ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយស សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា រួមដំណើរដោយ លោកបណ្ឌិត ហោ គន្ធា លោក ទូច ប៉ែត ព្រមទាំងសហការី នៃសមាគមសារព័ត៌មាន គ្រុបព័ត៌មានសាមគ្គីថ្មី បានអញ្ជើញចូលរួមពិធីបុណ្យសព ឧបោសិកា ម៉ៃ ពៅ ត្រូវជាម្ដាយបង្កើតលោក ជឺ ជឹម ចាងហ្វាង អង្គភាពសារព័ត៌មាន រស្មីម្ជុលពេជ្ររិទ្ធិជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៥:៣០នាទីរសៀល ក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសប្រកបដោយសមាណទុក្ខ ឯកឧត្ដមបណ្ឌិត និងលោកប្រធានសមាគម ព្រមទាំងសហការី ពិតជាមានសេចក្តីក្ដុកក្ដួល សោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព ព្រមទាំងបានយកថវិកាចូលរួមជាបច្ច័យចំនួនសរុប 4,617,000៛(បួនលានហុកសិបមួយម៉ឺនប្រាំពីពាន់រៀល) ប្រគល់ជូនគ្រួសារសព ដេីម្បីចាត់ចែងពិធីបុណ្យសពតាមការគួរ។

Monday, September 30, 2024
www.kasetstuengmeanchey.com









0 Comments:
kkkShare This
Post a Comment