ឯកឧត្ដម ម៉ៅ ឌុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី លីម ដាលី ត្រូវជាភរិយា លោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ... ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឯកឧត្ដម ម៉ៅ ឌុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី លីម ដាលី ត្រូវជាភរិយា លោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ...

KKKចំនួនអ្នកទស្សនា: Views


ឯកឧត្ដម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ សមាជិក ក្រុមគ្រួសារ សសយក ខេត្ដត្បូងឃ្មុំ គោរពវិញ្ញាណក្ខន្ធសព លោកស្រី លីម ដាលី ដែលជាភរិយារបស់ លោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពនៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២:២២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៣១ឆ្នាំ ដោយរោគគាពាធ ស្ថិតនៅភូមិ​ជីមាន់​ ឃុំ​ ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​។


ក្នុងនាម ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក.ខេត្តត្បូងឃ្មុំទាំងអស់ ពិតមានសេចក្ដីតក់ស្លុត ក្ដុកក្ដួល អាឡោះអាល័យ និងសោយស្ដាយជាអនេក ចំពោះលោក លោក បួនសេង សុវិទ្យា និងក្រុមគ្រួសារសព ដែលបានបាត់បង់ ឧត្ដមភរិយា ប្អូនស្រី បងស្រី អ្នកមី អ៊ុំស្រី និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះលោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកស្រី លីម ដាលី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





0 Comments:

Post a Comment

 
kkk