អូររាំងឪ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក ញ៉េប សុចិន្ដា នាយកសាលាបឋមសិក្សាចក ដឹកនាំសិស្សានុសិស្សចំនួន ២៥នាក់ ដាំកូនឈើចំនួន ១២ដើម ក្នុងនោះបេង ៦ដើម និងឈើទាល ៦ដើម នៅបរិវេណសាលាបឋមសិក្សាចក ស្ថិតនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាការចូលរួមជាមួយយុទ្ធនាការ "ពន្លកបៃតង" ដេីម្បីលើកកម្ពស់សោភ័ណភាពសាលា បណ្ដុះគំនិតដល់សិស្សានុសិស្សឱ្យចេះស្រឡាញ់ ថែរក្សា និងចូលរួមដាំកូនឈើ ក៏ដូចជាបង្កើនភាពបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រោមការចង្អុលបង្ហាញ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
![]() |

Friday, October 11, 2024
www.kasetstuengmeanchey.com








0 Comments:
kkkShare This
Post a Comment