February 2026 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ក្រសួងព័ត៌មាន សហការបោះពុម្ពសៀវភៅ«ស្នាមញញឹមកម្ពុជា» សម្រាប់កិច្ចប្រជុំ Francophonie ...

KKKចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ សៀវភៅ«ស្នាមញញឹមកម្ពុជា» នឹងលេចរូបរាងឡើង ដើម្បីសាទរកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំងនៅកម្ពុជា នាអំឡុងចុងឆ្នាំ២០២៦នេះ។ វណ្ណកម្មថ្មីនេះ សម្រិតសម្រាំងចងក្រងក្រោមកិច្ចសហការរវាងក្រសួងព័ត៌មាន ក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ និងក្រុមការងារ Wonders of Cambodia ដោយមានការចូលរួមមួយផ្នែកពីមូលនិធិ ម៉ានី។ 


សៀវភៅនេះ នឹងរៀបរាប់រឿងរ៉ាវផ្សេងៗ ដែលជាអត្តសញ្ញាណរបស់កម្ពុជា ប្រាប់ទៅកាន់មេដឹកនាំពីបណ្ដាប្រទេសនិយាយភាសាបារាំង ដែលមកកាន់ទឹកដីអច្ឆរិយ នាកិច្ចប្រជុំខាងមុខ។ ប្រពៃណី ទំនៀមទម្លាប់ ម្ហូបអាហារ ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ប្រវត្តិសាស្រ្ត នយោបាយការទូត នឹងមានវត្តមាននៅក្នុងវណ្ណកម្មមួយនេះ។


មិនតែប៉ុណ្ណោះ ប្រវត្តិនៃការបង្កើតសមាគមក្រុមប្រទេសនិយាយភាសាបារាំង ដោយក្នុងនោះមានព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គឺជាបិតាស្ថាបនិកមួយព្រះអង្គ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី, កេរដំណែលស្ថាបត្យកម្មសំណង់ ដែលបន្សល់ទុកតាំងពីជំនាន់សម័យបារាំង និងដំណាក់កាលអភិវឌ្ឍប្រទេសកម្ពុជា ក្រោយសម័យអាណានិគមបារាំង (១៨៦៣-១៩៥៣) ក៏នឹងរំលេចនៅក្នុងសៀវភៅ«ស្នាមញញឹមកម្ពុជា» ដែរ។


លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានយល់ស្រប និងគាំទ្រដល់គម្រោងបោះពុម្ពផ្សាយវណ្ណកម្មថ្មី ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជានេះ។ ក្នុងជំនួបពិភាក្សា និងផ្លាស់ប្តូរគំនិតយោបល់ជុំវិញសៀវភៅ«ស្នាមញញឹមកម្ពុជា» នៅរសៀលថ្ងៃទី១០ កុម្ភៈ លោក នេត្រ ភក្ត្រា ក៏យល់ឃើញថា សៀវភៅនេះ នឹងអាចជួយលើកមុខមាត់កម្ពុជាថែមទៀតលើឆាកអន្តរជាតិ។ បើតាមរដ្ឋមន្រ្តីព័ត៌មាន វណ្ណកម្មនេះ នឹងបង្ហាញអត្តសញ្ញាណកម្ពុជា ទៅបណ្ដាថ្នាក់ដឹកនាំពីប្រទេសនិយាយភាសាបារាំង និយាយដោយឡែក ហើយនឹងបង្ហាញកិត្យានុភាពកម្ពុជា ទៅកាន់មនុស្សជុំវិញពិភពលោកតែម្ដង និយាយជារួម ។


លោក នេត្រ ភក្ត្រា ដែលទទួលភារកិច្ចជាប្រធានគណៈកម្មការផ្សព្វផ្សាយព័ត៌មាន នាកិច្ចប្រជុំប្រទេសនិយាយភាសាបារាំង បានថ្លែងដូច្នេះ៖«យើងនឹងអាចយកសៀវភៅនេះ ទៅដាក់បង្ហាញទៅគណៈប្រតិភូផង និងអ្នកសារព័ត៌មានផង នៅក្នុងកិច្ចប្រជុំនោះ»។


វណ្ណកម្ម ដែលបង្ហាញពីស្នាមញញឹមកម្ពុជា ទៅកាន់ពិភពលោកនេះ នឹងរៀបរៀងឡើងជាពីរភាសា រួមមានភាសាបារាំង និងភាសាខ្មែរ។ វណ្ណកម្មនេះ ជាការរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជាផង និងដើម្បីសាទរកិច្ចប្រជុំប្រទេសនិយាយភាសាបារាំងនៅកម្ពុជា នៅចុងឆ្នាំ២០២៦។


លោក ប៉ាស្កាល់ មេឌីវីល (Pascal Medeville) ស្ថាបនិកក្រុមហ៊ុនបកប្រែ SIMILI និងជាតំណាងក្រុមការងារ Wonders of Cambodia បាននិយាយថា សៀវភៅមួយក្បាលនេះ នឹងធ្វើឱ្យពិភពលោកលែងយល់ខុស និងភាន់ច្រឡំមកលើប្រទេសកម្ពុជា ក្រោមរូបភាពផ្សេងៗទៀត។ លោក ប៉ាស្កាល់ មេឌីវីល ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា ជាង១៦ឆ្នាំមកនេះ បានមើលឃើញថា ប្រទេសកម្ពុជាស្រស់ស្អាតណាស់ ប្រជាជនខ្មែរល្អណាស់ ម្ហូបអាហារខ្មែរឆ្ងាញ់ណាស់ ប៉ុន្តែបរទេសបែរជាស្គាល់តែម្ហូបអាហារចិន ថៃ និងវៀតណាមទៅវិញ។ មិនតែប៉ុណ្ណោះ បរទេសខ្លះនៅតែស្គាល់កម្ពុជា ថា ត្រឹមជាក្រុមខ្មែរក្រហម ដែលជាការគិតខុសចំពោះកម្ពុជា។


«ខ្ញុំនៅតែរៀនអ្វីថ្មីៗពីកម្ពុជា។ កម្ពុជា មានវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ តំបន់ឆ្នេរ ប្រព័ន្ធទឹក និងបែបរូបី អរូបីជាច្រើនទៀត ដែលខ្ញុំនៅបន្តសិក្សារៀនសូត្រពីកម្ពុជា»។ នេះបើតាមអ្នកជំនាញស្រាវជ្រាវសង្គមចិន ។


សម្រាប់លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ វណ្ណកម្មមួយនេះ នឹងអាចឱ្យក្រុមប្រទេសនិយាយភាសាបារាំង ដែលមានប្រជាជនជាង៣០០លាននាក់ ទទួលបានចំណេះដឹង និងបានស្វែងយល់ពីកម្ពុជាច្បាស់ជាងមុន។ អ្នកកាសែតមានបទពិសោធជាង៣០ឆ្នាំរូបនេះ រំពៃទុកមុនហើយថាសៀវភៅ«ស្នាមញញឹមកម្ពុជា» នឹងមានប្រយោជន៍ខ្លាំងណាស់ដល់កម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ។


«សៀវភៅមួយក្បាលនេះ នឹងនិយាយពីលក្ខណៈពិសេសរបស់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា ទៅកាន់ប្រទេសនិយាយភាសាបារាំង ឱ្យគេបានដឹងពីភាពអស្ចារ្យរបស់កម្ពុជា»។ នេះបើតាមសហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ។


ចាប់ផ្តើមដំបូងនៅឆ្នាំ១៩៨៦ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យជាដើម៕

អត្ថបទដោយថ្មីៗ







លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី...

KKKចំនួនអ្នកទស្សនា: Views


ស្ថិតក្នុងបរិយាកាសដ៏សោកសៅនេះដែរលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនដល់ក្រុមគ្រួសារនៃសព។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។




ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។

ខេត្តសៀមរាប ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia



ខ្ញុំបាទអោម សម ចាងហ្វាងកាសែតស្ទឹងមានជយ័ នឹងក្រុមការងាររបស់អង្គភាពទាំង២៥ខេត្តក្រុង...

KKKចំនួនអ្នកទស្សនា: Views


សូមគោរពអបអរសាទរ លោក ជា កែវចិន្តា ដែលទទួលបាននូវសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ ក្នុងការតែងតាំងឡេីងវិញក្នុងមុខតំណែងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន។








English Below- នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន...

KKKចំនួនអ្នកទស្សនា: Views



បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នាទីស្តីការក្រសួងបរិស្ថាន។ ជំនួបនាឱកាសនេះ ជាការបង្ហាញខ្លួនជាលើកដំបូងក្នុងតួនាទីជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងជាឱកាសនៃការបង្ហាញពីគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសវិស័យបរិស្ថានជាមួយប្រទេសកម្ពុជា។ 


On the afternoon of 2 February 2026, H.E. Dr. Eang Sophalleth, Minister of Environment, received a courtesy call from H.E. Ms. Vivian Loss Sanmartin, Ambassador of the Federative Republic of Brazil, at the Ministry of Environment.


This meeting marked her first official appearance in her capacity as Extraordinary and Plenipotentiary Ambassador of the Federative Republic of Brazil and served as an opportunity to express the intention to strengthen and deepen cooperation across all sectors, particularly in the field of environment, with the Kingdom of Cambodia.










 
kkk