Album 02 ព្រឹត្តិការណ៍ជិះកង់ជិត ១ពាន់នាក់ ចម្ងាយផ្លូវ ៧៨ គីឡូម៉ែត្រ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទឹកដី ខេត្តតាកែវ ... ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

Album 02 ព្រឹត្តិការណ៍ជិះកង់ជិត ១ពាន់នាក់ ចម្ងាយផ្លូវ ៧៨ គីឡូម៉ែត្រ រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទឹកដី ខេត្តតាកែវ ...

KKKចំនួនអ្នកទស្សនា: Views


តាកែវ៖ ដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព» នៅថ្ងៃអាទិត្យ ទី០៨ ខែមិនា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយ រដ្ឋបាលខេត្តតាកែវ រៀបចំ ព្រឹត្តិការណ៍ជិះកង់ (ភ្នំពេញ-តាកែវ) ដែលមានការចូលរួមពីរក្រុមកីឡាករអត្តពលិក ខ្មែរ និងជនបរទេស ប្រមាណជិត ១០០០កង់ ដង្ហែរជាក្បួនជិះ មកកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ប្រាសាទភ្នំជីសូរ្យ ប្រាសាទសែនភូវាំង និងប្រាសាទសែនត្មុល ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ និងបញ្ចប់នៅក្រុងដូនកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលស្វាគមន៍បងប្អូនក្រុមកីឡាករដោយផ្ទាល់នៅជើងភ្នំជីសូរ្យ។ ក្នុងព្រឹត្តិការណ៍ ជិះកង់ ខាងលើនេះ ក៏មានការចែកជាសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលខ្វះខាត និងបន្តដំណើរមកជួបជុំគ្នាពិសារ «បបរបង្កង និងពងទាកូន» ដែលជាអាហារដ៏ល្បីល្បាញប្រចាំខេត្តតាកែវ ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការជិះកង់រយៈចម្ងាយ ៧៨គីឡូម៉ែត្រនេះ គឺក្នុងបំណងបង្ហាញពីរការអបអរសាទរទិវានារីអន្តរ ជាតិ ៨ មីនា ចូលរួមផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ខេត្តតាកែវ ពិសេសតំបន់ប្រាសាទភ្នំជីសូរ្យ និងបង្ហាញពីស្មារតីសាមគ្គីភាព និងអរគុណដល់ «សន្តិភាព» ដែលអនុញ្ញាតឱ្យយើងមានឱកាសរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ៕


សូមជួយចុច link ខាងក្រោម 👇👇👇👇👇👇

👉 https://t.me/akptakeo 

👉 https://www.messenger.com/channel/vannanews

👉 https://www.facebook.com/akptakeo

👉 https://youtube.com/@vannashare

:::::::::::::::::::::::::::::

#ខេត្តតាកែវ #takeo #កម្ពុជា #Cambodia #Khmer #KH #ខ្មែរ #ក្រុងដូនកែវ #ស្រុកទ្រាំង #ស្រុកត្រាំកក់ #ស្រុកសំរោង #ស្រុកបាទី #ស្រុកព្រៃកប្បាស #ស្រុកអង្គរបូរី #ស្រុកបូរីជលសារ #ស្រុកកោះអណ្ដែត #ស្រុកគិរីវង់ #បង្កងតាកែវ #បង្កង #ពងទាកូន #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #ហ៊ុនសែន #HunSen #អភិវឌ្ឍន៍ #ការងារ













0 Comments:

Post a Comment

 
kkk