តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆាបឆេះប្រេងសាំង!. - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆាបឆេះប្រេងសាំង!.

 


នៅរសៀល​ថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆាបឆេះប្រេងសាំង ស្ថិតនៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆាបឆេះប្រេងសាំងនោះបានទាន់ពេលវេលា។​


ករណី​ខាងលើនេះ បណ្ដាលឱ្យខួចខាត​ម៉ូតូ​០១គ្រឿងទាំងស្រុង និងរថយន្ត០១គ្រឿង ឆេះខួចមួយកំណាត់ក្រោយ បន្ថែម​មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។​

ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ​ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕

#SiemReapGRK
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr




No comments:

Post a Comment

Pages