ពលរដ្ឋមកពីទីជិតទីឆ្ងាយ ប្រមាណជាង១ម៉ឺននាក់ បានមកមើលការប្រណាំងទូក ប្រណាំងកាណូត និងប្រគុំតន្ត្រី ដែលរៀបចំដោយរដ្ឋបាលស្រុកកំពង់លែង ក្នុងឱកាសអបអរសាទរ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបសំពះព្រះខែ ឆ្នាំ២០២៤... ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ពលរដ្ឋមកពីទីជិតទីឆ្ងាយ ប្រមាណជាង១ម៉ឺននាក់ បានមកមើលការប្រណាំងទូក ប្រណាំងកាណូត និងប្រគុំតន្ត្រី ដែលរៀបចំដោយរដ្ឋបាលស្រុកកំពង់លែង ក្នុងឱកាសអបអរសាទរ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបសំពះព្រះខែ ឆ្នាំ២០២៤...

KKKចំនួនអ្នកទស្សនា: Views


កំពង់ឆ្នាំង ៖ប្រជាពលរដ្ឋអញ្ជើញមកពីទីជិតទីឆ្ងាយ ប្រមាណ ជាង១ម៉ឺននាក់ បានមកមើលការប្រគុំតន្រ្តី និងប្រណាំងទូក ប្រណាំងកាណូត ដែលរៀបចំដោយ រដ្ឋបាលស្រុកកំពង់លែង ការប្រណាំងទូកនេះ បានធ្វើឡើង នារសៀលថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានឲ្យដឹងថា ការប្រណាំងទូកនេះ រៀបចំធ្វើឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងដើម្បីចូលរួអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ប្រពៃណីជាតិ ដែលមានតាំងពីយូរលង់ណាស់មកហើយ សំដៅធ្វើឲ្យកូនចៅជំនាន់ក្រោយបានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារប ស់ យើងបានបន្សល់ទុកឲ្យ និងថែរក្សាបានគង់វង្សទៀតផង។

គួរបញ្ជាក់ផងដែរថារដ្ឋបាលស្រុកកំពង់លែងបានរៀបចំពិធីសប្បាយសប្បាយជាច្រើនដែលមានរយៈពេល ៦ថ្ងៃ ចាប់ តាំងពីថ្ងៃទី២៤ រហូតមកដល់នឹងថ្ងៃទី២៩ ខែតុលា នេះផងដែរ គួររំលេចផងដែរថាការប្រារព្ធពិធីនេះ រដ្ឋបាលស្រុកក្រោមការដឹកនាំរបស់លោកអភិបាលស្រុកកំពង់លែង លោកយ៉ែម លក្ខិណា គឺបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាំងពីលោកអភិបាលមកកាន់ជាអភិបាលស្រុក។
















0 Comments:

Post a Comment

 
kkk