2023 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

តាមច្បាប់...

KKKចំនួនអ្នកទស្សនា: Views


 មកដឹងការពិត ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Jeep ជាមួយនឹងអ្នកបើកបរម៉ូតូ កាំម៉េរ៉ាសុវត្ថិភាពបង្ហាញថាអ្នកបើករថយន្តគឺគោរពតាមច្បាប់..


ភ្នំពេញៈ បើតាមប្រភពព័ត៌មាន ដកស្រង់ពីកាំម៉េរ៉ាសុវត្ថិភាពដែលថតជាប់ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង  រថយន្ត Jeep ស្លាកលេខ 2CB-9963 ជាមួយនឹងអ្នកបើកបរម៉ូតូ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កែងសាលាផារ៉ាហ្គនទួលគោក ទល់មុខភោជនីយដ្ឋានឌីមសាំ ផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ កាលពីវេលាម៉ោង ១០:០០ នាទីយប់ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញថា អ្នកបើកបរថយន្ត Jeep មានការគោរពច្បាប់ចរាចរណ៍ បើកបរក្នុងល្បឿនធម្មតា មិនមានករណីវ៉ាជែង ឬ ប្រណាំងរថយន្តដូចជាការចុះផ្សាយ ឬ អត្ថាធិប្បាយលើបណ្ដា facebook page មួយចំនួននោះទេ។

ជាការលើកឡើង ដូចមានរូបភាពក្នុងកាំម៉េរ៉ាសុវត្ថិភាពឃើញ គឺអ្នកបើកបររថយន្ត Jeep ជិះ ពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនធម្មតាលុះមកដល់ផ្លូវ ប្រសព្វខាងលើ រថយន្តបានបន្ថយល្បឿន ហើយវៃភ្លើងសញ្ញាឆ្លាស់គ្នាហ្វាកូដប្រហែលជា ២៣ម៉ែត្រមុន បន្តរហូតដល់ផ្លូវប្រសព្វ ដើម្បីបញ្ជាក់ឱ្យអ្នកដំណើរនៅផ្លូវប្រសព្វបានជាដឹង លុះពេលមកដល់ជិតហួសទ្រូងផ្លូវប្រសព្វ ស្រាប់តែម៉ូតូបើកបរក្នុងល្បឿនយ៉ាងលឿន បើកដោយមិនគោរពសិទ្ធិផ្លូវអាទិភាពរបស់រថយន្ត បណ្តាលឱ្យបុកផ្នែកខាងស្តាំដៃចំហៀងចុងកង់រថយន្តខាងឆ្វេង  ធ្វើឱ្យអ្នកបើកបរម៉ូតូ ផ្លោងចេញពីផ្នែកខាងឆ្វេងនៃរថយន្តទៅផ្នែកខាងស្តាំធ្លាក់បោកក្បាលលើចិញ្ចើមផ្លូវស្លា-ប់បា-ត់បង់ជីវិ-តនៅនឹងកន្លែងកើតហេតុ។ នេះបើយោងតាមសក្សី និងយោងតាមកំណត់ហេតុរបស់ប៉ូលីសចរាចរណ៍ដែលបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុអ្នកបើករថយន្ត Jeep មិនបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវនោះឡើយ។ មូលហេតុដែលគាត់គេចចេញពីកន្លែងកើតហេតុ គឺដោយសារតែ ប្រជាពលរដ្ឋនៅជុំវិញនោះដែលឃើញហេតុការណ៍ពិតថាម៉ូតូជាអ្នកបើកលឿនខុសច្បាប់ចរាចរណ៍ បានណែនាំឱ្យគាត់ចេញពីកន្លែងកើតហេតុសិន ជៀសវាងប្រឈមនឹងការយល់ច្រលំពីមហាជន ធ្វើកាកាត់សេចក្តីក្រៅច្បាប់ដែលអាចនឹង បង្កឡើងដោយមានការយល់ច្រឡំបន្ថែមទៀត ទើបអ្នកបើករថយន្ត បានចាកចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្ន។

 តាមសាច់ញាត្តិអ្នកបើកបររថយន្ត បាននិយាយប្រាប់អង្គភាពសារព័ត៌មានយើងថា ម្ចាស់រថយន្ត Jeep បានចូលខ្លួនដោះស្រាយចាប់តាំងពី ពេលកើតហេតុភ្លាមៗ និងជាបន្តបន្ទាប់ ហើយអ្នកបើករថយន្តក៏បានចូលខ្លួន ដោយស្ម័គ្រចិត្តមកប្រាប់សមត្ថកិច្ចអំពីរឿងហេតុពិត និងស្នើសុំឱ្យស្វែងរកយុត្តិធម៌ ក្នុងនោះក្រុមគ្រួសាររបស់ម្ចាស់រថយន្ដ Jeep ក៍បានព្យាយាមជួបភាគីខាងម៉ូតូដើម្បីរកដំណោះស្រាយ ប៉ុន្តែតំណាងភាគីខាងម៉ូតូបានផ្តាំប្រាប់ថាកំពុងជាប់ធ្វើបុណ្យមិនទាន់អាចជួបដោះស្រាយបានទេ។

បើតាមតែដឹងកាលពីថ្ងៃទី១៦ ខែឆ្នូឆ្នាំ២០២៣កន្លងមក ឪពុកម្តាយអ្នកបើករថយន្តបានទៅចូលរួមពិធីបុណ្យសពអ្នកបើកបរម៉ូតូ ដើម្បីជាការគោរព និងចូលរួមរំលែកទុក្ខក្រុមគ្រួសារ ហើយបានចូលបច្ច័យបុណ្យចំនួន ១ពាន់ដុល្លារអាមេរិក ជាការចូលបច្ច័យតាមទំនៀមទំលាប់ប្រពៃណីសាសនា។ 

ហើយក្រុមគ្រួសារបានទទួលយកបច្ច័យ និងបានឱ្យពរជ័យដល់ ឪពុកម្តាយអ្នកបើករថយន្តក្នុងអត្ថន័យនៃពិធីសាសនា។

 បើតាមប្រព័ន្ធបណ្តាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយ និងអត្ថាធិប្យាយមានការលើសលួស ហាក់ចោទប្រកាន់ ខាងភាគីរថយន្តបង្ខំឱ្យគ្រួសារសពទទួលយកសំណង់ ១ ពាន់ដុល្លារ និងឱ្យបញ្ចប់រឿង ទៅវិញ ដែលអាចជាហេតុបង្កឱ្យមានការរើសអើង និងមានភាពខឹងសម្បារដល់មហាជន ដោយព្យាយាមចូលទៅយករូបសាច់ញាតិខាងភាគីម្ចាស់រថយន្តដែលមិនមានការពាក់ព័ន្ធអ្វីសោះមកផ្សព្វផ្សាយឱ្យសាធារណៈ ដោយភ្ជាប់នឹងឋានៈតួនាទីបុគ្គល និងថ្នាក់ដឹកនាំមួយចំនួន ក្នុងន័យភ្ជាប់បង្ហាញឱ្យគេឃើញថា ជាក្រុមអ្នកមានអំណាច ធ្វើបាបអ្នកទន់ខ្សោយ ដែលតាមការពិតភាគីម្ចាស់រថយន្ត ពុំដែលបានទៅសុំអន្តរាគមន៍ពីអ្នកណាមួយ ឬពុំមានអំណាច យសស័ក្តិ លុយកាក់អ្វីទៅអន្តរាគមន៍លើរឿងនេះទាល់តែសោះ ដោយពឹងផ្អែកទាំងស្រុងលើច្បាប់និងសមត្ថកិច្ចអនុវត្តច្បាប់ដើម្បីរកយុត្តិធម៌ក្នុងសំណុំរឿងនេះ។

ប្រសិនបើដូចបណ្តាញសង្គមខ្លះលើកឡើងថា ១ ពាន់ដុល្លារ ជាថ្នូរនៃការដកបណ្ដឹង តើគ្រួសារភាគីខាងម៉ូតូ ដែលជាគ្រួសារមួយមានការគិតគូរល្អ មានចំណេះដឹងខ្ពស់ ព្រមទទួលយកនៅពេលនោះដែរឬទេ?  ច្បាស់ណាស់ គ្រួសារភាគីខាងម៉ូតូដឹង និងយល់ច្បាស់ថាប្រាក់ចំនួន ១ពាន់ដុល្លារ នេះគឺជាប្រាក់ចូលបច្ច័យបុណ្យ ទើបទទួលយក ពុំមែនជាថ្នូរនឹងការដកពាក្យបណ្ដឹងឡើយនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំ បានដកស្រង់មកធ្វើការចុះផ្សាយនេះ គឺគ្រាន់តែដើម្បីឱ្យមហាជន ស្វែងយល់ និងកុំមានការភាន់ច្រឡំ និងកាត់បន្ថយភាពចលាចលក្នុងសង្គមតាមរយៈបណ្ដាញសង្គម តែប៉ុណ្ណោះ និងទុកពេលជូនសមត្ថកិច្ច និងមន្រ្ដីយុត្ដិធម៌អនុវត្ដតាមនីតិវិធីច្បាប់ ដើម្បីឱ្យទទួលបានយុត្ដិធម៌សម្រាប់ក្រុមគ្រួសារទាំងសងខាង។





ល្មមដល់ពេលរដ្ឋាបាលថ្មី ដាក់មន្ត្រីជំនាញ ចុះសេុីបអង្កេតឲ្យបានសុីជម្រៅ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិៈ​សេះ​លែងដៃ ?

KKKចំនួនអ្នកទស្សនា: Views




 ល្មមដល់ពេលរដ្ឋាបាលថ្មី ដាក់មន្ត្រីជំនាញ ចុះសេុីបអង្កេតឲ្យបានសុីជម្រៅ លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិៈ​សេះ​លែងដៃ ?

ខេត្តក្រចេះ @​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ត្រី​សាធារណការ​ខេត្ត​ក្រចេះ បាន​បង្ហើប​ឲ្យដឹងថា ទោះបី​រឿងអាស្រូវ​ពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏​លោក សេង ឈួន ​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

សូម្បីតែ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​មិន​ទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ពេញបន្ទុក របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ នៅឡើយ​។​

ដូចច្នេះហើយ​ទើប​លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ធំៗ នៅ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ភាគច្រើន​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់ ហើយ​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ ដោយ​មិនបាច់​ចូល​ថ្លឹង​ឲ្យបាន​ត្រឹមត្រូវ​តាម​ការ​​កំណត់​នោះ​ទេ​។​

ប្រភព​បានឲ្យដឹង​ទៀតថា ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ទាំងនោះ​គ្រាន់តែ​ឈប់​បង់លុយ​ឲ្យ​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​តាម​ការកំណត់ គឺ​អាច​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​រលូន​។​

ជាងនេះទៅទៀត​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​បក្ខពួក​ខ្លួន ទើប​ឈ្មួញ​ធំៗ ដឹក​ជញ្ជួន​ទំនិញ​ទៅដល់​គោលដៅ​។​

បញ្ហា​នេះ​គឺជា​រឿង របស់លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង លោក សាំង ប៊ុនថេន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ចំពោះ​អំពើ​ពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​មាន​ជ័យ​

​ស្រុក​ស្នួល កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​ពី​ក្រុមអាជីវករ​ដឹកទំនិញ តូច ធំ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ។​

ហេតុនេះហើយ​ទើប​មាន សេចក្តីអំពាវនាវ​ឲ្យ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទេីប​ឡេីងកាន់តំណែង​ថ្មីៗ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់លោក នូ សុ​វណ្ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មានជ័យ និង​លោក សាំង ប៊ុនថេន ជាបន្ទាន់ ព្រោះ​រឿង​អាស្រូវ​ពុករ​លូ​យ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​៕

ចេញផ្សាយថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣ .លេខទូរស័ព្ទ

093379612






នៅថ្ងៃទី២២ធ្នូ២០២៣ ក្រសួងមហាផ្ទៃសម្រេចបណ្ដេញនគរបាលជាតិ ១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយពីធ្វើតេស្ត...

KKKចំនួនអ្នកទស្សនា: Views






 នៅថ្ងៃទី២២ធ្នូ២០២៣ ក្រសួងមហាផ្ទៃសម្រេចបណ្ដេញនគរបាលជាតិ ១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយពីធ្វើតេស្ត...

រកឃើញសារធាតុញៀន។ ប្រជាពលរដ្ឋ សូមចូលរួមគាំទ្រ នឹងអបអសាទរ ចំពោះចំណាត់ការ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។



ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1កាន់តំណែងដុះស្លែភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចខេត្តព្រៃវែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់អាងខ្នងលោកឌុច គន្ធាអភិបាលរងទទួលបន្ទុកផ្នែកជញ្ជីង...

KKKចំនួនអ្នកទស្សនា: Views

 


ផ្សាយថ្ងៃទី២២/១២/២០២៣ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ទោះប្បីជាមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ?

ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1 មិនគូរបណ្ដែតបណ្ដោយឲ្យឈ្មួញដឹកលេីសទំងន់តាមអំពេីចិត្ត។

ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីនទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។

ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។

 ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។

រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។

រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។ទំនាក់ទំនងព័ត៌មានទូរ័សព្ទលេខ.០៩៣៣៧៩៦១២..







ឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ

KKKចំនួនអ្នកទស្សនា: Views

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុងស្រុកទាំង៧ ខេត្តក្រចេះ...




នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុងស្រុកទាំង៧ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ៕










កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ឋិតក្នុងទឹកដី សង្កាត់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកដំណើរការលេងបាន សមត្ថកិច្ចមិនហ៊ានបង្ក្រាប

KKKចំនួនអ្នកទស្សនា: Views

 កាស៊ីណូគ្មានស្លាកយីហោ មួយកន្លែង ឋិតក្នុងទឹកដី សង្កាត់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកដំណើរការលេងបាន សមត្ថកិច្ចមិនហ៊ានបង្ក្រាប...




ខេត្តស្វាយរៀង៖ពលរដ្ឋល្អបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងសុីសងជល់មាន់មួយកន្លែង ជ្រកក្រោមផ្លាកកាស៊ីណូគ្មានផ្លាកយីហោ បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ នៅទល់មុខ កងអនុសេនាតូលេខ១ ធ្លក ឋិតនៅក្នុងភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។


ពួកគាត់បានលើកឡើងថាពួកគាត់ឃើញក្រុមអ្នកញៀនល្បែង មានពលរដ្ឋខ្មែរ ~ជនជាតិវៀតណាម~ជនជាតិចិន ចូលលេងល្បែងស៊ីសងជល់មាន់ និងល្បែងមួយចំនួនទៀត យ៉ាងច្រើនកុះហូរកញ្ជ្រៀវត្រហឹងអ៊ឹងកង មិនរំខានដល់អាជ្ញាធរទីនោះឡើយ។


ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង "ជ្រកក្រោមកាស៊ីណូ ដែលមិនមានស្លាកយីហោ"នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ។


ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើង មិនបានសុំការបំភ្លឺ ពីសមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់កសិណូ នៅទីនោះ ដោយអង្គភាពយើងមិនមានលេខទូរសព្ទ ដើម្បីទំនាក់ទំនង។


ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា អជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ក្នុងសង្កាត់ព្រៃអង្គុយ និងចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។


អាស្រ័យហេតុនេះ ពលរដ្ឋសំណូមពរដល់ លោក ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមលោកជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវភាពជាក់ស្តែង និងមានវិធានការបង្ក្រាប! ល្បែងសុីសង គ្រប់ប្រភេទ នៅក្នុង”កាស៊ីណូ”គ្មានស្លាកយីហោ ឋិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។


ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់អង្គភាព កាសែត ស្ទឹងមានជ័យ យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕





ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន...

KKKចំនួនអ្នកទស្សនា: Views

 ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន...



នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារលោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានសម្រាលកូនរួច កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។







ក្នុងឱកាសនោះ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយមួយចំនួនរួមមាន ៖ សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត , ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ ០២យួរ រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕

ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VOD...

KKKចំនួនអ្នកទស្សនា: Views

 


ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VOD...


ភ្នំពេញ៖ ជុំវិញការផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនី VOD នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើការចេញផ្សាយនូវរឿងរាវមិនពិត មិនគ្រប់ជ្រុងជ្រោយ នេះបង្ហាញថា ការផ្សាយនេះមានចេតនាបង្កាច់បង្ខូចកិត្ដិយស និងជាការញុះញ៉ុងអោយមានការយល់ច្រឡំមកលើ ឯកឧត្ដម អ៊ាង សុផល្លែត។
 
ជុំវិញការផ្សាយព័ត៌មានមិនពិតខាងលើនេះ ឯកឧត្ដម អ៊ាង សុផល្លែត បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយមានសំណៅដើមដូចនេះ «កន្លងមកមានករណីផ្សព្វផ្សាយបំផ្លើសការពិត ក្នុងគោលបំណងមួលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំ ដោយបុគ្គលឈ្មោះ លី ប៉េង តាមរយៈវិទ្យុ និងបណ្ដាញព័ត៌មានសង្គម។ ខ្ញុំសូមជម្រាបជូនសាធារណជនមេត្ដាជ្រាបថា ករណីចោទប្រកាន់ខាងលើ បានឆ្លងកាត់ការដំណើរនីតិវិធីតុលាការរួចហើយ ហើយដែលបានសម្រេចផ្ដន្ទាទោសបុគ្គលឈ្មោះ លី ប៉េង នេះជាស្ថាពរ និងកំពុងបន្ដអនុវត្ដនីតិវិធីរបស់តុលាការ»។



  បើយោងតាមសំណេរសេចក្ដីប្រកាសព័ត៌មានខាងលើនេះ មានន័យថាការផ្សព្វផ្សាយរបស់ VOD គឺផ្សាយខុសពីការពិត  ខ្វះការពិចារណា និងមិនមានប្រភពច្បាស់លាស់គ្រប់ជ្រុងជ្រោយនោះទេ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A និងសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

KKKចំនួនអ្នកទស្សនា: Views


 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A និងសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ 


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន៩នាក់ និងសិស្សានុសិស្សសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 


ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនក្មួយ ក្នុងការសិក្សារៀនសូត្រ គួបផ្សំ និងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ឲ្យងខិតខំរៀនសូត្រ ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោក «អ្នកចេះគឺជាប់»។


ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្ត និងចាត់ទុកដាក់ លើវិស័យអប់រំ ដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សម្រាប់ប្រទេសជាតិ និងចូលរួមអបអរសាទរ សប្បាយរីករាយជាមួយក្មួយៗ សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ សំរាប់ឆ្នាំសិក្សា២០២២-២០២៣។


នាឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឧបត្ថម្ភថវិកាជូនប្រធាន អនុប្រធានការិយាអប់រំយុវជន និងកីឡាស្រុក ៣នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល, នាយក នាយករងវិទ្យាល័យ ៨នាក់ ក្នុងម្នាក់ ថវិកា១០ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ បង្រៀនវិទ្យាល័យចំនួន១០នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល, សិស្សប្រឡងជាប់និទ្ទេស A ចំនួន៩នាក់ ក្នុងម្នាក់ថវិកា ២លានរៀល, សិស្សចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ចំនួន២២០នាក់ ក្នុងម្នាក់ថវិកា ១ម៉ឺនរៀល, សិស្សានុសិស្សដែលជាប់ និងធ្លាក់ចំនួន ៤៧០នាក់ ,គណបក្សស្រុក ១៧នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និងមេឃុំទាំង៧ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ៕










 
kkk