភ្ជាប់ការងារនៅក្នុងសហគមន៍ ជាពិសេសការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានភូមិឋានស្អាត និងបរិស្ថានល្អ។ បន្ថែមពីនេះ លោកជំទាវ បានណែនាំប្រជាពលរដ្ឋឱ្យចូលរួមចំណែកក្នុងកិច្ចការងារការពារបរិស្ថាន ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងសុខភាពសាធារណៈ ជាពិសេសចូលរួមចំណែកក្នុងយុទ្ធនាការបរិស្ថាននានាក្នុងឃុំរបស់ខ្លួន​ រួមមានយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ«សំអាតផ្លូវជាតិ»។

លោកជំទាវបានបន្តថ្លែងថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី១របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ការសិក្សាអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងពង្រឹងសុខភាពសាធារណៈ តាម
រយៈការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសុខាភិបាល រួមមាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់ទិសទី ដើម្បីធានាដល់ការបម្រើសេវាកម្មព្យាបាលប្រជាពលរដ្ឋគ្រប់រូប ពិសេស ចាស់ជរា ជនពិការ ស្ត្រី កុមារ ដោយមិនប្រកាន់វណ្ណៈ ពណ៌សំបុរ ជនជាតិ និងទិន្នាការនយោបាយណាមួយឡើយ។











រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ត្រូវកុំបីយ៉ាង កុំដុតប្លាស្ទិក កុំចោលប្លាស្ទិកក្នុងទឹក កុំកប់ប្លាស្ទិកក្នុងដី...

KKKចំនួនអ្នកទស្សនា: Views

 


កំពង់ឆ្នាំង៖ ក្នុងពិធីប្រកាសជាផ្លូវការ «ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាម សំណល់ប្លាស្ទិក» ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានថ្លែងថា ខេត្ដកំពង់ឆ្នាំង ជាខេត្ដដំបូងដែលបានប្រកាសជា ខេត្ដស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ។


ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដលើកឡើងថា «ចូរក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីអាជ្ញាធរ ក្នុងមូលដ្ឋានខេត្ដកំពង់ឆ្នាំង ត្រូវកុំបីយ៉ាង ដើម្បីបរិស្ថានកម្ពុជាយើង ទទួលបានភាពស្អាតលើមេឃ ភាពស្អាតលើដី និងភាពស្អាតក្នុងទឹក គប្បី កុំដុតសំរាមប្លាស្ទិក កុំកប់សំរាមប្លាស្ទិក កុំចោលសំរាមប្លាស្ទិកក្នុងទឹក»។

សូមបញ្ជាក់ផងដែរថា ពិធីប្រកាសជាផ្លូវការ ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាមសំណល់ប្លាស្ទិក ត្រូវបានប្រព្រឹត្ដិទៅនៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋាន ខេត្ដកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន គណៈអភិបាលខេត្ដកំពង់ឆ្នាំង មន្ដ្រីរាជការ មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ១ម៉ឺននាក់។











ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តសៀមរាប...

KKKចំនួនអ្នកទស្សនា: Views


 សៀមរាប ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សៀមរាប អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

 👉ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូល Subscribe Channel របស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន តាមរយៈ 

+Youtube Channel ៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន)  https://www.youtube.com/channel/UCRh-7Zn6fhctrezY5BZk2qw

+Facebook៖(ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន)https://www.facebook.com/profile.php?id=100055580062326

+ Facebook page៖ (ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្តប៉ៃលិន) https://www.facebook.com/akppailin/ 

+TikTok៖(ព័ត៌មានAKPប៉ៃលិន)https://vt.tiktok.com/ZSN7SMDA2/








ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យ​ប្រេីប្រាស់​អគារសិក្សាថ្មី​ នៅវិទ្យាល័យ ហេង សំរិន ចក ...

KKKចំនួនអ្នកទស្សនា: Views


 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ​ បាន​អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ​សិក្សា​ថ្មី​ ចំនួន​០១ខ្នង​ កម្ពស់២ជាន់ មាន​ ១៦​បន្ទប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​មាន​ការ​អញ្ជើញ​ចូលរួម​ដោយ​ ឯកឧត្ដម​ ជា​ សុផារ៉ា​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រមទាំង​មន្រ្ដី​រាជការ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រជាពលរដ្ឋ​ ប្រមាណ​ជាង​ ៤០០០នាក់ នាព្រឹក​ថ្ងៃ​សៅរ៍​ ៥រោច​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស. ២៥៦៨​ ត្រូវ​នឹងថ្ងៃទី១៨​ ខែ​មករា​ ឆ្នាំ២០២៥​ ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ ក្នុងភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។


សូមបញ្ជាក់ថា ៖ អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជា គោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន តាមរយៈឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងឆ្លើយតបនឹងបំណងប្រាថ្នារបស់ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រាប់ការសិក្សា ដើម្បីក្លាយជាយុវជន មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។ អគាសិក្សានេះសង់ឡើង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ មានរចនាបថខ្មែរ បំពាក់នូវសម្ភារៈប្រើប្រាស់ សម្រាប់ការរៀន និងបង្រៀន និងជាអគារសិក្សា គិតគូរជាពិសេសលើបរិស្ថាន ទាញយកពន្លឺធម្មជាតិយកមកប្រើប្រាស់ លំហូរខ្យល់អាកាសធម្មជាតិ ចេញចូលល្អ បំពាក់ថាមពលអគ្គិសនីដោយថាមពលកកើតឡើងវិញ បំពេញបន្ថែមដោយការដាំដើមឈើ ថ្នាលបណ្តុះកូនឈើ សួនច្បារ ដែលផ្តល់នូវភាពស្អាត បៃតង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្សនៅក្នុងការរៀនសូត្រ។











 
kkk