ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញចូលរួម​ ក្នុងពិធីសំណេះសំណាល​ និងនាំយកអំណោយជូនបងប្អូនភៀសសឹកទូទាំងស្រុកអូររាំងឪ... ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញចូលរួម​ ក្នុងពិធីសំណេះសំណាល​ និងនាំយកអំណោយជូនបងប្អូនភៀសសឹកទូទាំងស្រុកអូររាំងឪ...

KKKចំនួនអ្នកទស្សនា: Views

 


អូររាំងឪ​៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ សមាជិក​យុវជន​គណបក្ស​ថ្នាក់​កណ្ដាល​ ប្រធាន​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន​ និងជាអនុប្រធាន​ទី២​ ក្រុម​ការងារចុះមូលដ្ឋានស្រុក​អូររាំងឪ​  ​អញ្ជើញចូលរួម​ដឹកនាំយុវជន ក្នុងពិធីសំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លានិងថវិការបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ជូនបងប្អូនភៀសសឹកទូទាំងស្រុកអូររាំងឪ ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​​ចុះមូលដ្ឋាន​ និងជាប្រធានក្រុុមការងារ​ចុះមូលដ្ឋានស្រុក​ អូររាំងឪ​ ត្បូងឃ្មុំ​ និងស្រុក​ពញាក្រែក​ ស្ថិត​នៅបរិវេណសាលាស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២៥។


ក្នុងកម្មវិធីនេះផងដែរ​ មានការ​អញ្ជើញ​ចូលរួមពី​ ឯកឧត្ដម​ លោកជំទាវ​ ថ្នាក់ដឹកនាំ​ ប្រធាន​ អនុប្រធាន​ សមាជិក​ សមាជិក​ និង​អាជ្ញាធរ​មូលដ្ឋាន​ ប្រជាពលរដ្ឋ​ចំនួនប្រមាណជាង២០០០នាក់។

ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូលផងដែរ។













សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដេីម្បីប្រគល់ជូនបងប្អូន​ប្រជាពលរដ្ឋ​ភៀសសឹកទូទាំងស្រុកអូររាំងឪ៕


0 Comments:

Post a Comment

 
kkk