លោក ភួង ណារិន្ទ មេប៉ុស្តិ៍នគរបាលច្រកបុសមន កំពុងសោយសុខជាមួយទំនិញគ្រប់ប្រភេទឆ្លងដែនពីប្រទេសវៀតណាម... 04/04/2024 ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

លោក ភួង ណារិន្ទ មេប៉ុស្តិ៍នគរបាលច្រកបុសមន កំពុងសោយសុខជាមួយទំនិញគ្រប់ប្រភេទឆ្លងដែនពីប្រទេសវៀតណាម... 04/04/2024

KKKចំនួនអ្នកទស្សនា: Views

 

លោក ភួង ណារិន្ទ មេប៉ុស្តិ៍នគរបាលច្រកបុសមន កំពុងសោយសុខជាមួយទំនិញគ្រប់ប្រភេទឆ្លងដែនពីប្រទេសវៀតណាម

ច្រកព្រំដែនបោះមនស្ថិតនៅក្នុងភូមិវាល ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីនគរបាលឈ្មោះ ភួង ណារិន្ទនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ នៅទីនេះបទល្មើសឆ្លងដែនច្រើនគគោកដែលគេអាចមើលនឹងភ្នែកទទេឃើញដោយមិនចាំបាច់ពាក់វ៉ែនតានោះទេ។ គ្មានការត្រួតពិនិត្យអ្វីឲ្យជាក់លាក់នោះទេ គឺគេឃើញតែឈ្មួញដឹកទំនិញឆ្លងដែន ក្តាប់លុយណែនក្នុងដៃយកទៅបង់ឲ្យពួកមន្ត្រីនគរបាលដែលប្រចាំការនៅច្រកទ្វារព្រំដែននោះតែប៉ុណ្ណោះ។ ពួកមន្ត្រីមានសមត្ថកិច្ច ជាពិសេសនគរបាលនៅអង្គុយក្នុងការិយាល័យយ៉ាងស្រួលចាំយកលុយញាត់ហោប៉ៅ។

នៅច្រកបុសមន នេះមានទំនិញសព្វបែបយ៉ាងដែលដឹកតាមរទេះឬរ៉ឺម៉ក…ដែលពួកមន្ត្រីនៅទីនោះអះអាងថាគ្រាន់នឹងដោះស្រាយបាយទឹកទេ បងអើយ គ្មានទំនិញអ្វីជាដុំកំភួនសម្រាប់ធ្វើមានបាននោះឡើយ។ ប្រភពបានឲ្យដឹងថា ទំនិញច្រើនប្រភេទមានដូចជា បន្លែ, ផ្លែ ឈើ, គ្រឿងជ័រ តុ ទូ តូចធំ,… គ្រឿងកំប៉ុង ដែលនឹងបង្កហានិភ័យដល់សុខភាពដឹកតាមរថយន្តឬរ៉ឺម៉ក បន្តកន្ទុយគ្នាឱ្យរដឹកតាំងពីព្រឹកព្រលឹម។ បើពួកមន្ត្រីនៅទី នោះនិយាយថា គ្រាន់តែបានថ្លៃបាយទឹកនោះដូចជាមិនទំនងទេ ពីព្រោះ គ្រប់ដំណើរចេញ,ចូលដែលមិនមានការត្រួតពិនិត្យច្បាស់លាស់នោះសុទ្ធតែត្រូវបង់ប្រាក់ឲ្យមន្ត្រីនគរបាលក្រោមឱវាទលោក ភួង ណារិន្ទ ដែលនៅប្រចាំការទីនោះ។


ប្រភពព័ត៌មានបានរាយការណ៍ថារាល់ទំនិញចេញ, ចូលគឺមិនមានការត្រួតពិនិត្យអ្វីច្បាស់លាស់នោះទេ។ ជាងនេះទៅទៀតនៅពេលដែលភាគីវៀតណាម រឹតបន្តឹងការឆ្លងដែនសូម្បីតែម៉ូតូនោះ ភាគីលោក ភួង ណារិន្ទ មិនដែលខ្វល់អ្វីឡើយឲ្យតែគេបង់ប្រាក់គឺរួចជាការស្រេច។ គេនិយាយថា បណ្ដាជនខ្មែរដែលឆ្លងដែនទៅប្រទេសវៀតណាម សូម្បីតែជិះកង់ក៏ត្រូវមានលិខិតស្នាមបញ្ជាក់ត្រឹមត្រូវដែរ។ ប៉ុន្តែសម្រាប់លោក ភួង ណារិន្ទ វិញគឺបណ្ដែតបណ្ដោយឲ្យមានការចេញ, ចូលដោយសេរីគឺគ្រាន់តែបង់ប្រាក់ជាការស្រេច។ សម្រាប់ទំនិញវិញឲ្យតែបង់លុយគឺមិនខ្វល់នឹងត្រួតពិនិត្យថា ខូចគុណភាពឬយ៉ាងណានោះទេ។


លោក ភួង ណារិន្ទ ត្រូវគេអះអាងថា ជាសេនា និងជាប្រភពហិរញ្ញវត្ថុរបស់លោក ពេជ្រ វីរៈ ស្នងការនគបាលខេត្តស្វាយរៀង, យ៉ាងណាក៏ដោយគេជឿជាក់ថាលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលទើបចូលកាន់តំណែងថ្មីៗនេះ ទំនងជាមិនពាក់ព័ន្ធរឿងផលប្រយោជន៍ជាមួយលោក ភួង ណារិន្ទ និងលោក ពេជ្រ វីរៈ នេះទេ។ ដូច្នេះគេរំពឹងថា លោកអភិបាលខេត្ត ពិនិត្យមើលករណីអំពើពុករលួយរបស់លោក ភួង ណារិន្ទ មេនគរបាលច្រកព្រំដែនបុសមន ស្ថិតនៅក្នុងស្រុករំដួលនោះផង ពីព្រោះថារាល់ការចេញចូលមន្ត្រីនគរបាលនៅច្រកបុសមន មិនដែលត្រួតពិនិត្យអ្វីទាំងអស់។បឋម











0 Comments:

Post a Comment

 
kkk