ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៉ឺវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ។ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលក្រុងកំពង់ឆ្នាំង អាជ្ញាធរឃុំ និងសង្កាត់ជាច្រើនរូប។
ការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងពិធីកាន់បិណ្ឌនេះ គឺជាសកម្មភាពបែបសាសនា និងប្រពៃណីជាតិយ៉ាងសំខាន់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបានរៀបចំចង្ហាន់ បច្ច័យ និងប្រគល់ទេយ្យទាន វេរប្រគេនជូនដល់ព្រះសង្ឃ ដែលកំពុងគង់ចាំវស្សាអស់ត្រីមាស ក្នុងវត្តអារញ្ញការាម។
ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា និងញាតិសន្តានទាំង៧សណ្តាន ដែលបានចែកឋានទៅ។បង្ហាញការថែរក្សាប្រពៃណី និងពង្រឹងសាមគ្គីភាព បង្ហាញពីគំរូ និងការយកចិត្តទុកដាក់លើពិធីបុណ្យប្រពៃណីជាតិ ព្រមទាំងបង្កើតការជួបជុំយ៉ាងជិតស្និទ្ធជាមួយប្រជាពុទ្ធបរិស័ទក្នុងមូលដ្ឋាន។

Sunday, September 27, 2026
www.kasetstuengmeanchey.com









0 Comments:
kkkShare This
Post a Comment