គណៈប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

គណៈប្រតិភូបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!


នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយលោក លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ បានធ្វើបដិសណ្ឋារកិច្ច គណៈប្រតិភូយោធាទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វូ វ៉ាន់ឌៀន មេបញ្ជាការ បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ ដែលបានអញ្ជើញមកដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។


ន្ទាប់ពីបានឧទ្ទេសនាម សួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករួចហើយ ភាគីទាំងពីរបានធ្វើការជូនអំណោយអនុស្សាវរីយ៍ឲ្យគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ៕

















No comments:

Post a Comment

Pages