អភិបាលខេត្ត តា កែវ បានចេញបទបញ្ជាឲ្យបង្កើតក្រុមការងារមួយចុះត្រួតពិនិត្យ នៅតាមគ្លីនិចឯកជន នៅទូទាំងខេត្ត តា កែវ... ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

អភិបាលខេត្ត តា កែវ បានចេញបទបញ្ជាឲ្យបង្កើតក្រុមការងារមួយចុះត្រួតពិនិត្យ នៅតាមគ្លីនិចឯកជន នៅទូទាំងខេត្ត តា កែវ...

KKKចំនួនអ្នកទស្សនា: Views


លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចេញបទបញ្ជាឱ្យបង្កើតក្រុមការងារមួយ ចុះទៅត្រួតពិនិត្យ នៅតាមគ្លីនិកឯកជន នៅទូទាំងខេត្តតាកែវ ថាមានច្បាប់អនុញ្ញាត ឬយ៉ាងណា? ។


ការចេញបទបញ្ជាឱ្យបង្កើតក្រុមការងារ ចុះត្រួតពិនិត្យតាមគ្លីនិកឯកជន រកច្បាប់អនុញ្ញាតនេះ បន្ទាប់ពីមានស្រ្តីម្នាក់កាលពីម្សិលមិញ បានទៅរកសេវានៅគ្លីនិកឯកជនមួយឈ្មោះ សុខហាក់ ម៉ារីណា នៅស្រុកបាទី ហើយបានស្លាប់ក្រោយពីគ្រូពេទ្យចាក់ថ្នាំ រួចនឹងត្រូវបានម្ចាស់គ្លីនិក យកសាកសពទៅបោះចោលនៅក្នុងព្រៃ។

លោក វ៉ី សំណាង បានថ្លែងថា «អាជ្ញាធ ក្រុង ស្រុក ចាប់ពីពេលនេះតទៅ ត្រូវពិនិត្យមើលបញ្ហាគ្លីកនិកឯកជន ឱ្យបានច្បាស់លាស់»។ រដ្ឋបាលខេត្ត នឹងបង្កើតក្រុមការងារមួយ ដែលមានអភិបាលរងខេត្តម្នាក់ ចុះទៅតាម ក្រុង ស្រុក នីមួយៗ ដើម្បីត្រួតពិនិត្យមើលគ្លីនិកឯកជនទូទាំងខេត្ត ហើយបើរកឃើញភាពមិនប្រក្រតី ឬគ្មានច្បាប់អនុញ្ញាត គឺត្រូវបិទភ្លាមតែម្ដង» ។

បើតាម លោក អភិបាលខេត្ ក្រៅពីចុះត្រួតពិនិត្យតាមគ្លីនិកឯកជនរកច្បាប់អនុញ្ញាត អាជ្ញាធខេត្តតាកែវ ក៏នឹងធ្វើការពង្រឹងវិន័យក្រមសិលធម៌ វិជ្ជាជីវៈគ្រូពេទ្យឡើងវិញផងដែរ ហើយអាជ្ញាធ ក៏នឹងធ្វើការត្រួតពិនិត្យថ្នាំពេទ្យ ដែលប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងឯកជន តើមានការប្រើប្រាស់ថ្នាំហួសសុពលភាព ឬយ៉ាងណា?។

ការចេញបទបញ្ជាខាងលើនេះបន្ទាប់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត តា កែវ អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាស្តីពី ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល ៣ឆ្នាំ (២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤៕




0 Comments:

Post a Comment

 
kkk