រដ្ឋបាល​ស្រុក​អូររាំងឪ​ ធ្វើ​​ពិធី​ក្រុងពាលី​ ដេីម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ - គេហទំព័រ កាសែត ស្ទឹងមានជ័យ
គេហទំព័រព័ត៌មានសូមស្វាគមន៍ ! គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

Breaking

រដ្ឋបាល​ស្រុក​អូររាំងឪ​ ធ្វើ​​ពិធី​ក្រុងពាលី​ ដេីម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​


អូររាំងឪ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន​ និងជាអនុប្រធាន​ទី២​ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត​ អ៊ាង​ សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន និងជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ ស្រុក​អូររាំងឪ​ ស្រុក​ពញាក្រែក​ ស្រុក​ត្បូង​ អញ្ជើញជាអធិបតី ក្នុង​ពិធីក្រុងពាលី រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ឆ្នាំ​២០២៦​ ស្ថិតនៅ​សួនឧទ្យានទន្លេស្ងួត ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ គណ:អភិបាល​ស្រុក​ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ​ កងកម្លាំង​ទាំងបី​ មេឃុំ​ទាំង​៧​ រួម​ទាំង​មេភូមិ​ លោក​យាយ​ លោកតា​ មន្ត្រី​រាជការ​ សរុប​ប្រមាណ​ជាង​ ១០០នាក់ផងដែរ។ 


មុនចាប់​ផ្តេីម​ពិធី​ក្រុង​ពាលី​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ បាន​អញ្ជេីញ​អុជធូប​ធ្វើការបួងសួងប្រសិទ្ធពរជ័យ សុំសេចក្ដីសុខចម្រើន និងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពកម្ពុជាដែលកំពុងឈរជេីនៅជួរមុខ​ នៅវត្តព្រះធាតុបាស្រី ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ​ផងដែរ។ 


សូមបញ្ជាក់​ផងដែរ​ថា​ កន្លង​មក​រដ្ឋបាល​ស្រុក​អូររាំងឪ​ បាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ជា​ច្រើនលេីកមកហេីយ​ ដេីម្បី​អបអរសាទរ ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ស្រប​តាម​ទំលៀម​ទំលាប់​ ប្រពៃណី​ ដូនតា​ ជាការ​សបញ្ជាក់​ពី​ វប្បធម៌​ អរិយធម៌​ ដ៏​ផូរផង់​របស់​ខ្មែរ​ ជាងនេះទៅទៀត​ គឺជាការ​បង្កើត​ឱកាស​រីករាយ​ និង​ជា​ឃឿនសេដ្ឋកិច្ច​ក្នុង​តំបន់​ ជា​ពិសេស​ជំរុញ​ឱ្យមានការកេីនឡើងលេីវិស័យទេសចរណ៍។  


បេីតាម​ការ​លេីក​ឡើង​របស់​ លោក​ ជា​ ណារ៉ុន​ អភិបាលស្រុក​អូររាំងឪ​ បាន​បញ្ជាក់ថា​ សង្រ្កាន្ត​អូររាំងឪ​ ឆ្នាំ​២០២៦នេះ​ ជា​ការ​ផ្ដួចផ្ដើម​គំនិត​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នឹងបានរៀបចំ​នូវ​ព្រឹត្តិការណ៍ កម្សាន្ដសប្បាយ​ រួម​ទាំង​បង្ហាញ​ពី​វប្បធម៌​ អរិយធម៌​ ប្រពៃណី​ជាតិ​ខ្មែរ​ ការ​តាំងពិព័រណ៍​ផល្លិតផលក្នុងស្រុកអូររាំងឪ និង​ល្បែង​ប្រជាប្រិយ​នានា។  


លោកអភិបាល​ បាន​បន្ដប្រាប់ថា​ ចំពោះ​ការរៀប​ចំ​គឺ​ អនុត្ដ​តាម​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​។  ហេីយ​ចំពោះ​ការ​រាំងលែងកម្សាន្ដ​តាម​ប្រពៃណី​ គឺមាន​ចូលរួម​រៀបចំការ​ប្រគំតន្ត្រី​ដោយ​ក្រុម​ហ៊ុន​ ប៊ូស្ដ្រង​ (BOOSTROMG)​។










No comments:

Post a Comment

Pages