នៅក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision Cambodia) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាកន្លងមកអង្គការដៃគូនៅក្នុងប្រទេសកម្ពុជា បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការទស្សនពិភពលោក ដែលកំពុងអនុវត្តការដាំដើមឈើ និងការថែរក្សាព្រៃឈើ ដែលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាសហគមន៍ អាចទាញប្រាក់ចំណូលបន្ថែម និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។
ក្នុងឱកាសនេះ លោកស្រីបណ្ឌិត Than Thi Ha បានលើកឡើងថា អង្គការ World Vision នឹងបន្តចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការតភ្ជាប់កិច្ចការពារបរិស្ថាន ទៅនឹងការបង្កើនចំណូលសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញឱ្យប្រជាជនចេះថែរក្សា ការពារព្រៃឈើ ការដាំស្តារព្រៃឈើឡើងវិញ និងការបង្កើតមុខរបរក្រៅពីការដាក់សម្ពាធលើព្រៃឈើ។ ការងារនេះជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងធានាបាននូវការរស់នៅប្រកបដោយចីរភាព។
Ministry of Environment Supports World Vision Cambodia’s Efforts to Improve Community Livelihoods through Green Initiatives and Climate Resilience
During a working meeting with a delegation from World Vision Cambodia, led by Dr. Than Thi Ha, Acting National Director, on the afternoon of 27 July 2026 at the Ministry of Environment, H.E. Dr. Eang Sophalleth, Minister of Environment, reaffirmed the Ministry’s support for the organization’s initiatives to strengthen community livelihoods through green development and enhance the resilience of local communities to climate change.
H.E. the Minister noted that development partners in Cambodia have long played an important role in supporting the Ministry of Environment’s environmental strategy for a cleaner, greener, and more sustainable Cambodia. He highly appreciated World Vision Cambodia’s ongoing efforts in tree planting and forest conservation, emphasizing that these activities not only contribute to environmental protection but also help local communities generate additional income and strengthen their resilience to the impacts of climate change.
On the occasion, Dr. Than Thi Ha reaffirmed World Vision Cambodia’s commitment to further strengthening its partnership with the Ministry of Environment to build climate-resilient communities. She highlighted the organization’s approach of linking environmental protection with local economic development by promoting forest conservation, reforestation, and sustainable livelihood opportunities that reduce dependence on forest resources. These initiatives, she noted, help improve the well-being of local communities while ensuring sustainable and resilient development.










No comments:
Post a Comment