នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឃុំកំពង់ភ្លុក អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ និងដាក់ឲ្យប្រើប្រាស់ "ជណ្តើរជម្រាលមណ្ឌលសុខភាពសៀ ណាំ កំពង់ភ្លុក" ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ការកសាង និងដាក់ឱ្យប្រើប្រាស់នូវជណ្តើរជម្រាលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការមកទទួលសេវាថែទាំសុខភាព ជនចាស់ជរា និងស្រ្តីមានផ្ទៃពោះ នៅមណ្ឌលសុខភាពឃុំកំពង់ភ្លុក។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំកំពង់ភ្លុក និងបងប្អូនប្រជាពលរដ្ឋ ជារូបច្រើន។
#SiemReapGRK : https://www.facebook.com/share/16SCVnPnHA/
#channel_telegram : https://t.me/siemreapgrk
#instagram : https://www.instagram.com/seartinsocialig?igsh=MzIwcGd2cDE0cnBi&utm_source=qr
#tiktok : https://www.tiktok.com/@grksiemreap?_r=1&_t=ZS-94SreSL2r4














No comments:
Post a Comment