បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និងមេបញ្ជាការរង កងអនុសេនាធំចល័ត។
លោកឧត្តមសេនីយត្រី មេបញ្ជាការខេត្ត បានណែនាំ និងផ្សព្វផ្សាយការពង្រឹងទៅលើការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពចំណេះជំនាញ ដើម្បីឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត, ផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំ ដឹកនាំថ្មីៗរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, បន្តពង្រឹងលើការងារកសាងអង្គភាព ការចុះបញ្ជីអចលនទ្រព្យ ការងារចិញ្ចឹមសត្វ ការងារដាំដុះបន្លែ ផ្លែឈើ ដើម្បីធានាលើការងារបំពេញភារកិច្ច ការស្នាក់នៅ ហូបចុក បំប៉នសុខភាពឱ្យកាន់តែល្អប្រសើរ, ត្រូវបន្តពង្រឹងកម្លាំងត្រៀមអន្តរាគមន៍ចំនុចខ្ពស់ រង់ចាំអនុវត្តបទបញ្ជា,ពង្រឹងកម្លាំងដែលមានភារកិច្ច ប្រចាំការលេខពិសេសទាន់, ហេតុការណ៍(Hotline)២៤ម៉ោង/២៤ម៉ោង សម្រាប់ទទួលព័ត៌មាន រឺពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ,ពង្រឹងលើការអនុវត្តច្បាប់ សារាចរណែនាំផ្សេងៗ បំពេញតួនាទី ភារកិច្ចតាមឋានានុក្រម,បន្តអនុវត្តផែនការល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្រ្កាប រាល់បទល្មើស ពិសេស បទល្មើសគ្រឿងញៀន បង្ក្រាបក្មេងទំនើង បង្រ្កាបការជួញដូរមនុស្ស ល្បែងសុីសងខុសច្បាប់បទល្មើស Online Scams,ការងារប្រចាំបញ្ជា,ប្រចាំការ,ប្រជុំជួរត្រួតពិនិត្យកម្លាំង គោរពទង់ជាតិ និងបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ។








No comments:
Post a Comment