លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនកងទ័ពជួរមុខ... -------------- - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនកងទ័ពជួរមុខ... --------------


នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី និងសមាគមសហគ្រិនស្ត្រី បានប្រគល់អំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់កងទ័ពនៅសមរភូមិជួរមុខ ដែលបាននិងកំពុងប្តូរផ្តាច់ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់បរទេស។ ក្នុងកាលៈទេសៈដ៏តានតឹងនេះ ក្រសួងកិច្ចការនារី ព្រមជាមួយប្រជាពលរដ្ឋខ្មែរទាំងអស់ សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាង ដោយឥតរួញរា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាផ្ទាល់របស់សម្តេចតេជោ អគ្គភស្តុភាជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 


ទន្ទឹមនេះ លោកជំទាវកិត្តិបណ្ឌិត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសជឿជាក់លើចំណាត់ការ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ចៀសវាងចែករំលែកព័ត៌មានក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលនាំបង្កចលាចលក្នុងសង្គម។ យើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជួយដល់ជនភៀសសឹក ដែលកំពុងជួបការលំបាក។


ចុងបញ្ចប់ តាងនាមក្រុមការងារ និងក្រសួងកិច្ចការនារី លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី សូមសម្តែងការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារកងទ័ពដែលបានពលីក្នុងសមរភូមិ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមជូនពរដល់កងទ័ពជួរមុខទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនះលើសត្រូវឈ្លានពាន។






No comments:

Post a Comment

Pages