ស្ទឹងត្រែង ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយនាយ ពលទាហាន និងមន្ត្រីឧទ្យានុរក្ស នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជេីញចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងមន្រ្តីរាជការ នៃក្រសួងបរិស្ថាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
នាក្នុងឱកាសពិធីសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងថវិការ សម្ភារៈ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូននាយពលទាហាន នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន សម្រាប់ប្រេីប្រាស់ តាមតម្រូវការចាំបាច់។

Tuesday, September 09, 2025
www.kasetstuengmeanchey.com




0 Comments:
kkkShare This
Post a Comment