សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ... ~ គេហទំព័រ កាសែត ស្ទឹងមានជ័យ
សូមស្វាគមន៍ គេហទំព័រ កាសែត ស្ទឹងមានជ័យ / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

សូមស្វាគមន៍ www.kasetstuengmeanchey.com.kh / មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / លោក អោម សម ចាងហ្វាងការផ្សាយ : ទីស្នាកការកណ្តាល / ភូមិឬស្សី3 សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ-ភ្នំពេញ / ទំនាក់ទំនង / Tel: 093 37 96 12 / 017 93 77 21 / 097 37 86 197 ...

​​​​​​​​​​​​​

សមាគមនារីក្រសួងព័ត៌មាន និង Yeo's រួមគ្នាបន្តនាំយកអង្ករវីតាមីន ៣០០កេស និងឃីត១ ​៦៥០កញ្ចប់ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ...

KKKចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រួលដល់ការស្នាក់នៅ ពិនិត្យព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន សហការជាមួយលោកស្រី ហេង សទ្ធាវី អគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ ប៊េវើរិច ហៅ (Yeo's) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកអង្ករវីតាមីនចំនួន ៣០០កេស និងឃីត​ចំនួន ១ ៦៥០កញ្ចប់​ ប្រគល់ជូនដល់មន្ទីរពេទ្យកុមារជាតិ នារាជធានីភ្នំពេញ។


សម្រាប់អង្ករវីតាមីនចំនួន ៣០០កេស ជាអំណោយរបស់ក្រសួងព័ត៌មាន ដោយឡែកឃីត​ ចំនួន ១ ៦៥០កញ្ចប់​ ជាអំណោយរបស់ក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ ប៊េវើរិច ហៅ (Yeo’s)។

ពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ជាច្រើនរូបទៀតផងដែរ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពសង្គម ជាពិសេសសុខភាពស្ត្រី និងកុមារ។

លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺទាំងអស់ សូមឱ្យមានសុខភាពល្អ និងស្នាមញញឹមជានិច្ច។

លោកជំទាវបានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺប្រកបដោយវិជ្ជាជីវៈខ្ពស់ ដោយមិនប្រកាន់ពេលវេលា ឬនិន្នាការណាមួយឡើយ ក្នុងគោលបំណងធានាឱ្យអ្នកជំងឺទាំងអស់ទទួលបានការព្យាបាលជាសះស្បើយ។ ទោះបីជាការផ្តល់ជូនអង្ករវីតាមីនចំនួន ៣០០កេសនេះ មិនទាន់អាចឆ្លើយតបគ្រប់តម្រូវការក៏ដោយ ក៏វាពិតជាអាចជួយសម្រួលដល់កង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺផងដែរ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយប្រកាន់យកការរស់នៅស្អាត ហូបស្អាត និងរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឱ្យបានល្អប្រសើរ។ បញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីសុខដុមរមណីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។






 សូមបញ្ជាក់ថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌ មាន នាំយកអង្ករវីតាមីន តែងតែធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមមន្ទីរពេទ្យ មណ្ឌលកុមារកំព្រា ព្រមទាំងនៅតាមគោលដៅជាច្រើនផងដែរ៕















0 Comments:

Post a Comment

 
kkk