ឯកឧត្តម ពិន ប៉ូឡូ និងលោកជំទាវ រួមជឯកឧត្តម សុវណ្ណ សុភា និងលោក លោកស្រីជាអាជីវកម្ម នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនជនភៀសសឹត ក្នុងស្រុកមង្គលបូរី... - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

ឯកឧត្តម ពិន ប៉ូឡូ និងលោកជំទាវ រួមជឯកឧត្តម សុវណ្ណ សុភា និងលោក លោកស្រីជាអាជីវកម្ម នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនជនភៀសសឹត ក្នុងស្រុកមង្គលបូរី...

 


(បន្ទាយមានជ័យ) ឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត លោក ម៉េង បូរ៉ាន់ ម្ចាស់អាជីវកម្ម រោងម៉ាស៊ីនកិនស្រូវ សុីវ ឡាយ ភ្នំធំ និងក្រុមគ្រួសារ និងលោកស្រី សេង សុធារី អាជីវករ និងក្រុមគ្រួសារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលចាកចេញពីលំនៅឋានគេចចេញពីការបាញ់ផ្លោងរបស់យោធាថៃ មកកាន់ទីកន្លែងមានសុវត្ថិភាព ចំនួន១៥២គ្រួសារ ស្ថិតនៅវត្តព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥។


ក្នុងឱកាសនោះដែរលោក ម៉េង បូរ៉ាន់ ម្ចាស់អាជីវកម្ម រោងម៉ាស៊ីនកិនស្រូវ សុីវ ឡាយ ភ្នំធំ និងក្រុមគ្រួសារ បានធ្វើការឧបត្ថម្ភអង្ករចំនួន ១តោន ថវិកា១លានរៀល និងបង់ថ្លៃទឹកភ្លើងចំនួន ១ខែ ប្រគេនជូនព្រះសង្ឃ និងឧបត្ថម្ភថវិកាមួយចំនួនដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ១៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងកងកម្លាំង និងប្រជាការពារ ក្នុងម្នាក់ទទួលបាន អង្ករ ២០គីឡូ។ក្នុងនោះលោកស្រី សេង សុធារី បានឧបត្ថម្ភថវិកា ១០ម៉ឺនរៀលប្រគេនជូនព្រះសង្ឃទុកសម្រាប់ផ្គត់ផ្គង់នៅក្នុងអសរាមវត្ត។










No comments:

Post a Comment

Pages