ខេត្តកំពត÷នាព្រឹក ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងបូកគោ និងជាប្រធានគណៈកម្មារធិការគណបក្សក្រុងបូកគោ បានដឹកនាំលោក លោកស្រីជាអនុប្រធានគណៈកម្មារធិកាគណបក្សក្រុង និងសង្កាត់ ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
ក្នុងនោះដែរលោក ប្រធានគណៈកម្មារធិការគណបក្សក្រុងបូកគោ ក៏បាននាំយកសម្ភារ: ថវិកា ផ្តាល់ជូនក្នុង ០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិកា ២០,០០០៛។
បន្ទាប់ពីបានសួរសុខទុក្ខប្រជាពលរដ្ឋទាំង ០៦គ្រួសាររួចមក លោកអភិបាល បានចុះទៅពិនិត្យពីស្ថានភាពផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ០១គ្រួសារ ដែលមានសភាពចាស់ទ្រុតទ្រោម ហើយលោកក៏បានជួយឧបត្ថម្ភ សង្គ័សីមួយចំនួន ដើម្បីជួសជុលដំបូលផ្ទះជូនផងដែរ៕







No comments:
Post a Comment